ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ​អញ្ជេីញចូលរួមរៀបចំ និងពិនិត្យកម្មវិធីធ្វើតេស្តកាយសម្បទាបេក្ខជនសិក្ខាកាមចំនួន​ ១០រូប ត្រៀមចេញទៅបណ្ឌិត្យសភាយោធាអូស្រ្តាលី (ADFA/RMC-D) និងមហាវិទ្យាល័យកងទ័ពជើងទឹកភូមិន្ទអូស្រ្តាលី ក្រោមការសហការជាមួយក្រុមសម្របសម្រួលកិច្ចសហប្រតិបត្តិការយោធា (Military Cooperation Coordination Group - MCCG)។ នៅពហុកីឡាដឮដ្ឋានជាតិអូឡាំពិក​ រាជធានីភ្នំពេញ ថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦។ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញចូលរួមទិវា ANZAC Day រំលឹកការចងចាំ ដល់ទាហានអូស្ត្រាលី និងនូវែលសេឡង់ ដែលបានពលីក្នុងសម័យសង្គ្រាម​ ដែលបានរៀបចំនៅ ស្ថានទូតអូស្ត្រាលី រាជធានីភ្នំពេញ។ នាថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦។ ==> ការបំពេញកាតព្វកិច្ចយោធា នឹងត្រូវធ្វើឡើងស្របតាមតម្រូវការយោធាប្រចាំឆ្នាំ ជាមួយគ្នានេះ យុវជនដែលទទួលបានការហ្វឹកហ្វឺនក្នុងការចូលបំពេញកាតព្វកិច្ចយោធា នឹងទទួលបានការបណ្តុះបណ្តាលផ្នែកវិន័យ សីលធម៌ និងការធ្វើការជាក្រុម ដែលជាផលរួមក្នុងសង្គមនៃធនធានមនុស្ស។ ==> អភិបាលខេត្តប៉ៃលិន ដឹកនាំក្រុមការងារចុះពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំក្នុងកាលៈទេសៈដែលស្ថានការណ៍ពិភពលោកកំពុងជួបវិបត្តិនេះ គឺជាផ្លែផ្កានៃផលលាភសុខសន្តិភាព ==> ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្នងការនគរបាលខេត្តកំពង់ចាម ត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួនជនពាក់ព័ន្ធចំពោះករណីរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត! ==> ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តត្បូងឃ្មុំ ==> ឃាត់ខ្លួនជនសង្ស័យ៤០នាក់ពាក់ព័ន្ធករណី Online Scams ក្នុងអគារ BAOLI INTER CITY ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ==> អភិបាល​រាជធានីភ្នំពេញ ណែនាំឱ្យមន្ត្រី​ និងកងកម្លាំងចំណុះឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តការងារបន្ថែមទៀត ==> សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខលោកតា ពុត សឿន ឪពុកធម៌របស់សម្តេចតេជោ ហ៊ុន សែន ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជាតិតេជោសន្តិភាព

​ឯកឧត្តម លី សារី បាន​ចូលរួម​បើក​កិច្ចប្រជុំ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​ដើម្បីឲ្យ​ប្រជាពលរដ្ឋ​បាន​យល់ដឹង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​បន្ទាយមានជ័យ ៖ ព្រឹក​ថ្ងៃ​ទី​២០ ខែ​មិនា ឆ្នាំ​២០១៧ នេះ នៅ​សាលប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ​បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អំពី​ច្បាប់​ចរណ៍​ផ្លូវគោក​ថ្មី​ដើម្បីឲ្យ​ប្រជាពលរដ្ឋ​បាន​យល់ដឹង​អំពី​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​នេះ ។ កិច្ចប្រជុំ​នេះ​មាន​ការចូលរួម ឯកឧត្តម លី សារី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ នគរបាល​ចរាចរណ៍ និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​នាក់​ទៀត​។​

​ក្នុង​កិច្ចប្រជុំ​នោះ ឯកឧត្តម លី សារី បាន​មានប្រសាសន៍ថា គ្រោះថ្នាក់​ចរស​ចរណ៍​គឺជា​បញ្ហា​ចំបង​ខ្លាំង​ណាស់​សំរាប់​ខេត្ត​បន្ទាយមានជ័យ​នេះ ដែល​បណ្តាលឲ្យ​មាន​មនុស្ស ស្លាប់ ពិការ របួស ធ្ងន់ធ្ងរ និង​បាត់បង់​ទ្រព្យសម្បត្តិ​ច្រើន​ទៀត​ផង ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​បណ្តាលមកពី​កក្តា​ជា​ច្រើន ដូចជា​អ្នកបើកបរ​មួយចំនួន​បើក​បរទាំង​បំពាន​ច្បាប់ បើកបរ​ក្នុងស្ថានភាព​ស្រវឹង មិន​បាន​ពាក់មួក​សុ​វត្តិភាព អ្នកបើករថយន្ត​មិន​បាន​ពាក់​ខ្សែក្រវ៉ាត់​សុ​វត្តិភាព ពិសេស​លិចធ្លោ​ជាងគេ​នោះ​ក្រុម​ក្មេង​ទំនើ​ង​តែងតែ​បើក​បរទាំង​បំពាន​ច្បាប់​ចរាចរណ៍​ពេលខ្លះ​ក្មេង​ទាំង​អស់នោះ​ស្ថិត​ក្នុង​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ឬ​គ្រឿងញៀន​ជាដើម ហើយ​ក្មេង​ទំនើង​ទាំងអស់នោះ​ដេញ​កាប់​គ្នា​ពេញ​ផ្លូវ​ទៀតផង ។​

​ឯកឧត្តម លី សារី បាន​បញ្ជាក់ទៀតថា ប្រជាពលរដ្ឋ​មិនសូវ​មាន​ការយល់ដឹង​អំពី​ច្បាប់​ចរាច​រណ៍ អ្នកបើកបរ​ខ្លះ​បើកបរ​មិន​គោរព​ច្បាប់​ចរាច​រណ៍ មាន​អ្នកបើកបរ​ម៉ូតូ​ខ្លះ​មិនបាន​ពាក់មួក​សុវត្ថិភាព ហើយ​បើក​ក្នុង​ល្បឿន​លឿន ដែល​ច្បាប់​ហាមឃាត់ ដឹក​សំពីងសំពោង ។ ក្មេង​ទំនើង​ចូល​ចិត្ត​យក​ម៉ូតូ​ទៅ​កែច្នៃ​ខុស​បច្ចេកទេស អ្នកបើក​មិនបាន​ចូលរៀន​បើកបរ​ច្បាប់​ចរាចរណ៍​ផ្លូវគោក មាន​លក្ខណៈ​ផ្លូវ​ចង្អៀត​ដោយសារតែ​អ្នកលក់ដូរ​នៅ​តាម​ផ្លូវ  ខ្វះ​ការយល់ដឹង​ពី​ផ្លាកសញ្ញា​ចរាច​រណ៍​នៅតាម​ដងផ្លូវ ពិសេស​ទៅទៀត​នោះ សព្វ​ថ្ងៃនេះ​នៅ​ខេត្ត​បន្ទាយមានជ័យ​ម្តាយ​ឪពុក​ចូលចិត្ត​បណ្តែតបណ្តោយ​ឲ្យ​កូន​នៅ​ក្មេង​មិន​ទាន់​គ្រប់​អាយុ​បើក​ម៉ូតូ​ជិះ​យ៉ាង​សាហាវ​ធ្វើឲ្យ​គ្រោះថ្នាក់​ចរាច​រណ៍​កើតឡើង​ជា​ញឹកញាប់​ដោយសារ​ក្មេង​បើក​ម៉ូតូ​មិន​ទាន់​គ្រប់​អាយុ​នេះ ។​

​ឯកឧត្តម លី សារី បាន​បញ្ជាក់ទៀតថា កន្លងមក​ក្រោយពេល​ដែល​មន្ត្រី​នគរបាល​ចរាចរណ៍​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ជូន​ដល់​ប្រជាពលរដ្ឋ និស្សិត សិស្សសាលា ដូចជា​នៅ​តាម​សហគមន៍ នៅតាម​ទីសាធារណៈ នៅតាម​វិទ្យាល័យ នៅ​តាម​សាលារៀន ជាដើម ធ្វើឲ្យ​ប្រ​ពលរដ្ឋ​ជាច្រើន​នាក់​មិន​ទាន់​បាន​យល់​ដឹង​ច្បាស់​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ​នៅឡើយ ប៉ុន្តែ​ប្រជាពលរដ្ឋ​បាន​គាំទ្រ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ ទោះបី​យ៉ាងនេះក្តី ក៏​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តែ​បង្ក​ឡើង​ដោយសារ​អ្នកបើកបរ មិន​គោរព​ច្បាប់​ចរាចរណ៍​ក្រោម​ឥទ្ធីពល​ជាតិ​គ្រឿង​ស្រវឹង​នៅ​ឡើយ ។

​លោក​វរៈសេនីយ៍ទោ គី មករា នាយរង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​បាន​មានប្រសាសន៍​ដែរ​ថា ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​២០១៧​ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​១១​ខែវិច្ឆិកា​ឆ្នាំ​២០១៦​ដល់​ថ្ងៃ​ទី​១០ ខែ​កុ ម្ភៈ​ឆ្នាំ​២០១៧​នេះ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ខេត្ត​កើតឡើង​ចំនួន​៥២​ករណី ក្នុងនោះ ក្រុង​សិរីសោភ័ណ​២​ករណី  ស្រុក​ព្រនេត្រព្រះ​២​ករណី ស្រុក​មង្គល​បូរី​៦​ករណី ស្រុក​ស្វាយចេក ៤​ករណី ក្រុង​ប៉ោយប៉ែត ៨​ករណី ស្រុក​ម៉ាឡៃ ៥​ករណី​ស្រុក​អូរជ្រៅ​៤​ករណី ស្រុក​ថ្មពួក​១​ករណី គ្រោះថ្នាក់​ប្រភេទ​ធ្ងន់​មាន​ចំនួន​៥០​ករណី​គ្រោះថ្នាក់​ស្រាល​២​ករណី បណ្តាលឲ្យ​មនុស្ស​ស្លាប់​អស់​ចំនួន​៣០​នាក់​ស្រី​៤​នាក់​របួសធ្ងន់​៤៩​នាក់ របួសស្រាល​៣៤​នាក់​ស្រី​៩​នាក់ ៕
​ចាន់​ដា​រ៉ា​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.