ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក ==> លោក ឃួង ស្រេង ដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ បង្កើតទំព័រហ្វេសប៊ុកដាច់ដោយឡែកពីទំព័រហ្វេសប៊ុកផ្លូវការ របស់អង្គភាពខ្លួន ដើម្បីត្រៀមលក្ខណៈឆ្លើយតបជូនសាធារណជន ==> រដ្ឋបាលខេត្តប៉ៃលិន ប្រកាសច្រានចោលទាំងស្រុងចំពោះការផ្សាយព័ត៌មានបំភ្លៃខុសពីការពិតតាមបណ្តាញសង្គម ដែលចោទថា «ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន» ==> ព័ត៌មាន​ក្ដៅៗ  តើមានអាថ៌កំបាំងអ្វីនៅពីក្រោយ? ទំនិញគេចពន្ធឆ្លងដែនទៅថៃយ៉ាងរលូន ខណៈសមត្ថកិច្ចប្រចាំការបែរជាបាត់ដានសូន្យឈឹង!

លោក ស សុខា ចូលរួមអបអរសាទរខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២

លោក ស សុខា ចូលរួមអបអរសាទរខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោក ស សុខា ចូលរួមអបអរសាទរខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ ៖ សូមចូលរួមអបអរសាទរខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២ (៨ មីនា ១៩១១- ៨ មីនា ២០២២) ក្រោមប្រធានបទ “សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពពេលអនាគត” ។

កាលពីដើមឡើយ គេបានប្រារព្ធទិវាសិទ្ធិនារី លើកដំបូង គឺនៅថ្ងៃទី១៩ មីនា ឆ្នាំ១៩១១ ដោយកាលណោះ មានមនុស្សចូលរួមដង្ហែរក្បួនជាង ១លាននាក់ នៅក្នុងប្រទេសអូទ្រីស ដាណឺម៉ាក អាល្លឺម៉ង់ និងប្រទេសស្វីស ជាដើម ។

ក្រោយមកនៅថ្ងៃទី៨ មីនា ឆ្នាំ១៩១៤ ក៏មានហេតុការណ៍មួយទៀតកើតឡើងនៅទីក្រុងប៊ែរឡាំង ដែលកាលនោះ ស្ត្រីសកម្មជននយោបាយសង្គមនិយមអាល្លឺម៉ង់ បាននាំគ្នាធ្វើបាតុកម្មយ៉ាងធំធេង ដើម្បីទាមទារសិទ្ធិបោះឆ្នោត ។

ហើយបន្ទាប់មកទៀត នៅថ្ងៃទី៨ មីនា ១៩១៧ នៅទីក្រុងសាំងប៉េតេសបួរ ប្រទេសរុស្ស៊ី គឺមានព្រឹត្តិការណ៍បាតុកម្មមួយទៀត របស់ស្ត្រីរុស្ស៊ី ។ បរិបទពិភពលោកពេលនោះ គឺស្ថិតក្នុងសង្រ្គាមលោកលើកទី១ ហើយដែលបុរសៗ ត្រូវគេបញ្ជូនឲ្យទៅធ្វើសង្រ្គាមអស់ ទុកឲ្យស្ត្រីនៅផ្ទះចិញ្ចឹមកូនផង ធ្វើការតាមរោងចក្រផលិតសព្វាវុធ ផលិតស្បៀងអាហារ យកទៅឲ្យកងទ័ពផង ។

ស្ថានភាពរុស្ស៊ីពេលនោះលំបាកខ្លាំងណាស់ ដោយសារតែគ្រោះអត់ឃ្លាន ។ ការបះបោលរបស់ស្ត្រីរុស្ស៊ី នៅថ្ងៃទី៨ មីនា ១៩១៧ នេះហើយ ដែលបានធ្វើឲ្យអំណាចរបស់ព្រះចៅត្សារ នៃអាណាចក្ររុស្ស៊ី ចាប់ផ្តើមរង្គោះរង្គើ និងឈានទៅមានបវិវត្ដន៍សង្គមនិយមរបស់ពួកកុម្មុយនីស្ត សូវៀត ។ យ៉ាងណាមិញ បក្សបុលឆេវិកសូវៀត បានចាត់ទុកថ្ងៃទី៨ ខែមីនា ឆ្នាំ ១៩១៧ គឺជាថ្ងៃចាប់ផ្តើមទី១នៃបដិវត្តន៍រុស្ស៊ី ។ ហេតុដូច្នេះហើយ បានជាក្រោយ មក នៅតាមប្រទេសកុម្មុយនីស្ត ដែលស្ថិតក្រោមឥទ្ធិពលសូវៀត គេបានប្រារព្ធពិធីបុណ្យ ៨ មីនា នេះជាប្រចាំ។ ដូច្នេះខួប ៨ មីនា ១៩១១ ដល់ ៨ មីនា ២០២២ វាមានរយៈពេល ១១១ឆ្នាំហើយ ។

ក្នុងបរិការណ៍សង្គមកម្ពុជាបច្ចុប្បន្ន ស្ត្រីត្រូវបានមនុស្សគ្រប់មជ្ឈដ្ឋានក្នុងសង្គម ផ្ដល់កិត្តិយស និងតម្លៃយ៉ាងស័ក្ដិសម ទៅតាមវប្បធម៌ នៃសង្គមជាតិ និងទទួលស្គាល់សមត្ថភាពស្ត្រីក្នុងការងារផ្សេងៗនៅក្នុងសង្គម ពោលគឺស្ត្រីអាចបម្រើការងារក្នុងស្ថាប័នរដ្ឋ និងឯកជន ដោយគ្មានការរើសអើង មិនថាការងារបច្ចេកទេស ឬនយោបាយឡើយ ។

ជាការពិតណាស់ស្ត្រី និងបុរសមានសក្ដា នុពលតាំងពីកំណើតមកម្ល៉េះ ប៉ុន្តែបុរសត្រូវបានគេមើលឃើញថា ខ្លាំងក្លាជាងស្ត្រី ដោយសារបុរសមានកម្លាំងកាយមាំមួនជាង ។ ទោះបីយ៉ាងណាសមត្ថភាពប្រាជ្ញាការគិតការត្រិះរិះពិចារណា និងការរៀន សូត្ររវាងសិស្សស្រី និងសិស្សប្រុស មិនមានភាពខុសគ្នាឡើយ ។ ប្រសិនបើសង្គមមិនឱ្យតម្លៃស្ត្រីទេ សង្គមនោះពុំអាចមាន ការរីកចម្រើនឡើយ ព្រោះសកលលោក បានចាត់ទុកថា “ស្ត្រីជាមាតានៃពិភពលោក” នេះគឺជាសត្យានុម័ត ។

រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុក “ស្ត្រីជាឆ្អឹងខ្នងនៃការអភិវឌ្ឍគ្រប់វិស័យ” ។ ទស្សនៈវិវត្តន៍នៅក្នុងសង្គមសកល ក៏ដូចជាសង្គមជាតិយើង គឺអាស្រ័យលើមាគ៌ាដឹកនាំរបស់រដ្ឋាភិបាល ច្បាប់ប្រទេស និងអ្នកដឹកនាំប្រកបដោយបញ្ញាញាណ បានយកចិត្តលើកកម្ពស់តម្លៃរបស់ស្រ្តី ។

នៅក្នុងវិស័យនយោបាយ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់បង្កើនសមាមាត្រស្ត្រី ក្នុងស្ថាប័នសាធារណៈ ដើម្បីឱ្យស្ត្រីបានចូលរួមកាន់តែច្រើនឡើងក្នុងការដឹកនាំ និងធ្វើសេចក្តីសម្រេចចិត្តទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលធ្វើឱ្យចំនួនស្ត្រី មានការកើនឡើងជាបន្តបន្តាប់។

ក្នុងស្ថាប័ននីតិប្រតិបត្តិ ស្ត្រីជាឧបនាយករដ្ឋមន្ត្រី ជារដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ។ ក្នុងវិស័យមុខងារសាធារណៈ ចំនួនមន្ត្រីរាជការជាស្ត្រី កើនឡើងបន្តបន្ទាប់ និងនៅថ្នាក់ក្រោមជាតិ ស្ត្រីកាន់តួនាទីជា អភិបាលខេត្ត អភិបាលរងរាជធានី ខេត្ត អភិបាលក្រុង ស្រុក ខណ្ឌ និងជាមេឃុំ ចៅសង្កាត់ ។ល។

ក្នុងឱកាសដ៏វិសេសវិសាលនេះ សូមថ្វាយព្រះពរ និងគោរពជូនពរ ព្រមទាំងជូនពរដល់ស្ត្រីនៅទូទាំងព្រះរាជាណាចក្រកម្ពុជា សូមមានព្រះរាជសុខភាព និងសុខភាពល្អបរិបូរណ៍ ជោគជ័យគ្រប់ភារកិច្ច ចៀសផុតពីជំងឺកូវីដ-១៩ និងជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

   

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.