ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ

អភិបាលខេត្តបន្ទាយមានជ័យអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយអភិបាលខេត្តស្រះកែវប្រទេសថៃ

អភិបាលខេត្តបន្ទាយមានជ័យអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយអភិបាលខេត្តស្រះកែវប្រទេសថៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អភិបាលខេត្តបន្ទាយមានជ័យអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយអភិបាលខេត្តស្រះកែវប្រទេសថៃ!!

កិច្ចប្រជុំទ្វេភាគីរវាងរដ្ឋបាលខេត្តបន្ទាយ មាន ជ័យ នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ស្តីពីការបើកដំណើរការជាបណ្តោះអាសន្នច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់ ជាច្រកសម្រាប់ដឹកទំនិញចេញចូល សហប្រធាននៃកិច្ចប្រជុំ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង ឯកឧត្តម បរិនញ៉ា ភោធីសាធ Parinya Phothisat អភិបាលខេត្តស្រះកែវ ថៃ នៅការិយាល័យគយថៃ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត~ក្លងឡឹក រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ឲ្យដឹងថា ថ្ងៃនេះប្រតិភូខេត្តបន្ទាយមានជ័យដោយមានការអញ្ជើញចូលរួមពីមេបញ្ជាការ ស្នងការ កងកម្លាំងមានសមត្ថកិច្ចព្រំដែនខេត្តទាំង២ មន្ទីរពាក់ព័ន្ធ និងឯកឧត្តមអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ បានជូបប្រជុំតាមការអញ្ជើញពី ឯកឧត្តមអភិបាលខេត្តស្រះកែវ ប្រទេសថៃ ដើម្បីពង្រឹងសម្ព័ន្ធមេត្រីភាពផ្លាស់ប្តូរព័ត៌មានគ្នា ក្នុងគោលបំណងពិភាក្សាលើការបើកដំណើរការជាបណ្តោះអាសន្នច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់ ជាច្រកសម្រាប់ដឹកទំនិញចេញចូល ដែលបាននឹងកំពុងដំណើរការកសាងអគារ
ការិយាល័យរដ្ឋបាលការងារនៃប្រទេសទាំងពីរ ។ទោះបីជា
អគាររដ្ឋបាលកម្ពុជាសម្រេចបានត្រឹមតែ ៤០ភាគរយ និងខាងថៃសម្រេចបាន ៩០ភាគរយ ប៉ុន្តែយើងប្រជុំថ្ងៃនេះ ពិនិត្យវឌ្ឍនៈភាព និងលទ្ធភាព ធ្វើការពិភាក្សាដើម្បីបើកដំណើរការជាបណ្តោះអាសន្នសម្រាប់ដឹកទំនិញចេញចូល ។

ឯកឧត្តមបន្តឲ្យដឹងទៀតថា ជាលទ្ធផលនៃកិច្ចប្រជុំមិនទាន់មានការសម្រេចថាបើកឲ្យដំណើរការថ្ងៃណា ពេលណានោះទេរងចាំគោលការណ៍រាជរដ្ឋាភិបាលនៃប្រទេសទាំង២ និងការកសាងអគាររដ្ឋបាលសម្រាប់មន្ត្រីជំនាញបំពេញការងាររួចរាល់ក្នុងកម្រិតណាមួយ៕FB_IMG_1646923180052FB_IMG_1646923171014FB_IMG_1646923168132FB_IMG_1646923154125FB_IMG_1646923150536FB_IMG_1646923212814FB_IMG_1646923147495

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.