ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការី ដើម្បីនាំយកអង្គរជំនួយសង្គ្រោះបន្ទាន់ចំនួន ៣០០តោន យកមកចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតដោយសាររងផលប៉ះពាល់ពីជំងឺឆ្លងកូវីដ-១៩

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការី ដើម្បីនាំយកអង្គរជំនួយសង្គ្រោះបន្ទាន់ចំនួន ៣០០តោន យកមកចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតដោយសាររងផលប៉ះពាល់ពីជំងឺឆ្លងកូវីដ-១៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការី ដើម្បីនាំយកអង្គរជំនួយសង្គ្រោះបន្ទាន់ចំនួន ៣០០តោន យកមកចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតដោយសាររងផលប៉ះពាល់ពីជំងឺឆ្លងកូវីដ-១៩

ឈានចូលដល់ថ្ងៃទី៤ នៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការី ដើម្បីនាំយកអង្គរជំនួយសង្គ្រោះបន្ទាន់ចំនួន ៣០០តោន យកមកចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតដោយសាររងផលប៉ះពាល់ពីជំងឺឆ្លងកូវីដ-១៩ សរុបចំនួន ៧ ៥០០ គ្រួសារ ក្នុងខេត្តគោលដៅ ទាំង៧។ សម្រាប់ព្រឹកថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ នៅសាលាស្រុកថ្មគោល ខេត្តបាត់ដំបង ដែលជា ខេត្តចុងក្រោយនៃដំណើរបេសកកម្មនៅជុំទី១ នេះ ក្នុងនោះមានខេត្តកំពង់ចាម សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ និងបាត់ដំបង។ ដោយឡែក ខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀងគ្រោងនឹងចេញដំណើរនៅចុងសប្តាហ៍នេះ។ សម្រាប់ព្រឹកនេះ ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានយកអង្ករជំនួយសង្គ្រោះបន្ទាន់ចំនួន ៤០តោន មកចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន ១០០០គ្រួសារនៅទូទាំងខេត្ត និងដោយឡែកស្រុកថ្មគោលអង្ករចំនួន ៨តោន សម្រាប់ប្រជាពលរដ្ឋចំនួន ២០០គ្រួសារ។

មានមតិសំណេះសំណាលជាមួយបងប្អូនទាំង ២០០គ្រួសារ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកជូនបងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត និងជាពិសេសបងប្អូនដែលទទួលរងផលប៉ះ ពាល់ដោយសារជំងឺកូវីដ-១៩។ ជានិច្ចកាល សម្តេចតែងតែគិតគូ បារម្ភ ខ្វល់ខ្វាយអំពីទុក្ខលំបាក និងបញ្ហាជីវភាពរបស់បងប្អូនទាំងអ្នកឆ្លងជម្ងឺកូវិដ ១៩ ហើយកំពុងសម្រាកព្យាបាលនៅផ្ទះ និងនៅមន្ទីរពេទ្យ និងទាំងអ្នកមិនទាន់ឆ្លងក្តី។ មើលឃើញបញ្ហាទាំងអស់នេះ សម្តេចបានអនុញ្ញាតឲ្យឯកឧត្តមរដ្ឋមន្ត្រីនាំយកអង្ករជំនួយសង្គ្រោះបន្ទាន់របស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ តាមរយៈលេខាធិការដ្ឋានអាស៊ានបូក៣ ក្នុងកម្មវិធីការផ្តល់ស្បៀងបំរុងជាអង្ករសង្គ្រោះបន្ទាន់ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីយកមកចែកជូនបងប្អូនប្រជាពលរដ្ឋស្រុកថ្មគោលចំនួន ២០០គ្រួសារ តំណាងឲ្យ ១០០០គ្រួសារទូទាំងខេត្តបាត់ដំបង។

ព្រមជាមួយជំនួយឧបត្ថម្ភអង្ករ ៤០គ.ក្រ/គ្រួសារ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំ និងលើកទឹកចិត្តឲ្យបងប្អូនដែលទទួលរងផលប៉ះពាល់ផ្ទាល់ ត្រូវបង្កើនការខិតខំប្រឹងប្រែងខ្លួនឯងបន្ថែមទៀតលើការងារបង្កបង្កើនផល ពិសេសដំណាំជាស្បៀងប្រចាំថ្ងៃមានជីគ្រប់មុខ ស្កឹកគ្រៃ បន្លែស្លឹក ដំណាំហូបផ្លែ (ចេក ត្រសក់ ល្ហុង) ចិញ្ចឹមមាន់ និងត្រី ធ្វើយ៉ាងណាមានលទ្ធភាពដោះស្រាយ ផ្គត់ផ្គងតម្រូវការក្នុងគ្រួសារ ដោយមិនចាំបាប់ទៅចំណាយប្រាក់ក្នុងខណ:ស្ថានភាពជីវភាពក្នុងគ្រួសារកំពុងជួបបញ្ហា។ ដោយឡែកការងារចំបងដូចជាការងារស្រែ-ចម្ការ កម្មករ ឬមន្រ្តី ក៏ត្រូវបន្តធ្វើតាមគន្លងប្រក្រតីភាពថ្មី ដោយយកចិត្តទុកដាក់តាមស្ថានភាពជាក់ស្តែងដែលវាជាប្រភពចំណូលប្រចាំខែ។ សកម្មភាពសង្គមបានបើកឲ្យដំណើរតាមគន្លងប្រក្រតីភាពថ្មីឡើងវិញ ត្រង់ចំណុចនេះ ឯកឧត្តមរដ្ឋមន្ត្រីស្នើសុំឲ្យអាណាព្យាបាលកុមារា កុមារី និងយុវជន ត្រូវបញ្ជូនកូន ចៅទៅសាលារៀនឲ្យបានទៀងទាត់តាមកម្មវិធីសាលា ចៀសវាងយកឱកាសដឹល្អនេះ ទុកឲ្យពួកគាត់ដើរលេងដែលអាចប្រឈមការឆ្លងជំងឺ និងអវិជ្ជានាពេលអនាគត។ យុវជនមានវិជ្ជា មានបទពិសោធន៍ពួកគេមានការងារល្អធ្វើទោះការងារនោះប្រើកំលាំង ឬប្រើខួរក្បាល គេនឹងបានទទួលប្រាក់ចំណូលខ្ពស់ ធ្វើឲ្យជីវភាពល្អប្រសើរចាកចេញពីភាពក្រីក្រ នេះគឺអ្វីដែលរាជរដ្ឋាភិបាលចង់បានក្នុងគោលនយោបាយកាត់បន្ថយភាពក្រីក្រតាមរយ:ការអភិវឌ្ឍន៍ធនធានមនុស្ស។ ព្រមជាមួយគ្នា បងប្អូនក៏ត្រូវចូលរួមចំណែកថែរក្សា ការពារសន្តិភាពឲ្យបានគង់វង្ស ដែលរកបានមកដោយលំបាក ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចកាលពីពេលថ្មីៗនេះថា “សន្តិភាពគឺជានយោបាយអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា”។ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋគ្រប់រូប ត្រូវចូលរួមអនុវវត្តវិធានការនានាដើម្បីការពារការឆ្លងរាលដាលជំងឺកូវិដ ១៩ និងត្រូវចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពផងដែរ។

ចំពោះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ត្រូវពិនិត្យលទ្ធភាពបន្តដោះស្រាយជាគ្រាប់ពូជដំណាំ បន្លែ ត្រី និងមាន់ជូនកសិករតាមការចាំបាច់ ហើយត្រូវពង្រឹងកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការជាតិ អន្តរជាតិ បំណងស្វះស្វែងរកជំនួយបន្ថែម ដើម្បីយកមកជួយប្រជាកសិករឲ្យបានទាន់ពេលវេលា។

      

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.