ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក ==> លោក ឃួង ស្រេង ដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

ថ្នាក់ដឹកនាំខេត្តកំពតយកចិត្តទុកដាក់ និងបង្កឱកាសជាច្រើនសម្រាប់ស្ត្រីក្លាយជាអ្នកដឹកនាំ

ថ្នាក់ដឹកនាំខេត្តកំពតយកចិត្តទុកដាក់ និងបង្កឱកាសជាច្រើនសម្រាប់ស្ត្រីក្លាយជាអ្នកដឹកនាំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ថ្នាក់ដឹកនាំខេត្តកំពតយកចិត្តទុកដាក់ និងបង្កឱកាសជាច្រើនសម្រាប់ស្ត្រីក្លាយជាអ្នកដឹកនាំ
…………………………..
(ខេត្តកំពត)៖ កម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយ និងផែនការនីរនៈទី៥(២០១៩-២០២៣) ដើម្បីលើកកម្ពស់ សិទ្ធិ និងសេរីភាព សមភាពយេនឌ័រ ចំពោះស្ត្រី ក្នុងភាពជាអ្នកដឹកនាំទាំងក្នុងក្រមខណ្ឌជាតិ និងថ្នាក់ក្រោមជាតិ។ ជាក់ស្តែងថ្នាក់ដឹកនាំខេត្តកំពតបានយកចិត្តទុកដាក់ និងបង្កឱកាសជាច្រើនសម្រាប់ស្ត្រីដើម្បីក្លាយជាអ្នកដឹកនាំ។
………………………………………
នៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី ៨ខែមីនា ឆ្នាំ២០២២ រដ្ឋបាលខេត្តកំពតបានប្រារព្ធទិវាអន្តរជាតិនារី ៨ មីនាខួបលើកទ១១១ ឆ្នាំ២០២២ ក្រោមប្រធានបទ “សមភាពយេនឌ័រថ្ងៃនេះដើម្បីចីរភាពនាពេលអនាគត” ក្រោមអធិបតីភាព ជឹង ផល្លាប្រធានក្រុមប្រឹក្សាខេត្ត។
ប្រធានមន្ទីរកិច្ចការនារី លោកស្រី ហួត រី បានឲ្យដឹងថា ថ្នាក់ដឹកនាំខេត្តបានខិតខំប្រឹងប្រែង លើកកម្ពស់ស្ថានភាពសេដ្ឋកិច្ច សិទ្ធិ ឋានៈតួនាទី និងជីវភាពរបស់ស្ត្រី និងកុមារជាច្រើន។ជាក់ស្តែងតាមរយៈផែនការនារីរតនៈទី៥(២០១៩-២០២៣) នៅក្នុងឆ្នាំ២០២១កន្លងមក មន្ទីរបានសម្រេចការងារសំខាន់ជាច្រើន ដូចជា៖ ១.ការងារបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី៖ បានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ចំនួន៤វគ្គ កាត់ដេរ២វគ្គ និងតម្បាញ២វគ្គ ដល់ស្ត្រីមេម៉ាយ ក្មេងស្រីបោះបង់ការសិក្សា ស្រ្តីរងគ្រោះដោយអំពើហិង្សា អំពើរំលោភបំពានផ្លូវភេទ និងស្ត្រីក្រីក្រនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រី្តខេត្ត , បើកវគ្គសិក្សាអំពីការធ្វើផែនការធ្វើអាជីវកម្ម។ ២.ការងារលើកកម្ពស់ការអប់រំរបស់ស្រ្តី និងក្មេងស្រី និងការផ្លាស់ប្ដូរ ឥរិយាបថ៖ ចុះអប់រំផ្សព្វផ្សាយស្តីពី ការចិញ្ចឹមកូនបែបវិជ្ជមាន, លើកទឹកចិត្ត និងជម្រុញការបញ្ជូន កូនតូចៗទៅរៀននៅសាលាមតេយ្យសហគមន៍, ការស្វែងយល់ពីភាពអសកម្មរបស់យុវវ័យនាំឲ្យ ប៉ះពាល់ដល់សង្គមជាច្រើលើក។ ៣.ការងារលើកកម្ពស់សុខភាពស្រ្តី និងក្មេងស្រី បង្ការនិងទប់ស្ដាប់ការឆ្លងមេរោគអេដស៍ និងអាហារូបត្ថម្ភ, ចុះអប់រំផ្សព្វផ្សាយស្តីពី ការពន្យាកំណើតដោយសុវត្ថិភាព និងការមានកូនតាមប្រាថ្នា, គោលនយោបាយ និងភារកិច្ចក្នុងការគាំទ្រឆ្លើយតបចំពោះមេរោគអេដស៍ និងជំងឺអេដស៍, ការបង្ការ ទប់ស្តាប់ ជំងឺកូវីដ១៩ និងផ្តល់សម្ភារៈបង្ការទប់ស្កាត់ជំងឺកូវីដ១៩ សរុបចំនួន៧លើក ។ ៤.ការងារកិច្ចការពារផ្លូវច្បាប់សម្រាប់ស្រ្តី និង ក្មេងស្រី៖ចុះអប់រំផ្សព្វផ្សាយ និងបើកវគ្គបណ្តុះបណ្តាល ស្តីពីច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ការទប់ស្កាត់ការជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទលើស្រ្តី និង កុមារ, ការអនុវត្តអនុសញ្ញាអន្តរជាតិ ស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្រ្តី, ការលើកកម្ពស់ការចូលរួមរបស់អ្នកម្ដាយដើម្បីទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ។ ការងារអន្តរាគមន៍ និងប្រឹក្សាយោបល់ករណីអំពើហិង្សាក្នុងគ្រួសារ និងការរំលោភបំពានផ្លូវភេទ។

លោកស្រីប្រធានមន្ទីរបានបញ្ជាក់ថា ស្ត្រីខេត្តកំពតក៏បានរួមចំណែកក្នុងការងារសម្រេចចិត្តក្នុងវិស័យសាធារណៈ និងនយោបាយជាច្រើន ព្រោះស្ត្រីជាសមាជិកក្រុមប្រឹក្សាខេត្ត ៤រូប ស្រ្តីជាអភិបាលរងខេត្ត០១រូប ស្ត្រីជាប្រធានមន្ទីរ០២រូប ស្ដីអនុប្រធានមន្ទីរ/អង្គភាព២១រូប ស្រ្តីជាអភិបាលស្រុក/ក្រុង០២រូប ស្ត្រីជាអភិបាលរង ស្រុក-ក្រុង ០៩រូប ស្រ្តីជាសមាជិកក្រុមប្រឹក្សាស្រុក-ក្រុង ៣១រូប ស្តីជាក្រុមប្រឹក្សាឃុំ/សង្កាត់ សរុបចំនួន ១២១រូប។
ជំនួនមុខឲ្យដាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំខេត្ត លោកស្រីស្នើឲ្យស្ត្រីទាំងអស់ត្រូវបន្តខិតខំពង្រឹងសមត្ថភាពខ្លួនបន្ថែមទៀត ដើម្បីចូលរួមក្នុងកិច្ចការងារអភិវឌ្ឍន៍ប្រទេសជាមួយរាជរដ្ឋាភិបាល៕

សេង ណារិទ្ធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.