ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ

ក្រុងស្វាយរៀង អបអរសាទរទិវាជាតិក្រុងស្អាតលើកទី១០ ឆ្នាំ២០២២ ក្រោមប្រធានបទ «ទីក្រុងស្អាត៖ គាំទ្រការបើកទេសចរណ៍កម្ពុជា» 

ក្រុងស្វាយរៀង អបអរសាទរទិវាជាតិក្រុងស្អាតលើកទី១០ ឆ្នាំ២០២២ ក្រោមប្រធានបទ «ទីក្រុងស្អាត៖ គាំទ្រការបើកទេសចរណ៍កម្ពុជា» 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្រុងស្វាយរៀង អបអរសាទរទិវាជាតិក្រុងស្អាតលើកទី១០ ឆ្នាំ២០២២ ក្រោមប្រធានបទ «ទីក្រុងស្អាត៖ គាំទ្រការបើកទេសចរណ៍កម្ពុជា» 

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង អញ្ជើញជាអធិបតីភាព អបអរសាទរទិវាជាតិក្រុងស្អាតលើកទី១០ ឆ្នាំ២០២២ ក្រោមប្រធានបទ «ទីក្រុងស្អាត៖ គាំទ្រការបើកទេសចរណ៍កម្ពុជា» ដោយមានការអញ្ជើញចូលរួម ពីលោកណុបចំរើនអភិបាលក្រុង លោកសរសុដានីអភិបាលរងក្រុង លោកស្រីអភិបាលរងក្រុង កងកម្លាំងទាំង៣ មន្ត្រីរាជការ ព្រះសង្ឃនិងសិស្សានុសិស្ស នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ នៅក្រុងស្វាយរៀង។

ថ្លែងក្នុងកម្មវិធីនេះ លោកតូចប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង
បានលើកឡើងពីការផ្លាស់ប្ដូរចំណង់ចំណូលចិត្តរបស់អ្នកទេសចរណ៍ ឱ្យងាកទៅរកការដើរកម្សាន្តតាមតំបន់ជនបទ សហគមន៍ទេសចរណ៍ តំបន់អេកូទេសចរណ៍ និងតំបន់ធម្មជាតិនានាកាន់តែ ខ្លាំងឡើងៗ។

លោកបន្តថាដើម្បីឲ្យវិស័យទេចរណ៍ក្លាយជាចលករមួយកាន់តែមានប្រសិទ្ធភាព ចូលរួមធ្វើឱ្យសេដ្ឋកិច្ចជាក្បាលម៉ាស៊ីនបង្កើតការងារដ៏ចម្បង និងមានប្រសិទ្ធភាព មានឥទ្ធិពលខ្ពស់ ជួយទ្រទ្រង់វិស័យផ្សេងៗទៀតនៅតំបន់ជនបទ អាជ្ញាធរពាក់ព័ន្ធនានា ត្រូវកំណត់យកវិស័យទេសចរណ៍ជាសសរស្ដម្ភយុទ្ធសាស្ត្រមួយ ក្នុងគោលនយោបាយអភិវឌ្ឍន៍ជនបទដែលត្រូវមានផែនការអភិវឌ្ឍជាក់លាក់ស្របតាមសក្តានុពលទេសចរណ៍នៃតំបន់នីមួយៗ។

លោកបញ្ជាក់ថា «ការអភិវឌ្ឍជំនាញ និងការអប់រំជាគន្លឹះ នៃការអភិវឌ្ឍទេសចរណ៍ជនបទ និងផ្សព្វផ្សាយផលិតផលទេសចរណ៍ថ្មីៗស្របតាមបរិបទ នៃវិស័យទេសចរណ៍ឌីជីថល និងនិន្នាការទីផ្សារទេសចរណ៍ ការដើរកំសាន្ត ជាការស្វែងរកបទពិសោធន៍ក្នុងការអភិវឌ្ឍន៍ទេសចរណ៍ជនបទ ជាឱកាសនៃការស្រាវជ្រាវចងក្រងនូវគុណតម្លៃ វប្បធម៌ប្រពៃណីទំនៀមទម្លាប់ដើម្បីបង្ហាញពីបទពិសោធន៍ល្អៗ»។

ក្នុងឪកាសនោះដែរ  លោកសរសុដានីអភិបាលរងក្រុងស្វាយរៀងក៏បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការទុកដាក់សំរាមឲ្យមានសណ្ដាប់ធ្នាប់ ពិសេសទុកដាក់ទៅតាមប្រភេទនៃសំរាមនីមួយៗ ដើម្បីឱ្យទីក្រុងមានសោភ័ណភាពល្អស្រស់បំព្រង»ខណះទីក្រុងស្អាត បរិស្ថានល្អ សេវាកម្មល្អ បដិសណ្ឋារកិច្ចល្អ ជាកក្តាសំខាន់បំផុតសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ដោយ
ចាប់ផ្តើមពីខ្លួនយើងដើម្បីទីក្រុងស្អាត ទេសចរណ៍រុងរឿង។

លោក សរសុដានី ក៏បានជំរុញឲ្យអាជ្ញាធរ មូលដ្ឋានក្នុងក្រុងស្វាយរៀង បន្តតាមដានស្ថានភាពជំងឺអូមីក្រុងបន្តទៀត ដើម្បីងាយស្រួលក្នុងការត្រៀមខ្លួន ព្យាបាល និងផ្សព្វផ្សាយបន្ថែមទៀតតាមការណែនាំរបស់ក្រសួងសុខាភិបាល ចុះជួយបងប្អូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា៕

                

..
Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.