ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ

ការអបអរសាទរចំពោះសមិទ្ធផល គម្រោងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ស្រ្តី និងស្រ្តីជាសហគ្រិន របស់ ក្រសួងកិច្ចការនារី ធនាគារជាតិនៃកម្ពុជា និង ក្រុមហ៊ុន Visa

ការអបអរសាទរចំពោះសមិទ្ធផល គម្រោងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ស្រ្តី និងស្រ្តីជាសហគ្រិន របស់ ក្រសួងកិច្ចការនារី ធនាគារជាតិនៃកម្ពុជា និង ក្រុមហ៊ុន Visa

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ការអបអរសាទរចំពោះសមិទ្ធផល គម្រោងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ស្រ្តី និងស្រ្តីជាសហគ្រិន របស់ ក្រសួងកិច្ចការនារី ធនាគារជាតិនៃកម្ពុជា និង ក្រុមហ៊ុន Visa

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃទី៨ ខែមីនា ឆ្នាំ ២០២២ ក្រសួងកិច្ចការនារីធនាគារជាតិនៃកម្ពុជា និង ក្រុមហ៊ុ​ន Visa បានបញ្ចប់គម្រោងស្តីពី ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ស្រ្តី និងស្ត្រីជាសហគ្រិនរយៈពេលមួយឆ្នាំរបស់ខ្លួន ដោយបានចូលរួមចំណែកដល់ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបង្កើនភាពអង់អាចផ្នែកសេដ្ឋកច្ចដល់ស្រ្តី សហគ្រិនស្រ្តី និងនិសិ្សត ជិត ១0,០០០នាក់ នៅទូទាំងប្រទេសកម្ពុជា

គម្រោងនេះបានចាប់ផ្តើមដោយការរៀបចំជាវគ្គបណ្តុះបណ្តាលនៅខេត្តគោលដៅ រួមមាន ខេត្តសៀមរាប ក្រចេះ ស្ទឹងត្រែង និងព្រះវិហារ ដល់សិក្ខាកាម មកពី ក្រសួងកិច្ចការនារី មន្ទីពាក់ព័ន្ធ និង មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី អំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុឌីជីថល និងជំនាញផ្នែកហិរញ្ញវត្ថុសំខាន់ៗ។ តាមរយៈវេទិកាពិភាក្សា ចំនួន គម្រោងនេះបានចែកចាយនូវចំណេះដឹង និងមធ្យោបាយហិរញ្ញវត្ថុ ដែលជាតម្រូវការចាំបាច់សម្រាប់ការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុបានត្រឹមត្រូវ និងជំរុញសហគ្រិនភាព និងបន្តការរីកចម្រើន

ឯកឧត្តម ថេ ឈុនហាក់ អគ្គនាយកសមភាពយេនឌ័រ និងអភិវឌ្ឍសេដ្ឋកិច្ច នៃក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា៖ «ស្ត្រីកម្ពុជា គឺជាកំណប់ទ្រព្យនៃធនធានមនុស្សដែលមានទេពកោសល្យ ជំនាញ និង គំនិតច្នៃប្រឌិតខ្ពស់ យើងសង្ឃឹមថា តាមរយៈគម្រោងនេះ ពួកគាត់អាចប្រើប្រាស់ចំណេះដឹងដែលទទួលបាន ដើម្បីអភិវឌ្ឍខ្លួនចាកចេញពីជីវភាពក្នុងកម្រិតមីក្រូសេដ្ឋកិច្ច និងក្រៅផ្លូវការ។ យើងក៏សង្ឃឹមផងដែរថា ពួកគាត់អាចចែករំលែកនូវចំណេះដឹង និងភាពជោគជ័យថ្មីៗរបស់ពួកគាត់ទៅដល់ស្រ្តីផ្សេងទៀត តាមរយៈការផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុ ដើម្បីជាប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងមូល។

បរិយាបន្នហិរញ្ញវត្ថុ នៅតែជាប្រភពនៃវិសមភាពសង្គម និងសេដ្ឋកិច្ច នៅក្នុងប្រទេសកម្ពុជា ជាពិសេសសម្រាប់ស្រ្តីកម្ពុជា។ ការណ៍នេះមិនមែនត្រឹមតែលទ្ធផលនៃការទទួលបានសេវាហិរញ្ញវត្ថុមិនស្មើគ្នាប៉ុណ្ណោះទេ ប៉ុន្តែការទទួលបានឥណទាននិងការកៀរគរប្រាក់បញ្ញើ ក៏បានបង្ហាញពីគម្លាតយេនឌ័រយ៉ាងធំផងដែរ។ នេះមានន័យថា ស្រ្តីដាក់ប្រាក់សន្សំតិចជាង ហើយមានលទ្ធភាពទទួលបានប្រាក់កម្ចីដែលមានទំហំតិចជាង បើប្រៀបធៀបទៅនឹងអតិថិជនជាបុរស។

លើសពីនេះ លទ្ធភាពរបស់ស្ត្រីក្នុងការទទួលបាននូវការអប់រំផ្នែកហិរញ្ញវត្ថុនិងជំនាញផ្នែកហិរញ្ញវត្ថុឌីជីថល នៅតែបន្តជាបញ្ហាប្រឈម។ បញ្ហាទាំងនេះ កើតឡើងជាពិសេសចំពោះស្រ្តីដែលរស់នៅតាមតំបន់ដាច់ស្រយាល ពោលគឺស្រ្តីនៅតាមជនបទភាគច្រើនខ្វះជំនាញផ្នែកហិរញ្ញវត្ថុ និងខ្វះឯករាជ្យភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន និងហិរញ្ញវត្ថុគ្រួសារ។ បញ្ហានេះមិនត្រឹមតែអាចរារាំងការឈានទៅរកសុខុមាលភាពហិរញ្ញវត្ថុប៉ុណ្ណោះទេ ថែមទាំងអាចរារាំងដល់ភាពជាសហគ្រិន និងការអភិវឌ្ឍអាជីវកម្មផងដែរ។

ឯកឧត្តម រដ្ឋ សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា៖ “ធនាគារជាតិនៃកម្ពុជា បានកំណត់យកការអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុថាជាសសរស្តម្ភសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចឌីជីថល និងជំរុញលទ្ធភាពស្មើគ្នាក្នុងការទទួលបានសេវាហិរញ្ញវត្ថុ និងភាពជាសហគ្រិន។ យើងមានសេចក្តីសោមនស្សរីករាយចំពោះកិច្ចសហការជាមួយក្រុមហ៊ុន Visa ក្នុងការលើកកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ នៅកម្ពុជា» 

វគ្គបណ្ដុះបណ្ដាល និងវេទិកាពិភាក្សាទាំងអស់ សុទ្ធតែមានការចូលរួមធ្វើបទបង្ហាញពីអ្នកជំនាញមកពីធនាគារជាតិនៃកម្ពុជា និង ក្រសួងកិច្ចការនារីនិងដៃគូពាក់ព័ន្ធផ្សេងៗទៀតមកពីវិស័យឯកជន ព្រមទាំងមានកិច្ចសន្ទនាជាមួយសហគ្រិនស្ត្រីជោគជ័យជាច្រើនរូបផងដែរ វគ្គបណ្តុះបណ្តាល និងវេទិកាពិភាក្សាទាំងនេះ មានគោលដៅផ្តល់នូវចំណេះដឹងស្នូលដែលចាំបាច់ស្របតាមការផ្លាស់ប្តូរនៃបរិបទសេដ្ឋកិច្ច និងបច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ន ការលើកកម្ពស់សារៈសំខាន់នៃសុខុមាលភាពហិរញ្ញវត្ថុគ្រួសារ និងការបណ្តុះស្មារតសហគ្រិនភាព និងច្នៃប្រឌិត។

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖«ក្រុមហ៊ុន Visa ពិតជាមានសេចក្តីសោមនស្សរីករាយណាស់ដែលបានសហការជាមួយ ធនាគារជាតិនៃកម្ពុជា និងក្រសួងកិច្ចការនារី ក្នុងការអនុវត្គម្រោងដែលគាំទ្រដល់ការរីកចម្រើនផ្នែកហិរញ្ញវត្ថុរបស់ស្រ្តីនៅកម្ពុជា។​ ក្រុមហ៊ុន Visa ជឿជាក់ថាសេដ្ឋកិច្ចដែលរួមបញ្ចូលមនុស្សគ្រប់រូប នៅគ្រប់តំបន់ នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយយើងពិតជាមានក្តីរីករាយក្នុងការចូលរួមលើកកម្ពស់សមធម៌សង្គមនៅកម្ពុជា យើងសង្ឃឹមថា សិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាលនៃគម្រោងនេះ អាចប្រើប្រាស់ជំនាញចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីកែប្រែជីវីតរបស់ពួកគាត់ ក្រុមគ្រួសារ និងសហគមន៍ទាំងមូលឲ្យកាន់តែប្រសើរឡើង»

គម្រោង ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ស្រ្តី និងស្រ្តីជាសហគ្រិន បានធ្វើឡើងស្របតាមគោលដៅរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាច្រកកម្ពុជា ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ក៏ដូចជាការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី។​ គម្រោងនេះក៏ជំរុញការត្រៀមខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងត្រួសត្រាយផ្លូវឆ្ពោះទៅរកការស្តារឡើងវិញនៃសេដ្ឋកិច្ច ភាពធន់ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព បន្ទាប់ពីជំងឺរាតត្បាតបានបញ្ចប់

ទំនាក់ទំនង 

ក្រសួងកិច្ចការនារី​​​​​ធនាគារជាតិនៃកម្ពុជា

ទូរស័ព្ទ ៖ 011 837 383​​​​​ទូរស័ព្ទ ៖ 017 559 558

អ៊ីម៉ែល៖ ponnary_so@yahoo.com​​​អ៊ីម៉ែល៖ponnary_so@yahoo.com

បណ្តាញសារព័ត៌មានផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា៖

www.nbc.gov.khhttps://www.facebook.com/nationalbankofcambodiaofficialwww.twitter.com/nbccambodiawww.instagram.com/nationalbankofcambodiawww.linkedin.com/company/national-bank-of-cambodiawww.youtube.com/UC3GoCm_QGSSLjXZXvbcATfA

កញ្ញា ត្រាង ង្វៀន (Trang Nguyen)​​​កញ្ញា គ្រី​ សុវណ្ណារី

Head of Corporate Communications​​ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd

Visa Vietnam, Cambodia and Laos ​​​តំណាងក្រុមហ៊ុន Visa Inc.

ទូរស័ព្ទ ៖ +84 902 831 891​​​​ទូរស័ព្ទ ៖ +855 11733368

អ៊ីម៉ែល៖ trang.nguyen@visa.com​​​អ៊ីម៉ែល៖nary@reddot.com.kh

អំពីក្រុមហ៊ុន Visa Inc.

Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដែលជួយសម្រួលដល់ប្រតិបត្តិការរវាងអ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ ច្រើនជាង 200 ប្រទេស និង តំបន់ ជារៀងរាល់ឆ្នាំ។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី ងាយស្រួល អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាជីវករ និង​សេដ្ឋកិច្ចមានការរីកចម្រើន។ យើងជឿជាក់ថាសេដ្ឋកិច្ចដែលរួមបញ្ចូលមនុស្សគ្រប់រូប នៅគ្រប់តំបន់ នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយយើងមើលឃើញថា នេះគឺជាមូលដ្ឋានគ្រឹះនៃចរន្តសាច់ប្រាក់។ ស្វែងយល់បន្ថែមតាមរយៈ Visa.com 

វគ្គបណ្តុះបណ្តាលស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍន៍សហគ្រិនភាពស្ត្រី”

នៅសណ្ឋាគារ G&Z Angkor Boutique ក្នុងទីក្រុងសៀមរាប នាថ្ងៃទី​២៧-២៨ ខែកក្កដា ឆ្នាំ ២០២០

Training on “Financial Literacy for Women Entrepreneurship Development”,
G&Z Angkor Boutique, Siem Reap, on 27-28 July 2020

រូបថតរាប់ពីឆ្វេង ១, លោកជំទាវ យូ សោភា អភិបាលរង នៃគណៈអភិបាល ខេត្តសៀមរាប ២, លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា ៣, លោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ៤, លោកជំទាវ កិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ៥, ឯកឧត្តម ទា សីហា អភិបាល ខេត្តសៀមរាប ៦,លោកជំទាវ សុខ មុនី អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ៧, ឯកឧត្តម រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា

វគ្គបណ្តុះបណ្តាលស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍន៍សហគ្រិនភាពស្ត្រី”

នៅសណ្ឋាគារ លី ជឺ ក្នុងទីរួមខេត្តក្រចេះ ថ្ងៃទី​១០-១១ ខែសីហា ឆ្នាំ២០២០

វគ្គបណ្តុះបណ្តាលស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍន៍សហគ្រិនភាពស្ត្រី”

នៅ មន្ទីអប់រំ យុវជន និងកីឡា ក្នុងទីរួមខេត្តព្រះវិហារ នាថ្ងៃទី​២០-២១ ខែកញ្ញា ឆ្នាំ ២០២០

វគ្គបណ្តុះបណ្តាលស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍន៍សហគ្រិនភាពស្ត្រី”

នៅសណ្ឋាគារ G&Z Angkor Boutique ក្នុងទីក្រុងសៀមរាប នាថ្ងៃទី​២៧-២៨ ខែកក្កដា ឆ្នាំ ២០២០

វគ្គបណ្តុះបណ្តាលស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍន៍សហគ្រិនភាពស្ត្រី”

នៅសណ្ឋាគារ លី ជឺ ក្នុងទីរួមខេត្តក្រចេះ ថ្ងៃទី​១០-១១ ខែសីហា ឆ្នាំ ២០២០

វគ្គបណ្តុះបណ្តាលស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍន៍សហគ្រិនភាពស្ត្រី”

នៅសណ្ឋាគារ Four Rivers ក្នុងទីរួមខេត្ត ស្ទឹងត្រែង នាថ្ងៃទី​១៤ – ១៥ ខែសីហា ឆ្នាំ ២០២០

វគ្គបណ្តុះបណ្តាលស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍន៍សហគ្រិនភាពស្ត្រី”

នៅសណ្ឋាគារ Four Rivers ក្នុងទីរួមខេត្ត ស្ទឹងត្រែង នាថ្ងៃទី​១៤ – ១៥ ខែសីហា ឆ្នាំ ២០២០

សិក្ខាកាមមានការសាទរក្នុងការទទួលបានចំណេះដឹង នឹងមានគោលជំហរយ៉ាងរឹងមាំក្នុងការ

ចែករំលែកចំណេះដឹង ដែលទទួលបានពីការបណ្តុះបណ្តាល ទៅកាន់ស្ត្រីគោលដៅរបស់ពួកគេនៅក្នុងសហគមន៍ ក៏ដូចជាមិត្តភ័ក្តិ សាច់ញាតិ និងអ្នកជិតខាង តាមរយៈការចែករំលែកឯកសារ ការពន្យល់ដោយផ្ទាល់ ឬតាមរយៈបណ្តាប្រព័ន្ធអ៊ីនធឺណិត។

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.