ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ

ប្រជាពលរដ្ឋជាង៣០០គ្រួសារ និងមេឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្ដាល នាំគ្នាមកប្រមូលផ្តុំមុខតុលាការ ស្នើសុំដោះលែងតំណាងរបស់ខ្លួន ក្រោយឈ្មួញដីប្ដឹងឲ្យចាប់ 2022-03-09 04:41pm

ប្រជាពលរដ្ឋជាង៣០០គ្រួសារ និងមេឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្ដាល នាំគ្នាមកប្រមូលផ្តុំមុខតុលាការ ស្នើសុំដោះលែងតំណាងរបស់ខ្លួន ក្រោយឈ្មួញដីប្ដឹងឲ្យចាប់ 2022-03-09 04:41pm

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កណ្តាល)៖ ប្រជាពលរដ្ឋភូមិព្រែកតាដុល ឃុំពោធិបាន បានលើកគ្នាសុំឱ្យចៅក្រមដោះលែងតំណាងរបស់ខ្លួន ដែលកំពុងជាប់ពន្ធនាគារ និងសុំឱ្យលើកលែងការចោទប្រកាន់ទៅលើអ្នកភូមិចំនួន១០នាក់ទៀត ក្រោយឈ្មួញដីធ្លីម្នាក់ប្ដឹងឲ្យចាប់ខ្លួនលើទំនាស់ដីធ្លីចំនួន៥ហិកតា ក្រោយចោទប្រកាន់គ្នាទៅវិញទៅមក។ ករណីនេះចៅក្រមស៉ើបសួរសលាដំបូងខេត្តកណ្ដាលលោក ប្លុង វិសាល សម្រេចឃុំខ្លួនពលរដ្ឋម្នាក់ឈ្មោះ ស៊្រាង ស៊្រិ ជាបណ្ដោះអាសន្តសិន។

ការលើកគ្នាមកដល់មុខសាលាដំបូងខេត្តកណ្ដាលនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២។

លោក ខៀវ សុផល មេធាវីការពារក្តីជនជាប់ចោទ ស៊្រាង ស៊្រិ និងពលរដ្ឋ១០នាក់ផ្សេងទៀត ក្នុងភូមិព្រែកតាដុល ឃុំពោធិបាន ស្រុកកោះធំ ដែលកំពុងជាប់ពន្ធនាគារ និងរងការចោទប្រកាន់ បានឱ្យដឹងថា អ្នកភូមិព្រែកតាដុល រួមទាំងមេភូមិ និងមេឃុំពោធិបាន លើកគ្នាមកសាលាដំបូងខេត្តកណ្តាល នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ ដើម្បីស្នើសុំឱ្យលោកក្រមពិចារណាដោះលែងលោក ស៊្រាង ស៊្រិ ឱ្យមានសេរីភាពវិញ និងលើកលែងការចោទប្រកាន់ អ្នកភូមិ១០នាក់ទៀតពីបទ «ធ្វើឱ្យខូចខាតដោយចេតនា និងហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត»។

លោកមេធាវី បានបន្តថា កូនក្តីរបស់លោក កាន់កាប់អាស្រ័យផលនៅលើដីរបស់ខ្លួន ក្នុងភូមិព្រែកតាដុល តាំងពីអំឡុងឆ្នាំ១៩៨២មកម្ល៉េះ ចំណែកឯដីរបស់លោក ម៉េង (ដើមបណ្តឹង) គឺស្ថិតនៅក្នុងភូមិកំពង់គរ ប៉ុន្តែបែរជាប្តឹងចោទ ប្រកាន់កូនក្តីរបស់លោកដែលកាន់កាប់ដីនៅភូមិព្រែកតាដុលទៅវិញ ពោលគឺខុសទីតាំងដីគ្នាដាច់ស្រឡះ ហើយទំនងជាតំណាងអយ្យការ និងចៅក្រមស៊ើបសួរយល់ច្រឡំទីតាំងដីទើបបានជាមានការឃាត់ខ្លួន កូនក្តីរបស់លោក និងចោទប្រកាន់អ្នកភូមិចំនួន១០នាក់ផ្សេងទៀត។

ដោយពិនិត្យឃើញដូច្នេះ ហើយទើបប្រជាពលរដ្ឋ មេភូមិ និងមេឃុំ លើកគ្នាមកស្នើសុំឱ្យមានការដោះលែងវិញ ហើយក្នុងនាមជាមេធាវី លោកក៏បានដាក់ពាក្យស្នើសុំទៅចៅក្រម ដើម្បីឱ្យមានការដោះលែងកូនក្តីរបស់លោកឱ្យមា
នសេរីភាពវិញផងដែរ ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេ ហើយសង្ឃឹមថា ចៅក្រមនឹងធ្វើការពិចារណាឡើងវិញ ក្នុងការផ្តល់នូវភាពយុត្តិធម៌ជូនកូនក្តីរបស់លោក។

ពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌលេខ២៥១អ.ក ដែលស្ថិតក្នុងចំណាត់ការរបស់លោក ប្លុង វិសាល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលនេះ, លោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល បានឆ្លើយថា ចៅក្រមសម្រេចឃុំខ្លួនបណ្ដោះអាសន្តសិន។

ពាក់ព័ន្ធហ្នឹងការលើកឡើងរបស់ប្រជាពលរដ្ឋភូមិព្រែកតាដុល លោក ម៉េង បានឆ្លើយប្រាប់អ្នកយកព័ត៌មាន Fresh News ថា លោកបានទិញដីនេះពីពលរដ្ឋចំនួន៨គ្រួសារតាំងពីឆ្នាំ២០០៧មកម្ល៉េះ តែឯកសារដឹងឮត្រឹមភូមិឃុំ ប៉ុណ្ណោះ ហើយចោទក្រុមប្រជាពលរដ្ឋថា ជាមេខ្លោងញុះញង់បង្កបញ្ហាចង់យកដីគាត់ទៅលក់ឲ្យឈ្មួញ ក្រោមរូបភាពឈ្នះបានដីចាញ់បានលុយ។

គួរបញ្ជាក់ថា ទាក់ទិននឹងឯកសារទិញលក់ដីខាងលើនេះ អតីតមេឃុំពោធិបានឈ្មោះ ម៉ាន់ សេង បានចេញលិខិតបដិសេធមិនទទួលស្គាល់ឯកសារដីនោះទេ រីឯលោក សាម ម៉េងហ៊ មេឃុំពោធិបាន ក៏បានធ្វើលិខិតទទួលស្គាល់ដី ខាងលើនោះ ជាកម្មសិទ្ធិរួមភូមិផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.