ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក

រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រាព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១១១ ទិវាអន្តរជាតិនារី ៨មិនា ឆ្នាំ២០២២!

រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រាព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១១១ ទិវាអន្តរជាតិនារី ៨មិនា ឆ្នាំ២០២២!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រាព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១១១ ទិវាអន្តរជាតិនារី ៨មិនា ឆ្នាំ២០២២!

ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីនគរបាលស្រី្តចូលរួម ពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១១១ ទិវាអន្តរជាតិនារី ៨មិនា ក្រោមប្រធានបទ សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត នៅសាលាខេត្តបន្ទាយមានជ័យ។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាព លោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនរូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានសមាគមនារីដើម្បីកម្ពុជា និង ការអភិវឌ្ឍន៍ លោកជំទាវ នួម សោភ័ណ សមាជិកព្រឹទ្ធសភាមណ្ឌលខេត្តបន្ទាយមានជ័យ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងនោះក៏មានការអញ្ជើញរួមពី លោក លោកស្រី មន្ត្រីរាជការ មកពីមន្ទីរ ស្ថាប័ន កងម្លាំងគ្រប់ប្រភេទជាស្រ្តីជាច្រើនរូប។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចាត់ទុកថា នារីគឺជាឆ្អឹងកងក្នុងការចូលរួមចំណែកអភិវឌ្ឍន៍គ្រួសារ និងសង្គមជាតិ ដែលមិនអាចខ្វះបាន។ ក្រៅពីនេះនារី ក៏បានធ្វើកិច្ចទាំងឯកជន រាជការ និង ការងារសង្គម ពិសេសគឺ ជួយដោះស្រាយបញ្ហាប្រឈមនានា ជាមួយបញ្ហា ស្ត្រី និងកុមារ។ លោកបានបន្តថា ការងារមួយចំនួន ដូចជាក្នុងជួររាជការ មន្ទីរ ក្រសួង នារីត្រូវបានថ្នាក់ដឹកនាំលើកទឹកចិត្តតែងតាំងជាថ្នាក់ដឹកនាំ ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិ។

ទន្ទឹមគ្នានោះ លោកក៏បានផ្តាំផ្ញើរដល់ថ្នាក់ដឹកនាំនិងសមាជិកគ្រប់បណ្តាអង្គភាពពាក់ពន្ធ័ត្រូវបន្តអនុវត្តន៍វិធានការសុខាភិបាល គឺ៣កុំ ៣ការពារ ទាំងអស់គ្នា ដើម្បីគេចផុតពីជម្ងឺកូវីដ១៩បំលែងខ្លួនថ្មី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.