ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក

រដ្ឋមន្ត្រី សាយ សំអាល់ ពាំនាំអនុសាសន៍ ៣ចំណុចរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ជូនចំពោះនិស្សិត នៅវិទ្យាស្ថានសន្តប៉ូល ឱ្យជ្រួតជ្រាប

រដ្ឋមន្ត្រី សាយ សំអាល់ ពាំនាំអនុសាសន៍ ៣ចំណុចរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ជូនចំពោះនិស្សិត នៅវិទ្យាស្ថានសន្តប៉ូល ឱ្យជ្រួតជ្រាប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(តាកែវ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងនូវអនុសាសន៍មួយចំនួនរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ចំពោះសិស្ស និស្សិតដែលជាអ្នកជំនាន់ក្រោយទាំងអស់រួមមានទី១៖ រក្សានូវមរតកដែលបានបន្សល់ទុកពីអ្នកជំនាន់មុន ទី២៖ ចូលរួមពូនជ្រុំកសាងសមិទ្ធផលផ្សេងៗទៀត និងទី៣៖ ចូលរួមកសាងថ្នាលសម្រាប់អ្នកជំនាន់ក្រោយ។

ការលើកឡើងនូវអនុសាសន៍បែបនេះ របស់លោករដ្ឋមន្ត្រី សាយ សំអាល់ បានធ្វើងនាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២នេះ ក្នុងឱកាសលោកបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកបវរសនកាលឆ្នាំ២០២១-២០២២ និងប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រដល់និស្សិតចំនួន១១៤នាក់ នៃវិទ្យាស្ថានសន្តប៉ូល នៅស្រុកត្រាំកក់ ខេត្តតាកែវ។

ជាមួយគ្នានេះ លោក សាយ សំអាល់ បានសម្តែងនូវការអបអរសាទរដល់បងប្អូននិស្សិតដែលបានបញ្ចប់ការសិក្សានៅថ្ងៃនេះ ហើយក៏ជាការបើកទំព័រថ្មីក្នុងជីវិតផងដែរ។

លោករដ្ឋមន្ត្រី ក៏បានក្រើនរម្លឹកបន្ថែមថា៖ «ក្នុងនាមយើងជាយុវជនជំនាន់ក្រោយ យើងត្រូវស្គាល់ខ្លួនឯង និងកំណត់គោលដៅឱ្យច្បាស់ ថាយើងចូលចិត្តអ្វី ចង់ធ្វើអ្វី ជាពិសេស គឺត្រូវជឿជាក់លើខ្លួនឯងថាយើងអាចធ្វើបាន»។

នាឱកាសនោះដែរ លោក សាយ សំអាល់ បានបញ្ជាក់ថា បីចំណុចដែលបានលើកឡើងនៅពេលនេះ គឺជាចំណុចសំខាន់ណាស់ នៅក្នុងខ្សែជីវិតរបស់ប្រជាជនគ្រប់រូប ជាពិសេសប្រជាជនកម្ពុជាតែម្តង។ យើងចង់បន្សល់ទុកនូវក្តីស្រឡាញ់ឱ្យអ្នកជំនាន់ក្រោយ។

គួរបញ្ជាក់ថា នៅក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២ និងចែកសញ្ញាបត្របរិញ្ញាបត្រផ្នែព័ត៌មានវិទ្យា អក្សរសាស្រ្តអង់គ្លេស គ្រប់គ្រងទេសចរណ៍ ក្សេត្រសាស្ត្រ សង្គមកិច្ច និងបរិញ្ញាបត្ររង ផ្នែកប្រព័ន្ធកសិកម្មចម្រុះ និងសណ្ឋាគារនិងបដិសណ្ឋាកិច្ច នៃវិទ្យាស្ថានសន្តប៉ូល ក៏មានការអញ្ជើញចូលរួមពីលោក អ៊ូច ភា អភិបាលខេត្តតាកែវ លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន លោកនាយកវិទ្យាស្ថាន សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ អាណាព្យាបាល និងសិស្ស និស្សិតនៃវិទ្យាស្ថានសន្តប៉ូល ជាច្រើនរូបទៀត៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.