ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្ដម នេត្រ ភក្ត្រា អញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំតម្រង់ទិសស្តីពីការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ==> មន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យបណ្តុះស្មារតីចូលរួមបរិច្ចាគឈាម ក្នុងបុព្វហេតុមនុស្សធម៌ ដើម្បីសង្គ្រោះជីវិតមនុស្ស ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យរដ្ឋបាល នៅតាមទីតាំងស្នាក់នៅប្រមូលផ្តុំ ឃាត់ខ្លួនជនជាតិ ០៧នាក់ និងវត្ថុតាងមួយចំនួន ដែលសង្ស័យលួចបង្កប់បទល្មើសបច្ចេកវិទ្យា Online Scams ==> សកម្មភាព ៣ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី គួរឱ្យគោរពកោតសរសើរណាស់! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពេញចិត្ត និងអបអរសាទរលទ្ធផលប្រកួតកីឡាឆ្លងកាត់ឧបសគ្គ វគ្គផ្តាច់ព្រ័ត្រ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ==> អភិបាលខេត្តបាត់ដំបង នាំអំណោយរបស់យុវជនគណបក្សខេត្តចែកជូនពលរដ្ឋមានជីវភាពខ្វះខាត ៣០០គ្រួសារ នៅឃុំកោះជីវាំង ស្រុកឯកភ្នំ ==> អភិបាលខេត្តបាត់ដំបង អញ្ជើញចែកបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ២១២៧បណ្ណ នៅឃុំព្រៃចាស់ និងឃុំកោះជីវាំង ស្រុកឯកភ្នំ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជួបចំណេះសំណាលជាមួយអាជ្ញាធរឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ដើម្បីស្វែងយល់ស្ថានភាពជាក់ស្តែង បញ្ហាប្រឈម និងតម្រូវការចាំបាច់ សំដៅរួមចំណែកលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងអភិវឌ្ឍមូលដ្ឋាន ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យរដ្ឋបាល តាមទីតាំងស្នាក់នៅប្រមូលផ្តុំក្នុងខេត្ត ចំនួន៥ទីតាំង ក្នុងស្រុកសាលាក្រៅ ដែលសង្ស័យលួចបង្កប់បទល្មើស ==> ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ២៦០០ប្រអប់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាប ក្នុងខណ្ឌសែនសុខ!

រដ្ឋមន្ត្រី វង សូត៖ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺបានយកចិត្តទុកដាក់យ៉ាងខ្លាំង ពីសុខមាលភាពរបស់ប្រជាជន

រដ្ឋមន្ត្រី វង សូត៖ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺបានយកចិត្តទុកដាក់យ៉ាងខ្លាំង ពីសុខមាលភាពរបស់ប្រជាជន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ត្បូងឃ្មុំ)៖ សុខសន្តិភាព និងភាពរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជាសព្វថ្ងៃ បានធ្វើឲ្យជីវភាពប្រជាជនមានភាពប្រសើរឡើងជាលំដាប់ តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ តែយ៉ាងណាក្រោមការដឹកនាំរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើជីវភាពរស់នៅរបស់ប្រជាជនដែលងាយរងផលប៉ះពាល់ ពិសេសលើសុខមាលភាពទូទៅដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន ឬជំនឿសាសនាឡើយ ដោយសម្តេចតេជោ បានជំរុញឲ្យមានការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃជូនប្រជាជនចាប់ពីអាយុ៣ឆ្នាំឡើង ដើម្បីទប់ស្កាត់ការរីរាលដាលជំងឺកូវីដ-១៩។

នេះជាការលើកឡើងរបស់លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមា ខេត្តព្រៃវែង នៅក្នុងកម្មវិធីជួបសំណេះសំណាលជាមួយសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជា ក្នុងឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។

លោក វង សូត បានថ្លែងថា «ដូចបងប្អូនប្រជាពលរដ្ឋបានដឹង និងឃើញស្រាប់ហើយថា សម្តេចតេជោ បានគិតគួយ៉ាងខ្លាំងពីសុខទុក្ខរបស់ប្រជាជន គ្រប់ស្រទាប់វណ្ណៈ ពិសេសក្នុងដំណាក់កាល នៃការរីករាលដាលជំងឺកូវីដ-១៩ ដែលធ្វើឲ្យប៉ះពាល់ដល់ការរស់នៅប្រកបរបររកស៊ីប្រចាំថ្ងៃ ក៏ដូចជាសុខមាលភាពរបស់ប្រជាពលរដ្ឋ ដោយសម្តេចបានចំណាយថវិកាយ៉ាងច្រើនទិញវ៉ាក់សាំងចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ ចាប់ពីកុមារអាយុ៣ឆ្នាំឡើងទៅ ខណៈមនុស្សពេញវ័យមួយចំនួនធំ បានចាក់ដល់ដូសជំរុញលើកទី៤ ហើយដែរ»។

លោកបានបន្តថា វាជារឿងល្អ និងត្រឹមត្រូវបំផុត ដែលបងប្អូនមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជានៅពេលនេះ ដើម្បីរួមគ្នា ថែរក្សាសុខសន្តិភាព និងបន្តការអភិវឌ្ឍជាមួយរាជរដ្ឋាបាលបច្ចុប្បន្នដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោជាប្រមុខ។ ដូច្នេះ សម្រាប់អាណត្តិថ្មីខាងមុខនេះ គណបក្សប្រជាជនកម្ពុជា នឹងមានអ្នកគាំទ្រច្រេីន ខណៈសមាជិកបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ច បម្រើសេវាសាធារណៈជូនពរដ្ឋឲ្យបានល្អប្រសេីរ និងឈានដល់យកជ័យលាភីឈ្នះនៅថ្ងៃបោះឆ្នោតជ្រេីសរេីស ក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងអាណត្តិទី៥ ឆ្នាំ២០២២-២០២៧។

សូមជម្រាបថា ក្នុងពិធីបញ្ជូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ឃុំក្រែក មានចំនួន១,២២៧នាក់ ក្នុងនោះមកពីអតីតគណបក្សសង្គ្រោះជាតិ ចំនួន៧៧៦នាក់, គណបក្សហ្វុនស៉ីនប៉ិច ចំនួន១៥នាក់ និងយុវជនទេីបគ្រប់អាយុ៤៣៦នាក់ផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.