ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ​អញ្ជេីញចូលរួមរៀបចំ និងពិនិត្យកម្មវិធីធ្វើតេស្តកាយសម្បទាបេក្ខជនសិក្ខាកាមចំនួន​ ១០រូប ត្រៀមចេញទៅបណ្ឌិត្យសភាយោធាអូស្រ្តាលី (ADFA/RMC-D) និងមហាវិទ្យាល័យកងទ័ពជើងទឹកភូមិន្ទអូស្រ្តាលី ក្រោមការសហការជាមួយក្រុមសម្របសម្រួលកិច្ចសហប្រតិបត្តិការយោធា (Military Cooperation Coordination Group - MCCG)។ នៅពហុកីឡាដឮដ្ឋានជាតិអូឡាំពិក​ រាជធានីភ្នំពេញ ថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦។ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញចូលរួមទិវា ANZAC Day រំលឹកការចងចាំ ដល់ទាហានអូស្ត្រាលី និងនូវែលសេឡង់ ដែលបានពលីក្នុងសម័យសង្គ្រាម​ ដែលបានរៀបចំនៅ ស្ថានទូតអូស្ត្រាលី រាជធានីភ្នំពេញ។ នាថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦។ ==> ការបំពេញកាតព្វកិច្ចយោធា នឹងត្រូវធ្វើឡើងស្របតាមតម្រូវការយោធាប្រចាំឆ្នាំ ជាមួយគ្នានេះ យុវជនដែលទទួលបានការហ្វឹកហ្វឺនក្នុងការចូលបំពេញកាតព្វកិច្ចយោធា នឹងទទួលបានការបណ្តុះបណ្តាលផ្នែកវិន័យ សីលធម៌ និងការធ្វើការជាក្រុម ដែលជាផលរួមក្នុងសង្គមនៃធនធានមនុស្ស។ ==> អភិបាលខេត្តប៉ៃលិន ដឹកនាំក្រុមការងារចុះពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំក្នុងកាលៈទេសៈដែលស្ថានការណ៍ពិភពលោកកំពុងជួបវិបត្តិនេះ គឺជាផ្លែផ្កានៃផលលាភសុខសន្តិភាព ==> ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្នងការនគរបាលខេត្តកំពង់ចាម ត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួនជនពាក់ព័ន្ធចំពោះករណីរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត! ==> ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តត្បូងឃ្មុំ ==> ឃាត់ខ្លួនជនសង្ស័យ៤០នាក់ពាក់ព័ន្ធករណី Online Scams ក្នុងអគារ BAOLI INTER CITY ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ==> អភិបាល​រាជធានីភ្នំពេញ ណែនាំឱ្យមន្ត្រី​ និងកងកម្លាំងចំណុះឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តការងារបន្ថែមទៀត ==> សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខលោកតា ពុត សឿន ឪពុកធម៌របស់សម្តេចតេជោ ហ៊ុន សែន ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជាតិតេជោសន្តិភាព

​ប្រជាពលរដ្ឋ​ប្រតិកម្ម​នឹង​លិខិត​ស្នើ​សុំ​ថវិកា​សាងសង់​របង​សាលារៀន ខណៈ​អ្នកខ្លះ​អត់​មាន​លុយ​បង់ កូនចៅ​អត់​ហ៊ាន​ទៅ​រៀន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ ក្រោយពី​មាន​លិខិត​ស្នើ​សុំ​ថវិកា ដើម្បី​ចូលរួម​ចំណែក​យក​ទៅ​សាងសង់​របង​សាលា របស់​គណកម្មាការ​ទ្រទ្រង់​សាលារៀន​បឋមសិក្សា ហ៊ុន សែន អូរច្រា កា លពី​ប៉ុន្មាន​ថ្ងៃ​កន្លងមក ។ ប្រជាពលរដ្ឋ​មួយចំនួន ដែល​មាន​កូនចៅ​ច្រើន រហូតដល់​៧​ទៅ​៨​នាក់​នៅក្នុង​បន្ទុកគ្រួសា​រ បាន​ប្រតិកម្ម​យ៉ាងខ្លាំង ហើយ​ពួកគេ​មួយចំនួន​អត់​ចង់​ទៅ​រៀនសូត្រ​នោះឡើយ ខ្លាច​គ្រូ​សម្លុត ខណៈ​ឪពុកម្តាយ​អត់​មាន​លុយ​បង់​ជូន​ទៅ​សាលារៀន ។

​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ជា​ម្តាយ​សិស្ស​រស់នៅ​ក្បែរៗ​សាលារៀន​ខាងលើ បាន​លើកឡើ ង​ថា សិស្ស​រៀន​នៅ​ក្នុង​សាលា​ខាងលើ​ជាង​៣០០​នាក់ ការប្រមូល​ថវិកា​ពី​សិស្ស​ម្នាក់ៗ​ចំនួ ន​៦០០០​រៀល ក្នុង​១​ឆ្នាំ បាន​ធ្វើឡើង​អស់​រយៈពេល​១​ឆ្នាំ កន្លងមកហើយ ដោយ​ពីមុន​ពួកគាត់​មាន​លុយ​គ្រប់គ្រាន់ អាច​បង់​ឱ្យ​គ្រូ​បាន ។ តែ​រហូត​មកដល់ពេលនេះ ដោយសារ​ជីវភា ព​ខ្វះខាត ពួក​គាត់​អត់​មាន​ប្រាក់​គ្រប់គ្រាន់ ដើម្បី​ឱ្យ​កូន​យក​ទៅ​បង់​ជូន​សាលារៀន​បាន​នោះឡើយ ។ ការ​អត់​មាន​លុយ​បង់​គ្រប់គ្រាន់​នេះ ធ្វើឱ្យ​កូនចៅ​របស់​ពួក​គាត់​មួយ​ចំនួន​អត់​ហ៊ាន​ចូលរៀន​នោះទេ ព្រោះ​ខ្លាច​គ្រូ​ស្តីបន្ទោស និង​ដក​ពិន្ទុ​ក​ផងដែរ ។​

​ប្រភព​បន្តទៀតថា កូនៗ របស់​ពួកគាត់​តែងតែរ​អ៊ូ​ប្រាប់​ពួក​គាត់​ថា លោកគ្រូ​អ្នកគ្រូ​នៅ​សាលារៀន​នេះ បាន​រៃ អង្គាស​ថវិកា​ពី​សិស្ស​ជា​ញឹកញាប់ រៀងរហូត ដូចជា​រៃអង្គាស​ទិញ​ទឹក​សុទ្ធ​ឱ្យ​គ្រូ​ហូប រៃ​អង្គា សទិញ​ឥដ្ឋប្រហោង និង​ទិញ​ឥដ្ឋការ៉ូឡា​សម្រាប់​សាលារៀន​ជាដើម ។ បើសិន​ជា​អ្នក​ណា​អត់​មាន​លុយ​ឱ្យ​ទេ គ្រូ​តែងតែ​និយាយថា អត់ឱ្យ​ពិន្ទុ ហើយ​ឱ្យ​ត្រួតថ្នាក់​ជាដើម ទើប​កូនចៅ​គាត់​មួយ​ចំនួន​ឈប់រៀន ឱ្យ​ជួយ​ធ្វើ​ការងារ​ឪពុក​ម្តាយ​នៅ​ផ្ទះ​មួយ​ចំនួន ។ ចំណែក​គ្រូ​មួយចំនួនទៀត អត់​សូវ​យកចិត្តទុកដាក់​បង្រៀន​សិស្ស​នោះទេ ដោយ​រវល់​តែ​លក់ដូរ​ក្នុង​សាលា រៀន ធ្វើ​ឱ្យ​កូនៗ របស់​ពួកគាត់​រៀន​មិនសូវ​ចេះ​នោះឡើយ ។

​ក​គាត់​បញ្ជាក់​ទៀត​ថា សា លា​រៀន​មួយ​នេះ កាលពី​ពេល​ថ្មីៗ សម្តេច ហ៊ុន សែន ទើបតែ​ជួយឧបត្ថម្ភ​ថវិកា ដើម្បី​សាងសង់​អាគារ​កំពស់​ពីរ​ទៅ​បី​ជាន់ ប៉ុន្តែ​បែរជា​ខ្វះ​ថវិកា​ធ្វើ​របង ហើយ​រៃអង្គាស​ពី​សិស្ស​ទៅវិញ ។

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ លោកស្រី អ៊ុង សុជាត្តា ហៅ​ពៅ ជា​នាយិកា​សាលា​បឋម សិក្សា ហ៊ុន សែន អូរច្រា បានឱ្យដឹងថា ពាក់ព័ន្ធ​ទៅនឹង​ការ​រៃអង្គាស​ថវិកា ដើម្បី​សាងសង់ របង​សាលារៀន​នេះ មិន​ពាក់ព័ន្ធ​ទៅ​នឹង​គ្រូ​ក្នុង​សាលារៀនេះ​ឡើយ គឺ​ខាង​លោក នួន សាវុធ ជា​ប្រធាន​គណកម្មាការ​ទ្រទ្រង់​សាលា ជា​អ្នក​ប្រមូល​យក​ទៅ​ធ្វើ​រប​ង​សាលារៀន​នេះ ដោ យ​ព្រះសង្ឃ​គង់នៅ​វត្ត​អូរច្រា​ជា​អ្នក​ផ្តួចផ្តើម​ជួយ​សាងសង់​ជូន ដើម្បី​ការពារ​កុំឱ្យ​បាត់បង់​ទ្រ ព្យ​សម្បត្តិ​ក្នុង​បរិវេណ​សាលា ។ លោកស្រី​បន្ត​ទៀត​ថា ចំណែក​ការ​រៃអង្គាស​ថវិកា ដើម្បី​ទិញ​ឥដ្ឋ​ការ៉ូឡា និង​ឥដ្ឋ​ផ្សេងទៀត ខាង​លោក​ស្រី​បាន​ធ្វើ​មែន គឺ​ដើម្បី​រៀបចំ​ក្រាល​ឥដ្ឋ ក្នុង​បរិវេណ​សាលា កុំឱ្យ​មាន​ការលំបាក​ធ្វើដំណើរ ខណៈ​មាន​ភ្លៀង​ធ្លាក់​ជោគជាំ ។ ចំណែក​ការលក់ដូរ​នំ​ចំណី​នៅក្នុង​សាលា​នោះ​គ្រូ​អត់​មាន​លក់​ទេ គឺ​ប្រពន្ធ​គ្រូ និង​បងប្អូន​តែ​ប៉ុ ណ្ណោះ អត់​មាន​លោកគ្រូ​អ្នកគ្រូ​ណា​ម្នាក់​លក់ដូរ​នោះទេ ។

​ចំណែក លោក នួន សាវុធ ប្រធាន​គណកម្មាការ​ទ្រទ្រង់​សាលាបឋមសិក្សា​ខាងលើ បានឱ្យដឹងថា ការស្នើ​សុំ​ថវិកា​ដល់​សិស្ស​ម្នាក់​៦០០០​ពាន់​រៀល ក្នុង​១​ឆ្នាំនេះ គឺ​ខាង​លោក​បាន​ជួបប្រជុំ​ជាមួយ​គណកម្មាការ លោកគ្រូ​អ្នកគ្រូ ព្រម​ទាំង​ឪពុក​ម្តាយ​សិស្ស រួចរាល់​អស់ហើយ ថែម​ទាំង​យល់ព្រម​គ្នា​ផង​ដែរ ដោយ​បាន​ទទួល​ថវិកា​នោះ ១​ឆ្នាំ​កន្លងមកហើយ ដើម្បី​យក​ទៅ​ធ្វើ​របង​សាលារៀន ។ លោក​បន្ត​ទៀត​ថា ពាក់ព័ន្ធ​នឹង​ការ​រៃអង្គាសប្រាក់​ធ្វើ​រប ង​សាលា​នេះ ខាង​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត​ប៉ៃលិន ក៏​បានដឹង​រឿង​នេះ​ដែរ ។

​ទោះបីជា​យ៉ាងណា​ក៏ដោយ ភ្នាក់ងារ​យើង​បាន​ទាក់ទង​ទៅ​លោក តង់ ធារ៉ា ប្រធាន មន្ទីរ​អប់រំ​យុវជន និង​កីឡា ខេត្ត​ប៉ៃលិន ដើម្បី​បំភ្លឺ​ចំពោះ​បញ្ហា​នេះដែរ តែ​ទូរស័ព្ទ​ចូល​ជាច្រើ ន​លើក​ច្រើនសារ អត់​មាន​អ្នក​ទទួល​នោះ​ទេ ៕ ដោយ ៖ នីយ៉ា​

 

IMG20170322ch2 (1) IMG20170322ch2 (2) IMG20170322ch2 (6)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.