រដ្ឋបាលខេត្តកណ្តាលបានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណ:អភិបាលខេត្តកណ្តាល
(ខេត្តកណ្តាល)៖ នាព្រឹកថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលខេត្តកណ្តាល បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
នាឱកាសនោះឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល សូមអបអរសាទរចំពោះ លោក ប្រាក់ សារ៉ាត ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ការទុកចិត្តតែងតាំងជាអភិបាលរងខេត្តកណ្តាល ជំនួស ឯកឧត្តម គីម រិទ្ធី ដែលត្រូវបានទទួលមុខតំណែងថ្មី ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តា
ល មានជំនឿជឿជាក់យ៉ាងមុតមាំថា អភិបាលរងខេត្តថ្មី ដែលទទួលបានការតែងតាំងនាពេលនេះ ពិតជានឹងប្រើប្រាស់នូវចំណេះដឹង ជំនាញ កម្លាំងចិត្ត ប្រាជ្ញាស្មារតី បទពិសោធន៍ការងារ ដើម្បីរួមកម្លាំងជាមួយគណៈអភិបាលខេត្តកណ្តាល ដើម្បីសម្រេចបានជោគជ័យ នូវសមិទ្ធិផលថ្មីៗបន្ថែមទៀតដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រគល់ជូន និងដើម្បីបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តកណ្តាល៕



