ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក ==> លោក ឃួង ស្រេង ដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

សម្តេចក្រឡាហោម ស ខេង និងលោកជុំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាបានអញ្ជើញទស្សនកិច្ចសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ខេត្តព្រៃវែង

សម្តេចក្រឡាហោម ស ខេង និងលោកជុំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាបានអញ្ជើញទស្សនកិច្ចសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ខេត្តព្រៃវែង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

សម្តេចក្រឡាហោម ស ខេង និងលោកជុំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាបានអញ្ជើញទស្សនកិច្ចសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ខេត្តព្រៃវែង

 ៖ នាព្រឹកថ្ងៃចន្ទ ទី៧ ខែមីនា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌា បានអញ្ជើញទស្សនកិច្ចសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ស្ថិតក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង។

ដំណើរទស្សនកិច្ចសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា នាឱកាសនោះត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តមសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងបគ្គលិកសិក្សានៃសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ។

ឯកឧត្តមសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី លោកជំទាវឯកអគ្គរដ្ឋទូត ព្រមទាំងគណៈប្រតិភូអមដំណើរដែលបានចំណាយពេលដ៏មានតម្លៃអញ្ជើញមកធ្វើទស្សនកិច្ចដល់ទីតាំងសាកលវិទ្យាល័យ និងបានរាយការណ៍សង្ខេបអំពីប្រវត្តិនៃការកកើត ការគ្រប់គ្រងដំណើរការបង្រៀន និងរៀន និងការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធក្នុងសាកលវិទ្យាល័យ។

សម្តេចក្រឡាហោម ស ខេង នាឱកាសនោះ បានចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ដែលជាសាកលវិទ្យាល័យមួយស្ថិតនៅតំបន់ជនបទ មានចំងាយប្រមាណ១១០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។

សម្ដេច ក៏បានរម្លឹកជូនលោកជំទាវឯកអគ្គរដ្ឋទូតថាពីដំបូងឡើយតំបន់នេះជាតំបន់ក្រីក្រ និងពុំទាន់មានហេដ្ឋារចនាសម្ព័ន្ធដូចក្នុងពេលបច្ចុប្បន្នដែលរួមមានផ្លូវថ្នល់ អគ្គិសនី ទឹកស្អាត ក្រោមម្លប់នៃសន្តិភាព។

សម្តេចក៏បានគូសបញ្ជាក់អំពីសារសំខាន់នៃសាកលវិទ្យាល័យនេះ ដែលបានចូលរួមចំណែកផ្តល់ចំណេះដឹង និងជំនាញដល់សិស្សនិស្សិតនៅក្នុងខេត្តព្រៃវែង និងមកពីតាមបណ្តាខេត្តនានា។ ដើម្បីរួមចំណែកពង្រឹងគុណភាពអប់រំនៅទីនេះ សម្តេចបានស្នើភាគីឥណ្ឌាពិនិត្យលទ្ធភាពពង្រឹង និងពង្រីងកិច្ចសហប្រតិបត្តិការជាមួយខេត្តព្រៃវែង ជាពិសេស ជាមួយនឹងសាកលវិទ្យាល័យជាស៊ីមកំចាយមារ លើជំនាញបច្ចេកវិទ្យាព័ត៌មាន។

សម្ដេចបន្តថាប្រទេសឥណ្ឌាជាប្រទេសមានជំនាញសមត្ថភាពក្នុងវិស័យព័ត៌មានវិទ្យា និងជំនាញកសិកម្មដូច្នេះភាគីទាំងពីរអាចបង្កើតកិច្ចសហប្រតិបត្តិការតាមរយៈការបង្កើតចំណងមេត្រីភាពរវាងខេត្ត និងខេត្ត និងការស្វែងរកសាកលវិទ្យាល័យសមស្របរបស់ប្រទេសឥណ្ឌាមកធ្វើកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ។

សម្តេចក៏បានលើកឡើងដែរថា បច្ចុប្បន្នសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ កំពុងសាងសង់អាគារបណ្តុះបណ្តាលវិជ្ជាជីវៈ ហៅកាត់ថាTVETដែលនាពេលអនាគតនឹងចូលរួមចំណែកលើការបណ្តុះបណ្តាល និងកសាងធនធានមនុស្ស ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។

សម្តេចក៏បានបង្ហាញអំពីគម្រោងបង្កើតការអប់រំគ្រប់កម្រិតនៅតំបន់ទីនេះផ្ទាល់ ពោលគឺចាប់ពីមតេយ្យសិក្សារហូតដល់ថ្នាក់ឧត្តមសិក្សា ដើម្បីជួយសម្រួលដល់សិស្សនិសិ្សតិ មកទទួលបានការអប់រំក្នុងទីតាំងតែមួយ និងគ្រូបង្រៀន និងសាស្រ្តាចារ្យ ដែលបម្រើការងារនៅសាកលវិទ្យាល័យផងដែរ។

សម្តេចឧបនាយករដ្ឋមន្ត្រី បានសំណូមពរដល់លោកជំទាវ Devyani Khobragade ជំរុញបង្កើតនូវកម្មវិធីផ្លាស់ប្តូរទស្សនកិច្ចសិក្សាសម្រាប់សិស្សនិស្សិត ហើយប្រសិនបើអាចភាគីឥណ្ឌាអាចបញ្ជូនសាស្រ្តាចារ្យឥណ្ឌាមកចូលរួមផ្ទេរបទពិសោធន៍ និងផ្តល់ចំណេះដឹងនៅសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ដឺលតាមរយៈវិធីនេះ នឹងអាចផ្តល់ការអប់រំបានដល់សិស្ស-និស្សិតច្រើននាក់នៅក្នុងប្រទេសកម្ពុជាតែម្តង។

លោកជំទាវទូត Devyani Khobragade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌា បានថ្លែងអំណរគុណសម្តេចក្រឡាហោមយ៉ាងជ្រាលជ្រៅ ដែលបានរៀបចំដំណើរទស្សនកិច្ចដ៏មានតម្លៃនេះ។ លោកជំទាវ មានសេចក្តីរំភើប និងភ្ញាក់ផ្អើលចំពោះវត្តមាន និងវឌ្ឍនភាពនៃសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ដែលបានរៀបចំបង្កើតឡើងក្នុងបែបផែនវិជ្ជាជីវៈ ក្រោមការដឹកនាំចង្អុលបង្ហាញរបស់សម្តេច ដែលជាស្ថាបនិកនៃសាកលវិទ្យាល័យនេះ។

ឆ្លើយតបនឹងសំណូមពរសម្ដេចក្រឡាហោម លោកជំទាវ បានគាំទ្រនិងឯកភាពចំពោះសារសំខាន់នៃការបង្កើត និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងខេត្ត និងខេត្ត និងរវាងសាកលវិទ្យាល័យនៃប្រទេសទាំងពីរ ជាពិសេស លើវិស័យព័ត៌មានវិទ្យា និងកសិកម្ម ដែលសម្តេចបានគូសបញ្ជាក់ខាងលើ។ លោកជំទាវ ក៏បានបង្ហាញបំណងក្នុងការបង្កើតចំណងមេត្រីភាពជាមួយខេត្តដទៃទៀត ដូចជា ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ជាដើម។

លោកជំទាវ ក៏បានជម្រាបសម្ដេចដែរថា បច្ចុប្បន្ន ប្រទេសឥណ្ឌា មានគម្រោងអភិវឌ្ឍជាច្រើនជាមួយប្រទេសកម្ពុជា ដែលគម្រោងមួយចំនួនបានបញ្ចប់ និងមួយចំនួនទៀតបានកំពុងអភិវឌ្ឍ ហើយក្រៅពីគម្រោងទាំងនេះ ប្រទេសឥណ្ឌាក៏បានផ្តល់អាហារូបករណ៍ជូនសិស្សនិស្សិតកម្ពុជាផងដែរ។ លោកជំទាវលើកទឹកចិត្តឲ្យសិស្ស និស្សិតសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ចូលរួមដាក់ពាក្យស្នើសុំអាហាររូបករណ៍ ទៅសិក្សានៅប្រទេសឥណ្ឌា ដោយលោកជំទាវនឹងពិនិត្យលទ្ធភាពជួយជ្រោមជ្រែងការងារនេះ។

លោកជំទាវបន្តថាបច្ចុប្បន្នប្រទេសឥណ្ឌាកំពុងអនុវត្តកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកវិទ្យាកម្រិតឧត្តម (High-Tech) នៅក្នុងប្រទេសកម្ពុជា តាមប្រព័ន្ធអនឡាញរយៈពេលខ្លី ហើយលោកជំទាវយល់ថាមានភាពចាំបាច់ក្នុងការរៀបចំទស្សនកិច្ចជូនសិក្ខាកាមទៅទស្សនកិច្ចផ្ទាល់នៅប្រទេសឥណ្ឌាក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលខ្លីនេះ។ លោកជំទាវ ក៏បានបង្ហាញអំពីអាទិភាពនៃការបណ្តុះបណ្តាលគ្រូបង្គោលដែលអាចចូលរួមចំណែកក្នុងការផ្ទេរចំណេះដឹងបន្តជូនដល់សិស្សនិស្សិត។

បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាប្រកបដោយបរិយាសស្និតស្នាលនោះមក សម្តេចក្រឡោម ស ខេង និងលោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌា ព្រមទាំងគណៈប្រតិភូអមដំណើរបានបន្តអញ្ជើញចុះពិនិត្យទីតាំង និងបរិវេណសាកលវិទ្យាល័យ អាគារបណ្តុះបណ្តាលវិជ្ជាជីវៈដែលកំពុងសាងសង់ ទីតាំងបណ្តុះជាលិកាចេកនិងដំណាំផ្សេងទៀត អាគារស្នាក់នៅរបស់គ្រូ និងសាស្រ្តាចារ្យ អនេ្តវាសិកដ្ឋាន និងបណ្ណាល័យ ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.