ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក

ឈ្មួញដឹកឈើខុសច្បាប់ដុះស្លែ ឈ្មោះ ធា កំពុងសំរុកដឹកឈើចេញពីព្រៃឡង់ខត្តក្រចេះចូលដីខេត្តកំពង់ចាមភ្លូកទឹកភ្លូកដី លោក អ៊ូ សុខុន នាយសង្កាត់រដ្ឋបាលព្រៃឈើស្ទឹងត្រង់ ជួយពិនិត្យមើលផង

ឈ្មួញដឹកឈើខុសច្បាប់ដុះស្លែ ឈ្មោះ ធា កំពុងសំរុកដឹកឈើចេញពីព្រៃឡង់ខត្តក្រចេះចូលដីខេត្តកំពង់ចាមភ្លូកទឹកភ្លូកដី លោក អ៊ូ សុខុន នាយសង្កាត់រដ្ឋបាលព្រៃឈើស្ទឹងត្រង់ ជួយពិនិត្យមើលផង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឈ្មួញដឹកឈើខុសច្បាប់ដុះស្លែ ឈ្មោះ ធា កំពុងសំរុកដឹកឈើចេញពីព្រៃឡង់ខត្តក្រចេះចូលដីខេត្តកំពង់ចាមភ្លូកទឹកភ្លូកដី លោក អ៊ូ សុខុន នាយសង្កាត់រដ្ឋបាលព្រៃឈើស្ទឹងត្រង់ ជួយពិនិត្យមើលផង

ចែករំលែក៖

ខេត្តកំពង់ចាម ៖ តាមប្រភពច្បាស់ការណ៍បានអោយដឹងថា ស្ទើរជារៀងរាល់យប់ឈ្មួញដឹកឈើខុសច្បាប់ដុះស្លែឈ្មោះ ធា បានប្រើរថយន្តសាំយ៉ុងកែច្នៃដឹកឈើ ចំនួន០៣ គ្រឿង ផ្ទុកឈើប្រហែល ០៦ ទៅ ០៧ ម៉ែត្រគូប ក្នុងមួយរថយន្ត សំរុកដឹកចេញពីព្រៃឡង់ខេត្តក្រចេះ មកចែកចាយក្នុងទឹកដីខេត្តកំពង់ចាម និងខេត្តមួយចំនួនទៀត ។

ប្រភពច្បាស់ការណ៍បានអោយដឹងទៀតថា ករណីដឹកឈើខុសច្បាប់បានយ៉ាងរលូនមិនរំខានដល់សមត្ថកិច្ចនិងជំនាញពាក់ព័ន្ធនេះត្រូវបានគេដាក់ការសង្ស័យថា ឈ្មួញឈើសែនពួកអស់លោកជំនាញត្រូវអស់ហើយ ជាពិសេសលោក អ៊ូ សុខុន នាយសង្កាត់រដ្ឋបាល ព្រៃឈើស្ទឹងត្រង់តែម្តង ។

តាមប្រភពបានរាយការណ៍ប្រាប់ថា ជាក់ស្តែងកន្លងទៅ មានអ្នកសារព័ត៌មានបានធ្វើដំណើរមកដល់ភូមិ ដីលើ ឃុំពាមកោះស្នាស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានឃើញឡានសាំយ៉ុងចំនួន ៣ គ្រឿងផ្ទុកឈើយ៉ាងច្រើន។ អ្នកសារព័ត៌មានក៏បានទូរស័ព្វទៅ ប៉ូលិសស្រុកស្ទឹងត្រង់ និង មេព្រៃស្រុកស្ទឹងត្រង់ដើម្បីអន្តរាគមន៍ចុះបង្ក្រាប ប៉ុន្តែមន្ត្រីជំនាញទាំងនោះ លើកហើយ ធ្វើជានិយាយឆ្លើយតបមកថាស្ដាប់គ្នាមិនសូវច្បាស់ហើយក៏ខលបន្តទៀតខលលែងចូល ។

ពាក់ព័ន្ធនិងសកម្មភាពឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ខាងលើនេះលោក អ៊ូ សុខុន នាយសង្កាត់រដ្ឋបាលព្រៃឈើស្ទឹងត្រង់ យើងមិនអាចសុំការបកស្រាយបានទេ ដោយតេទៅចូលជាច្រើនលើក ប៉ុន្តែលោកពុំលើកទូរស័ព្ទ ។

ជាមួយសកម្មភាពខុសច្បាប់នេះ មជ្ឈដ្ឋានប្រជាពលរដ្ឋសំណូមពរទៅ លោក ប្រាក់ ណូម៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ចាម និង លោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាថ្នាក់លើ ជួយពិនិត្យមើលកូនចៅនិងមានវិធានការផង ៕

   

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.