ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍បានអោយដឹងថា ជំនួញឈើប្រណីតខុសច្បាប់ នៅខេត្តរតនគីរីបានកក្រើកវិញហើយគឺឈ្មួញបានដឹកជញ្ជូនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវយកទៅលក់នៅប្រទេសវៀតណាម យ៉ាងអាណាធិបតេយ្យ ដែលដឹក តាមរថយន្ត យីឌុប កាមរីបាឡែន ម៉ាកឆ្លាមធុនត្រា កាមរីគូទហើមស៊េរី៩៥ ព្រមទាំងរថយន្ត សាំយ៉ុង បន្ទាប់ពីបានបិទ១រយះពេលខ្លីកន្លងមក គឺមិនមានសមត្ថកិច្ចណា បង្ក្រាបសោះឡើយ ។
ប្រភពពីមន្ត្រីសាលាស្រុកអូរយ៉ាដាវ បានអោយដឹងថា ទោះបីមានការហាមប្រាម ពីថ្នាក់លើមិនអោយមានការដឹកជញ្ជូនឈើខុសច្បាប់ យ៉ាងណាក៍ដោយ បច្ចុប្បន្ន
ឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ឆ្លងកាត់ខេត្តរតនគីរី ចេញទៅប្រទេសវៀតណាមតាម ច្រករបៀងភូមិឡំនិងច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងគគ្រឹកគគ្រេង ក្រោមការបើកដៃពី សំណាក់លោក អ៊ី ចំរើនមេច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ។
ប្រភពបានអោយដឹងបន្តថា ឈ្មួញឈ្មោះ ចាន់ធី ឈ្មោះ ស្រីល័ក្ខណ៍ ឈ្មោះស្រីម៉ី ឈ្មោះ យាយអ៊ូក ឈ្មោះយាយអ៊ី និងឈ្មួញជិត៣០នាក់ផ្សេងទៀតសុទ្ឋតែអះអាងស្រដៀងគ្នាថា ការដឹកជញ្ជូនឈើឆ្លងទៅប្រទេសវៀតណាមតាមច្រកច្រកទ្វារព្រំដែនអន្តរ ជាតិអូរយ៉ាដាវ និងច្រករបៀងភូមិឡំ សុទ្ឋតែចំណាយលុយកាក់ជូនលោកអ៊ី ចំរើនគ្រប់ៗគ្នា ទើបអាចប្រកបរបរ ដឹកឈើឆ្លងកាត់ប៉ុស្ទិច្រកទ្វារព្រំដែនបាន។
គេមិនដឹងថា តើលោក អ៊ី ចំរើន មេច្រកទ្វារព្រំដែនអន្តរជាតិ អូរយ៉ាដាវទទួលប្រាក់ពី ឈ្មួញ ប៉ុន្មានម៉ឺនដុល្លារនោះទេ ក្នុងការអនុញាតិអោយមេឈ្មួញឈ្មោះ ចាន់ធី ឈ្មោះស្រីល័ក្ខណ៍ ឈ្មោះស្រីម៉ី ឈ្មោះយាយអ៊ូក ឈ្មោះយាយអ៊ី ដឹកឈើឆ្លងទៅវៀតណាម យ៉ាងអាណាធិបតេយ្យបែបនេះ ៕



