ចុងខែកុម្ភៈ និងដើមខែមីនានេះ កម្លាំងអធិការស្រុកមន្ទាយមាសចុះបង្ក្រាបវង់ល្បែងមាន់ជល់,អាប៉ោង,យូគី,រឹបហូសម៉ូតូពីរពលរដ្ឋក្នុងវង់ល្បែងបានចំនួន៤១គ្រឿង
ខេត្តកំពត ៖ កាលពីវេលាម៉ោង២និង១០នាទី ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២នេះ កម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាលស្រុកបន្ទាយមាស ខេត្តកំពត បានចុះប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងលួចលេងតាមព្រៃ និងផ្ទះពលរដ្ឋទុកចោលដែលគ្មានមនុស្សរស់នៅចំនួនពីរទីតាំង ក្នុងស្ថិតនៅក្នុងឃុំចំនួន២ ក្នុងស្រុកបន្ទាយមាស។
ពាក់ព័ន្ធការចុះបង្ក្រាបវង់ល្បែងស៊ីសងទាំងនេះ តាមការបញ្ជារពីរលោកវរសេនីយទោ នាក់ ឌឹម អធិការស្រុកបន្ទាយមាស ដឹកនាំកម្លាំងចុះបង្ក្រាបដោយលោកវរសេនីយ៍ទោ ទួន អាត អធិការរងស្រុក។
ទីតាំងទាំងពីរចំណុចដែលកម្លាំងសមត្ថកិច្ចស្រុក ចុះធ្វើការបង្ក្រាប នឹងទប់ស្កាតទាំងនេះរួមមាន÷
1.ទីតាំងនៅចំណុចព្រៃចំការល្មុតគ្មានមនុស្សស្ថិតនៅក្នុងភូមិច្រកឃ្លៃឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ពេលចូលដល់ត្រូវបាននាក់លេងល្បែងស៊ីសងខុសច្បាប់(យោគី)បានរត់គេចខ្លួនបន្សល់ទុកប៉ាយយ៉ូគីមួយផ្ទាំង កំរាលនិងស្បែកជើងមួយចំនួន។
2.ទីតាំងនៅទួលចាស់គ្មានមនុស្សរស់នៅ មានលេងល្បែងជល់មាន់ស្ថិតនៅក្នុងភូមិស្រែព្រៃឃុំវត្តអង្គខាងត្បូង ពេលចូលជិតដល់អ្នកញៀនល្បែងទាំងនោះបានរត់គេចខ្លួន បន្សល់ទុកមាន់ជល់ ចំនួន៤ក្បាល(ងាប់) ស្គុតរុំឆ្នាយមាន់មួយចំនួន និងម៉ូតូចំនួន ០៣គ្រឿង និងស្បែកជើងព្រមទាំងសម្ភារប្រព្រឹតបទល្មើសមួយចំនួនយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបន្ទាយមាស ដើម្បីចាត់ការតាមនិតិវិធី។
គួរបញ្ជាក់ថា ករណីវង់ល្បែងស៊ីសងមាន់ជល់ក្នុងស្រុកបន្ទាយមាស ថ្មីៗនេះ សតម្ថកិច្ចបានចុះបង្ក្រាបជាបន្តបន្ទាប់ ជាក់ស្តែង កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ កម្លាំងអធិការស្រុកបន្ទាយមាស សហការជាមួយកម្លាំងស្នងការខេត្តកំពត រឹបហូសវត្ថុតាងបានមួយចំនួនធំ ម៉ូតូចំនួន៣០គ្រឿង ចំណុចភូមិស្រែព្រៃឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ។
ចំណែកវង់ល្បែងមានទីតាំងថ្មីមួយទៀតកម្លាំងសមត្ថកិច្ច រឹបហូសបានម៉ូតូចំនួន ០៨គ្រឿង បន្ថែមទៀត និងវត្ថុតាងមួយចំនួន ស្ថិតនៅចំណុចភូមិតាទេន ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ៕


















