ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ

សម្ដេចក្រឡាហោម ស ខេង៖ ប្រទេសខ្លះមិនទទួលយកអ្នកទោស ដែលជាជនជាតិរបស់ខ្លួនទេ ក្រោយចាប់ខ្លួនពេលប្រព្រឹត្តបទល្មើសនៅកម្ពុជា (

សម្ដេចក្រឡាហោម ស ខេង៖ ប្រទេសខ្លះមិនទទួលយកអ្នកទោស ដែលជាជនជាតិរបស់ខ្លួនទេ ក្រោយចាប់ខ្លួនពេលប្រព្រឹត្តបទល្មើសនៅកម្ពុជា (

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ព្រះសីហនុ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២នេះ បានលើកឡើងថា ប្រទេសមួយចំនួនមិនទទួលយកអ្នកទោស ដែលជាជនជាតិរបស់ខ្លួនឡើយ បន្ទាប់ពីចាប់ខ្លួនពេលប្រព្រឹត្តបទល្មើសនៅកម្ពុជា ដែលការណ៍នេះក្លាយជាបន្ទុកមួយផ្នែកទៀតដល់កម្ពុជា។

សម្ដេចក្រឡាហោម ស ខេង ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារ និងទិសដៅបន្ដរបស់រដ្ឋបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា មានតែសាធារណៈរដ្ឋប្រជាមានិតចិនប៉ុណ្ណោះ ដែលសហការល្អជាមួយកម្ពុជាក្នុងការទទួលយកអ្នកទោសជាជនជាតិរបស់ខ្លួន ទៅបន្ដអនុវត្តទោសនៅប្រទេសចិនវិញ ក្រោយបញ្ចប់ការបំពេញបែបបទនៅកម្ពុជា។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងបែបនេះថា «ប្រទេសខ្លះគាត់អត់យកទេ (អ្នកទោស) គាត់ដឹងថាជនជាតិគាត់ ប៉ុន្ដែយើងស្នើឲ្យគាត់យកត្រឡប់ទៅវិញ បញ្ជូនទៅគាត់បដិសេធ។ ចំណុចនេះ គឺពិបាក ដែលយើងកំពុងខិតខំប្រឹងប្រែងធ្វើការងារនេះ»។

សម្ដេចក្រឡាហោម មិនបានបញ្ជាក់ថា ប្រទេសណាខ្លះនោះទេ ដែលមិនព្រមទទួលយកអ្នកទោសរបស់ខ្លួន។

ក្នុងន័យនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន, ក្រសួងសន្ដិសុខសាធារណៈ និងឯកអគ្គរដ្ឋទូតចិន ដែលតែងយកចិត្តទុកដាក់ចំពោះសំណើរបស់កម្ពុជា ចំពោះបញ្ហាស្នើសុំបញ្ជូនអ្នកទោសដែលជាជនជាតិរបស់ខ្លួន ត្រឡប់ទៅបន្ដអនុវត្តទោសនៅប្រទេសនោះវិញផងដែរ។

ដោយសារតែបិទសន្និបាតរបស់រដ្ឋបាលខេត្តព្រះសីហនុ សម្ដេចក្រឡាហោម ស ខេង ក៏បានរំលឹករឿងរ៉ាវកាលពីពេលកន្លងទៅមួយចំនួនផងដែរ ពិសេសរឿងដែលគេតែងតែតិះតៀន ឬរើសអើងជាតិសាសន៍។ ប៉ុន្ដែស្ថានភាពនេះ នាពេលបច្ចុប្បន្នលែងមានដូចកាលពីពេលមុនទៀតហើយ ហើយខេត្តព្រះសីហនុ តែងតែបង្ក្រាបបានជាបន្ដបន្ទាប់ចំពោះបទល្មើសផ្សេងៗ ដែលបង្កដោយជនជាតិបរទេស។

ប៉ុន្ដែយ៉ាងណាក៏ដោយ សម្ដេចក្រឡាហោម ស ខេង ស្នើឲ្យបន្ដយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការពង្រឹងការថែរក្សា សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈផ្សេងៗ នៅខេត្តព្រះសីហនុ សម្ដៅការពារទេសចរណ៍ និងវិនិយោគិន ដែលមកវិនិយោគ។ សម្ដេចក៏បានសង្កត់ធ្ងន់លើការងារឆ្លើយតប និងបកស្រាយចំពោះព័ត៌មានប្រឌិតផ្សេងៗ ដែលប៉ះពាល់ដល់ខេត្តព្រះសីហនុផងដែរ ដើម្បីកុំឲ្យជះផលមិនល្អក្នុងសង្គម។

សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា ក្នុងករណីមានព័ត៌មានប្រឌិត ហើយប៉ះពាល់ដល់សន្ដិសុខ សណ្ដាប់ធ្នាប់ ហើយគ្មានការបកស្រាយបំភ្លឺឆ្លើយតបទេនោះ ច្បាស់ណាស់នឹងប៉ះពាល់ដល់ការធ្វើទេសចរណ៍ និងវិនិយោគជាក់ជាមិនខានឡើយ ដូច្នេះការងារនេះត្រូវពង្រឹងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.