ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

មន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យបណ្តុះស្មារតីចូលរួមបរិច្ចាគឈាម ក្នុងបុព្វហេតុមនុស្សធម៌ ដើម្បីសង្គ្រោះជីវិតមនុស្ស

មន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យបណ្តុះស្មារតីចូលរួមបរិច្ចាគឈាម ក្នុងបុព្វហេតុមនុស្សធម៌ ដើម្បីសង្គ្រោះជីវិតមនុស្ស

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីពិធីបរិច្ចាគឈាម ក្រោមប្រធានបទ៖ «រួមគ្នាផ្តល់ឈាម ផ្តល់ក្តីស្រលាញ់ មន្រ្តីក្រសួងព័ត៌មាន រួមគ្នាផ្តល់ឈាមដើម្បីជួយសង្គ្រោះជីវិតមនុស្ស»

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា អត្ថន័យនៃការបរិច្ចាគឈាម គឺជាទង្វើមនុស្សធម៌ ដើម្បីជួយសង្គ្រោះជីវិតជនរងគ្រោះដែលត្រូវការឈាមដើម្បីសង្គ្រោះជីវិតបន្ទាន់។ ចំពោះការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត មិនត្រឹមបង្ហាញពីកិច្ចការមនុស្សធម៌នោះទេតែជាទឹកចិត្តដោយស្មោះត្រង់ មិនមែនជាការចាប់បង្ខំនោះឡើយ ដើម្បីជួយជីវិតមនុស្ស។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា យើងត្រូវបង្កើនការស្តុកឈាម ក្នុងឃ្លាំងដើម្បីសម្រាប់ប្រើប្រាស់ជួយសង្គ្រោះជនរងគ្រោះដែលត្រូវការឈាមជាបន្ទាន់។ ដូច្នេះ សូមលើកទឹកចិត្តបន្ថែមដល់ប្រជាពលរដ្ឋ និងយុវជន ដែលមានសុខភាពល្អ បន្តសកម្មភាពធម៌តាមរយៈការបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម សម្រាប់ជួយជីវិតមនុស្ស។

ភ្ជាប់ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញឱ្យរួមគ្នាផ្តល់ព័ត៌មាន ជូនប្រជាពលរដ្ឋនៅគ្រប់ស្រទាប់វណ្ណៈឱ្យយល់ដឹងកាន់តែច្បាស់ពីការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។ ខណៈក្រសួងព័ត៌មាន នឹងអាចរៀបចំកម្មវិធីវិទ្យុដើម្បីជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅដល់ប្រជាជន ឱ្យពួកគាត់យល់ថាការផ្តល់ឈាមមិនធ្វើឱ្យពួកគាត់ប៉ះពាល់ដល់សុខភាពនោះទេ ពោលគឺមុនពេលបរិច្ចាគឈាម ត្រូវឆ្លងកាត់ការពិនិត្យ និងប្រឹក្សាសុខភាពបានត្រឹមត្រូវ ពីសំណាក់ក្រុមគ្រូពេទ្យជំនាញ។ ចំពោះការផ្តល់ឈាមនឹងជួយដល់សុខភាពអ្នកបរិច្ចាគផងដែរ ដោយជម្រះកោសិកាឈាមចាស់ជំនួសដោយកោសិកាឈាមថ្មី។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា ការផ្តល់ឈាមជាការផ្តល់ក្តីសង្ឃឹមដល់អ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺផងដែរ។ លោកសូមអំពាវនាវ និងថ្លែងអំណរគុណដល់សប្បុរសជនដែលបានចូលរួមស្ម័គ្រចិត្តបរិច្ចាគឈាម ត្រង់ចំណុចនេះជាការបណ្តុះស្មារតីឱ្យស្រឡាញ់ការងារមនុស្សធម៌ ស្រឡាញ់ជីវិតមនុស្សនៅជុំវិញខ្លួនជាដើម។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងយ៉ាងដូច្នេះ៖ «ការបរិច្ចាគឈាម គឺជាការបរិច្ចាគជីវិត ប៉ុន្តែ មិនមែនយកជីវិតយើងទៅបរិច្ចាគទេ តែជាការផ្តល់នូវក្តីសង្ឃឹមដល់ជនរងគ្រោះដូចយើងបានបរិច្ចាគជីវិតរបស់យើងតាមរយៈការបរិច្ចាគឈាម។ ពោលគឺឈាម ១កប្លោកអាចជួយសង្គ្រោះអាយុជីវិតមនុស្សម្នាក់ដែលកំពុងត្រូវការជំនួយបន្ទាន់»

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត គឺជាទង្វើមនុស្សធម៌ ហើយមានតែទឹកចិត្តដ៏សប្បុរសរបស់មនុស្សប៉ុណ្ណោះដែលអាចផ្តល់ឈាមដើម្បូជួយដល់អ្នកដទៃបាន។ អញ្ចឹងសូមបណ្តុះស្មារតីស្មគ្រចិត្ត ដើម្បីផ្តល់ឈាមសម្រាប់ជួយជនរងគ្រោះដែលត្រូវការឈាមសម្រាប់ស្រោចស្រងជីវិតជាបន្ទាន់។

«យើងអាចនិយាយបានថាថ្ងៃនេះយើងជាអ្នកផ្តល់ឈាមឱ្យគេ ក៏ប៉ុន្តែ នៅថ្ងៃណាមួយយើងក៏ជាមនុស្សម្នាក់ ឬមនុស្សជាទីស្រឡាញ់របស់យើងត្រូវការឈាមដែលនឹងទទួលឈាមពីការងារសប្បុរសធម៌នេះមកវិញ»។ នេះជាការលើកឡើងបន្ថែមរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

លោកស្រីវេជ្ជបណ្ឌិត ហេង សុខចំរើន អនុប្រធាន មជ្ឈមណ្ឌលជាតិផ្ដល់ឈាម នៃក្រសួងសុខាភិបាល បានឱ្យដឹងថា សម្រាប់រាជធានីភ្នំពេញ នៅក្នុងមួយថ្ងៃ គឺត្រូវប្រើប្រាស់ឈាមចន្លោះ ៤០០ ទៅ៤៥០កប្លោក ខណៈមានអ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្តពី២៩ ទៅ៣០ភាគរយនៃចំនួនប្រជាជនប៉ុណ្ណោះ ដូច្នេះ មានចំនួនអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមនៅមានកំណត់ ដែលប៉ះពាល់ដល់ការប្រើប្រាស់ឈាមមិនទាន់ពេញលេញនៅ។

លោកស្រីក៏បានប្រៀបធៀបថា នៅបរទេសចំនួនប្រជាជនដែលស្ម័គ្រចិត្តបរិច្ចាគឈាម គឺមានចំនួនប្រមាណ៩០ភាគរយ នៃចំនួនប្រជាជន ត្រង់ចំណុចសូមអំពាវនាវដល់ប្រជាជនដែលមានសុខភាពល្អបន្តចូលរួមបរិច្ចាគឈាមបន្ថែមទៀត ដើម្បីជួយជនរងគ្រោះដែលត្រូវការឈាមសម្រាប់សង្គ្រោះជីវិត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.