ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្ដម នេត្រ ភក្ត្រា អញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំតម្រង់ទិសស្តីពីការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ==> មន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យបណ្តុះស្មារតីចូលរួមបរិច្ចាគឈាម ក្នុងបុព្វហេតុមនុស្សធម៌ ដើម្បីសង្គ្រោះជីវិតមនុស្ស ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យរដ្ឋបាល នៅតាមទីតាំងស្នាក់នៅប្រមូលផ្តុំ ឃាត់ខ្លួនជនជាតិ ០៧នាក់ និងវត្ថុតាងមួយចំនួន ដែលសង្ស័យលួចបង្កប់បទល្មើសបច្ចេកវិទ្យា Online Scams ==> សកម្មភាព ៣ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី គួរឱ្យគោរពកោតសរសើរណាស់! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពេញចិត្ត និងអបអរសាទរលទ្ធផលប្រកួតកីឡាឆ្លងកាត់ឧបសគ្គ វគ្គផ្តាច់ព្រ័ត្រ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ==> អភិបាលខេត្តបាត់ដំបង នាំអំណោយរបស់យុវជនគណបក្សខេត្តចែកជូនពលរដ្ឋមានជីវភាពខ្វះខាត ៣០០គ្រួសារ នៅឃុំកោះជីវាំង ស្រុកឯកភ្នំ ==> អភិបាលខេត្តបាត់ដំបង អញ្ជើញចែកបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ២១២៧បណ្ណ នៅឃុំព្រៃចាស់ និងឃុំកោះជីវាំង ស្រុកឯកភ្នំ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជួបចំណេះសំណាលជាមួយអាជ្ញាធរឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ដើម្បីស្វែងយល់ស្ថានភាពជាក់ស្តែង បញ្ហាប្រឈម និងតម្រូវការចាំបាច់ សំដៅរួមចំណែកលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងអភិវឌ្ឍមូលដ្ឋាន ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យរដ្ឋបាល តាមទីតាំងស្នាក់នៅប្រមូលផ្តុំក្នុងខេត្ត ចំនួន៥ទីតាំង ក្នុងស្រុកសាលាក្រៅ ដែលសង្ស័យលួចបង្កប់បទល្មើស ==> ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ២៦០០ប្រអប់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាប ក្នុងខណ្ឌសែនសុខ!

កម្លាំងចម្រុះការពារព្រំដែនគោកខេត្តបន្ទាយមានជ័យ ទប់ស្កាត់ពលករ៦នាក់ ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ នៅភូមិសាស្ត្រស្រុកថ្មពួក

កម្លាំងចម្រុះការពារព្រំដែនគោកខេត្តបន្ទាយមានជ័យ ទប់ស្កាត់ពលករ៦នាក់ ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ នៅភូមិសាស្ត្រស្រុកថ្មពួក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បន្ទាយមានជ័យ)៖ ដោយអនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងក្រោមបទបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ទោ រស់ សារុំ មេបញ្ជាការ (ស្តីទី) វរសេនាតូចការពារព្រំដែនគោកលេខ៨០៧ បានទប់ស្កាត់ពលករខ្មែរប្រុស ស្រីចំនួន០៦នាក់ ដែលបម្រុងលួចឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់ នៅភូមិសាស្ត្រស្រុកថ្មពួក។

បើតាមមន្ត្រីដែលចុះក្នុងប្រតិបត្តិការផ្ទាល់ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី២០ ខែកុម្ភ ឆ្នាំ២០២២នេះ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ២០៖០០នាទី កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វាតំបន់បឹងត្រកួន ចំនួន ០៥នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ឡូយ វីរៈ នាយប៉ុស្តិ៍នគរបាលច្រកទ្វាតំបន់បឹងត្រកួន បានធ្វើការទប់ស្កាត់ពលករ បម្រុងលួចឆ្លងដែនខុសច្បាប់ចំនួន ០២នាក់ (ស្រី០១នាក់) នៅត្រង់ចំណុចគោលដៅផ្ទះខៀវ ស្ថិតក្នុងភូមិសាស្រ្ត ភូមិថ្នល់បំបែបក ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១៤៖១៨នាទី កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនមហោស្របចំនួន០៤នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ចាន់ វណ្ណៈ នាយរងប៉ុស្តិ៍ សហការជាមួយកម្លាំងយោធាកងអនុសេនាធំទី២ ផ្នែកសឹករងស្រុកថ្មពួក ចំនួន០២នាក់ បានធ្វើការទប់ស្កាត់ពលករបម្រុងចំណាកលួចឆ្លងដែនខុសច្បាប់ចំនួន០៤នាក់ (ស្រី០១នាក់) នៅត្រង់ចំណុចគោលដៅដើមកកោះ ស្ថិតក្នុងភូមិសាស្រ្ត ភូមិតាម៉ាំង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ឆ្លៀតក្នុងឱកាសនោះ លោកវរសេនីយ៍ទោ រស់ សារុំ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំឱ្យបាញ់បោកមេខ្យល់ដែលតែងតែបញ្ចុះបញ្ជូលនាំពលករឆ្លងដែនដោយខុសច្បាប់ ដោយមិនគិតពីសុវត្ថិភាព និងខាតបង់ប្រាក់កាសជាបន្តបន្ទាប់ ជាពិសេសសូមបន្តអនុវត្តន៍នូវវិធានការ «៣កុំ និង៣ការពារ» ទាំងអស់គ្នា ដើម្បីខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើង។

បន្ទាប់កម្លាំងប៉ុស្តិ៍បានធ្វើកិច្ចសន្យា និងណែនាំស្តីពីការរីករាលដាលជំងឺកូវីដ១៩ រួចបានរៀបចំបញ្ជូនពលករសរុប០៦នាក់ ប្រគល់ឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគោករមៀត ដើម្បីធ្វើការសាកសួរ និងអនុវត្តន៍ទៅតាមនីតិវិធី៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.