ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្ដម នេត្រ ភក្ត្រា អញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំតម្រង់ទិសស្តីពីការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ==> មន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យបណ្តុះស្មារតីចូលរួមបរិច្ចាគឈាម ក្នុងបុព្វហេតុមនុស្សធម៌ ដើម្បីសង្គ្រោះជីវិតមនុស្ស ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យរដ្ឋបាល នៅតាមទីតាំងស្នាក់នៅប្រមូលផ្តុំ ឃាត់ខ្លួនជនជាតិ ០៧នាក់ និងវត្ថុតាងមួយចំនួន ដែលសង្ស័យលួចបង្កប់បទល្មើសបច្ចេកវិទ្យា Online Scams ==> សកម្មភាព ៣ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី គួរឱ្យគោរពកោតសរសើរណាស់! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពេញចិត្ត និងអបអរសាទរលទ្ធផលប្រកួតកីឡាឆ្លងកាត់ឧបសគ្គ វគ្គផ្តាច់ព្រ័ត្រ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ==> អភិបាលខេត្តបាត់ដំបង នាំអំណោយរបស់យុវជនគណបក្សខេត្តចែកជូនពលរដ្ឋមានជីវភាពខ្វះខាត ៣០០គ្រួសារ នៅឃុំកោះជីវាំង ស្រុកឯកភ្នំ ==> អភិបាលខេត្តបាត់ដំបង អញ្ជើញចែកបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ២១២៧បណ្ណ នៅឃុំព្រៃចាស់ និងឃុំកោះជីវាំង ស្រុកឯកភ្នំ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជួបចំណេះសំណាលជាមួយអាជ្ញាធរឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ដើម្បីស្វែងយល់ស្ថានភាពជាក់ស្តែង បញ្ហាប្រឈម និងតម្រូវការចាំបាច់ សំដៅរួមចំណែកលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងអភិវឌ្ឍមូលដ្ឋាន ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យរដ្ឋបាល តាមទីតាំងស្នាក់នៅប្រមូលផ្តុំក្នុងខេត្ត ចំនួន៥ទីតាំង ក្នុងស្រុកសាលាក្រៅ ដែលសង្ស័យលួចបង្កប់បទល្មើស ==> ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ២៦០០ប្រអប់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាប ក្នុងខណ្ឌសែនសុខ!

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចុះពិនិត្យព្យាបាលជំងឺជូនពលរដ្ឋជាង២ពាន់នាក់ នៅស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយឥតគិតថ្លៃ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចុះពិនិត្យព្យាបាលជំងឺជូនពលរដ្ឋជាង២ពាន់នាក់ នៅស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយឥតគិតថ្លៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ស្ទឹងត្រែង)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធកម្ពុជា ចំនួន៣០០នាក់ នាព្រឹកថ្ងៃទី២០ ខែ កុម្ភៈ ឆ្នាំ២០២២នេះ បានចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋជាង២ពាន់នាក់ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយឥតគិតថ្លៃ។

ពិធីចុះពិនិត្យ និងព្យាបាលជំងឺរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី នេះ ស្ថិតក្រោមអធិបតីភាពលោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្មគ្រចិត្តលោក ហ៊ុន ម៉ានី និងលោក ឡូយ សុផាត អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង, លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត, លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ព្រមទាំងចូលរួមដោយវេជ្ជបណ្ឌិតជំនាញៗ ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋមកព្យាបាលជំងឺជាច្រើននាក់។

បើតាមកញ្ញា វេជ្ជបណ្ឌិត សោ ស្រីពេជ្រ តំណាងក្រុមគ្រូស្ម័គ្រចិត្ត បានបញ្ជាក់ថា ក្រៅពីការពិគ្រោះ និងព្យាបាលជំងឺជូនបងប្អូននាពេលនេះ ក្រុមគ្រូពេទ្យស្មគ្រចិត្តលោក ហ៊ុន ម៉ានី បានយកចិត្តទុកដាក់ផ្សព្វផ្សាយអប់រំ ប្រជាជននៅទូទាំងប្រទេស រួមទាំងខេត្តស្ទឹងត្រែងផង ឱ្យបន្តរួមសហការគ្នា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ តាមរយៈការរស់នៅតាមបែបគន្លងថ្មី ពាក់ម៉ាស់ជាប្រចាំ រក្សាអនាម័យ លាងដៃនឹងសាប៊ូឱ្យបានញឹកញាប់ យកអាល់កុល ឬជែលតាមខ្លួន រក្សាគម្លាតសុវត្ថិភាពជាដើម តាមវិធានការ «៣កុំ និង៣ការពារ» ឱ្យបានខ្ជាប់ខ្ជួន។

លោក លេង ផាលី បានបញ្ជាក់ថា ក្រុមគ្រូពេទ្យស្មគ្រចិត្តលោក ហ៊ុន ម៉ានី បាននាំយកវេជ្ជបណ្ឌិតឯកទេសជំនាញៗ ដែលមានបទពិសោធន៍ព្យាបាលជំងឺច្រើនឆ្នាំ រួមទាំងបានឆ្លងកាត់ការសិក្សានៅក្រៅប្រទេស និងគ្រូពេទ្យទូទៅមកពិគ្រោះនិងព្យាបាលជំងឺជូនបងប្អូនដោយឥតគិតថ្លៃ ក្នុងនោះមានជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺប្ញសដូងបាត ក្រពះពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ព្រូន ស្លេកស្លាំង រលាកថ្លេីម សន្លាក់ឆ្អឹង កាមរោគ គ្រុនចាញ់ គ្រុនឈាម បេះដូង ទឹកនោមផ្អែម លើសឈាម តម្រងនោម ពិនិត្យអេកូ ជូនស្ត្រីមានផ្ទៃពោះ…។ល។

លោកបន្ថែមថា «ក្នុងរយៈពេល ១០ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ២០ កុម្ភៈ ឆ្នាំ២០២២) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ ឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានចំនួន ៥,៦៧៩នាក់ (ប្រាំពាន់ប្រាំមួយរយចិតសិបប្រាំបួននាក់) ក្នុងនោះស្ត្រីមានចំនួន ៣,២៣១ នាក់ (បីពាន់ពីររយសាមសិបមួយនាក់) បានចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សង្គ្រោះបឋម និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុង ២៥រាជធានី- ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន ៣៦៤លើក ក្នុងនោះព្យាបាលជំងឺជូនប្រជាពលបានចំនួន ៣,៨៧៦,៨១៩នាក់ (បីលានប៉ែតសិបប្រាំពីរម៉ឺន ប្រាំមួយពាន់ ប្រាំបីរយដប់ប្រាំបួននាក់) ក្នុងនោះស្ត្រីមានចំនួន ២,០៧២,៥៩៣នាក់ (ពីរលានប្រាំពីរម៉ឺនពីរពាន់ប្រាំរយកៅសិបបីនាក់)»។

លោក ស្វាយ សំអ៊ាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ទាំងអស់ ដែលបានជួយពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃចំនួនជាង ១០០០នាក់។

លោកក៏បានថ្លែងកោតសរសើរ ចំពោះអាជ្ញាធរ សមត្ថកិច្ចគ្រប់ថ្នាក់ និងប្រជាពលរដ្ឋ ដែលបានជួយរៀបចំចាត់ចែង និងសហការគ្នាយ៉ាងល្អ មានសណ្តាប់ធ្នាប់ របៀបរៀបរយ ជាហេតុធ្វើឱ្យការធ្វើសកម្មភាពពិនិត្យ ព្យាបាលរបស់ក្រុមគ្រូពេទ្យបានប្រព្រឹត្តទៅដោយរលូន រហូតសម្រេចបាននូវលទ្ធផលល្អប្រសើរដូច្នេះ។

ជាមួយនេះ លោកអភិបាលខេត្តសំណូមពរដល់ក្រុមគ្រូពេទ្យស្មគ្រចិត្ត សូមឱ្យបន្តចុះជួយពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នាពេលក្រោយៗទៀត សំដៅលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងរួមគ្នាកាត់បន្ថយភាពក្រីក្រ ស្របពេលដែលប្រទេសជាតិកំពុងមានសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកអភិបាលខេត្ត ចាត់ទុកកម្មវិធីនេះ ជាកាយវិការមនុស្សធម៌ មិនអាចកាត់ថ្លៃបានក្នុងនាមខ្មែរជួយខ្មែរ និងជាសិល្បៈចែករំលែកដ៏ល្អប្រពៃ។

លោក ឡូយ សុផាត បានបញ្ជាក់បន្ថែមថា ថ្ងៃនេះប្រជាពលរដ្ឋក្នុងស្រុកសេសាន ក៏ដូចជាខេត្តស្ទឹងត្រែងទាំងមូល ពិតជាមានសេចក្តីសោមនោសរីករាយ និងគោរពថ្លែងអំណរគុណជាអតិបរិមាចំពោះការយកចិត្តទុក្ខ ដាក់របស់លោក ហ៊ុន ម៉ានី សមាជិករដ្ឋសភា ជាប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា ជាប្រធានសហភាពសហព័ន្ធកម្ពុជា ដែលបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ ក្នុងស្រុកសេសាន ក៏ដូចជាខេត្តស្ទឹងត្រែងទាំងមូលទទួលបានការព្យាបាលជំងឺដោយឥតគិតថ្លៃ ។

ក្នុងនោះ លោកអ្នកតំណាងរាស្ត្រ បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដែលបានឆ្លៀតឱកាសដ៏មានតម្លៃ និងមមាញឹកអស់កម្លាំងកាយចិត្តប្រាជ្ញាស្មារតី ក្នុងការព្យាបាលជំងឺជូនពុក ម៉ែ ប្រជាពលរដ្ឋ ក្នុងខេត្តស្ទឹងត្រែង ក៏ដូចស្រុកសេសាន។ ដោយលោកសូមសម្តែងនូវការគោរពដឹងគុណជាអតិបរិមាណនូវការយកចិត្តទុក្ខដាក់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងកម្មវិធី នៃពិធីពិនិត្យ និងព្យាបាលជំងឺជូនព្រជាពលរដ្ឋនាឱកាសនេះ។

បើតាមរបាយការណ៍ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះទៅពិនិត្យ និងព្យាបាល ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ បានបង្ហាញឲ្យឃើញថា៖ ជំងឺកុមារចំនួន៖ ១៣៤នាក់, ជំងឺស្ត្រូចំនួន៖៩៨នាក់, ជំងឺផ្លូវចិត្តចំនួន៖៨២នាក់,ជំងឺឬសដូងបាតចំនួន៖៧៦នាក់, ជំងឺសន្លាក់ឆ្អឺងចំនួន៖ ១២៧នាក់, ជំងឺផ្លូវដង្ហើមចំនួន៖៧៤នាក់, ជំងឺទឹកនោមផ្អែមចំនួន៖ ២៦៣នាក់, អេកូសាស្ត្រចំនួន៖៩៥នាក់, ជំងឺបេះដូងចំនួន៖៩២នាក់, ជំងឺត្រចៀក និងបំពង់ក៖ ១២៦នាក់, ជំងឺវះកាត់តូចចំនួន៖៧២នាក់, វិភាគឈាម៖៣០២នាក់, ជំងឺទូទៅចំនួន៖៣៧៥នាក់ និងផ្នែកប្រព័ន្ធប្រសាទ និងបំបាត់ការឈឺចុកចាប់ចំនួន៖ ៦៨នាក់ សង្គ្រោះបឋមចំនួន៖១៣១នាក់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.