ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន

នគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ និងបញ្ជូនជនសង្ស័យ២នាក់ ទៅតុលាការ ករណីចេញសែកស្អុយជាង១០ម៉ឺនដុល្លារ

នគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ និងបញ្ជូនជនសង្ស័យ២នាក់ ទៅតុលាការ ករណីចេញសែកស្អុយជាង១០ម៉ឺនដុល្លារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ បានបញ្ជូនជនសង្ស័យចំនួន២នាក់ ទៅកាន់តុលាការ យោងតាមពាក្យបណ្ដឹងជនរងគ្រោះករណីចេញសែកស្អុក២សន្លឹក មានទឹកនប្រាក់ជាង១០ម៉ឺនដុល្លារ។

ពាក់ព័ន្ធជាមួយនឹងករណីចេញសែកស្អុយនេះ កាលពីថ្ងៃទី១៦ និងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ជនសង្ស័យទាំង២នាក់តំណាងឱ្យក្រុមហ៊ុន E-zone express បានធ្វើការទូទាត់ថ្លៃប្រាក់ទិញប្រេង តាមរយៈមូលប្បទានបត្រ (សែក) ចំនួន២សន្លឹក ដែលសរុបជាទឹកប្រាក់ជាង១០ម៉ឺនដុល្លារ។

ក្រោយពេលចេញសែករួចមក ជនរងគ្រោះឃើញថា សែកទាំង២មិនមានសាច់ប្រាក់ ទើបបានព្យាយាមចរចាដោះស្រាយបំណុលខាងលើ តែមិនបានលទ្ធផលសោះ ហើយបុគ្គលទាំង២នាក់ មានចេតនាគេចវេសមិនបំពេញ កាតព្វកិច្ចចំពោះឧបករណ៍ដែលបានជួញដូរដែលធ្វើឱ្យប៉ះពាល់ផលប្រយោជន៍យ៉ាងធ្ងន់ធ្ងររបស់ក្រុមហ៊ុនជនរងគ្រោះ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់មានឈ្មោះ ប៉ែន សុភាព អាយុ៣៨ឆ្នាំ និងឈ្មោះ ស៊ាង ថៃ អាយុ៣៨ឆ្នាំ។ ក្រោយពីចាប់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់រួចមក កម្លាំងសមត្ថកិច្ច នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.