ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្ដម នេត្រ ភក្ត្រា អញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំតម្រង់ទិសស្តីពីការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ==> មន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យបណ្តុះស្មារតីចូលរួមបរិច្ចាគឈាម ក្នុងបុព្វហេតុមនុស្សធម៌ ដើម្បីសង្គ្រោះជីវិតមនុស្ស ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យរដ្ឋបាល នៅតាមទីតាំងស្នាក់នៅប្រមូលផ្តុំ ឃាត់ខ្លួនជនជាតិ ០៧នាក់ និងវត្ថុតាងមួយចំនួន ដែលសង្ស័យលួចបង្កប់បទល្មើសបច្ចេកវិទ្យា Online Scams ==> សកម្មភាព ៣ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី គួរឱ្យគោរពកោតសរសើរណាស់! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពេញចិត្ត និងអបអរសាទរលទ្ធផលប្រកួតកីឡាឆ្លងកាត់ឧបសគ្គ វគ្គផ្តាច់ព្រ័ត្រ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ==> អភិបាលខេត្តបាត់ដំបង នាំអំណោយរបស់យុវជនគណបក្សខេត្តចែកជូនពលរដ្ឋមានជីវភាពខ្វះខាត ៣០០គ្រួសារ នៅឃុំកោះជីវាំង ស្រុកឯកភ្នំ ==> អភិបាលខេត្តបាត់ដំបង អញ្ជើញចែកបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ២១២៧បណ្ណ នៅឃុំព្រៃចាស់ និងឃុំកោះជីវាំង ស្រុកឯកភ្នំ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជួបចំណេះសំណាលជាមួយអាជ្ញាធរឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ដើម្បីស្វែងយល់ស្ថានភាពជាក់ស្តែង បញ្ហាប្រឈម និងតម្រូវការចាំបាច់ សំដៅរួមចំណែកលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងអភិវឌ្ឍមូលដ្ឋាន ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យរដ្ឋបាល តាមទីតាំងស្នាក់នៅប្រមូលផ្តុំក្នុងខេត្ត ចំនួន៥ទីតាំង ក្នុងស្រុកសាលាក្រៅ ដែលសង្ស័យលួចបង្កប់បទល្មើស ==> ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ២៦០០ប្រអប់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាប ក្នុងខណ្ឌសែនសុខ!

លោក ប្រាក់ សោភ័ណ ត្រូវបានតែងតាំងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប ជាផ្លូវការ

លោក ប្រាក់ សោភ័ណ ត្រូវបានតែងតាំងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប ជាផ្លូវការ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(សៀមរាប)៖ លោក ប្រាក់ សោភ័ណ ត្រូវបានតែងតាំងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប បន្ទាប់ពីលោក ទៀ សីហា ជាប្រធានចាស់ និងដែលឡេីងជាគណៈអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តសៀមរាប។

ក្នុងពិធីតែងតាំង នាថ្ងៃទី២០ ខែគុម្ភៈ ឆ្នាំ២០២២ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា សង្ឃឹមជឿជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប ក្រោមការដឹកនាំរបស់លោក ប្រាក់ សោភ័ណ និងបន្តជំរុញសកម្មភាពឡេីងថែមទៀត ក្នុងការងារការងារសម្បុរសធម៌ ការងារសង្គម និងបេសកកម្មនានា របស់សហភាពសហព័ន្ធយុវជនកម្ពុជា។ ទោះបីទេីបប្រកាសទទួលស្គាល់នាពេលនេះក្តី តែយ៉ាងណាលោក ក៏សូមកោតសរសេីរនិងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប នាពេលកន្លងមកក្រោមការដឹនាំរបស់លោក ប្រាក់ សោភ័ណ។

ដោយឡែក លោក ប្រាក់ សោភ័ណ បានថ្លែងអំណរគុណសម្រាប់ការផ្តល់ទំនុកចិត្ត ដល់ការចូលរួមសកម្មភាពសង្គមមនុស្សធម៌ និងបណ្តុះបណ្តាលធនធានយុវជនកម្ពុជាក្នុងខេត្តសៀមរាប។ លោកក៏បានប្តេជ្ញាចិត្ត ចំពោះមុខក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាថា គោរព អនុវត្តម៉ឹងម៉ាត់ តាមបទបញ្ជាផ្ទៃក្នុង និងគោលការណ៍ដឹកនាំចង្អុលបង្ហាញរបស់លោកប្រធាន បេ្តជ្ញាគោរពគាំទ្រ និងអនុវត្ត តាមផែនការយុទ្ធសាស្រ្តឆ្នាំ២០១៣-២០១៨ បន្តសាមគ្គីភាពផ្ទៃក្នុងរឹងមាំ បង្កើនកិច្ចសហការរដ្ឋបាលខេត្ត អាជ្ញាធរខេត្ត និងអង្គភាពពាក់ព័ន្ធ ដើម្បីជាចំណែកក្នុងការអភិវឌ្ឍន៍ និងលើកស្ទួយសង្គម ជាពិសេសបេ្តជា្ញលើកកម្ពស់យុវជនក្នុងរង្វង់ ស.ស.យ.ក. ក៏ដូចជាយុវជនដទៃទៀត និងប្តេជ្ញាចូលរួមជាកម្លាំងចលករមួយថ្មីក្នុងកិច្ចការងារអភិវឌ្ឍន៍សង្គមជាតិ។

សូមបញ្ជាក់ផងដែរថា លោក ប្រាក់ សោភ័ណ ត្រូវបានតែងតាំងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាបតាំងពីឆ្នាំ២០១៩ មកម្ល៉េះ តែដោយសារតែបរិបទកូវីដ-១៩ ទើបធ្វើឱ្យខកខានមិនអាចរៀបចំកម្មវិធីប្រកាសជាផ្លូវការ រហូតមកទល់ថ្ងៃនេះ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.