លោកស្រី ម៉ែន ចិន្តា និងស្វាមី តំណាងលោក ហ៊ុន ម៉ានី និង លោកស្រី យឹម ឆៃលីន ចែកអំណោយ ជូន ប្រជាពលរដ្ឋ ចំនួន២០០គ្រួសារ ខណ្ឌជ្រោយចង្វារ
(ភ្នំពេញ)៖ លោកស្រី ម៉ែន ចិន្តា និងស្វាមី កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ បានធ្វេីជាតំណាងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកស្រី រៀបចំកម្មវិធីចែកអំណោយជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន២០០គ្រួសារ មកពីភូមិទាំង៤ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ក្នុងនោះក៏មានការអញ្ជើញចូលរួមជាមួយ អាជ្ញាធរសង្កាត់ ភូមិ យុវជនសង្កាត់។
អំណោយរបស់លោក ហ៊ុន ម៉ានី និងលោកស្រី យឹម ឆៃលីន រួមមាន ៖ មីជាតិ ២០០កេស , ទឹកដោះគោខាប់ ៨០០កប៉ុង , ត្រីខ ២០០យួរ ,ថ្នាំដុសធ្មេញ២០០ ច្រាស់ដុសធ្មេញ២ សាប៊ូដុសខ្លួន ២០០ដុំ និងថវិកា ៤.០០០.០០០រៀល ។ លោកស្រី ម៉ែន ចិន្តា និង ស្វាមី ថវិកា ៣លានរៀល , លោកស្រី ស៊ូ សោភា ម្ចាស់ផ្សារធម្មជាតិ២៤ ឧបត្ថម្ភ ផ្លែក្រូច ២០០កេស, ម្ចាស់ហាងបាយឆាសៀងហៃ៖ បាយឆា ២០០ប្រអប់ និងពូម៉ៅជ្រូកកណ្តុរ ថវិកា ២លានរៀល ផងដែរ។
អំណោយដែលចែកជូនប្រជាពលរដ្ឋចំនួន២០០គ្រួសារ ដោយ១គ្រួសារ ទទួលបាន មី១កេស ត្រីខ ១យួរ , ទឹកដោះគោខាប់៤កំប៉ុង , ថ្នាំដុសធ្មេញ១ប្រអប់ ច្រាសដុសធ្មេញ១ សាប៊ូ១ដុំ , ផ្លែក្រូច១កេស ,បាយឆា ១ប្រអប់ និងថវិកា ២ម៉ឺនរៀល ។ ដោយឡែក រដ្ឋបាលសង្កាត់ ទទួលបានថវិកា ចំនួន ៣លានរៀល, ប្រជាការពារ ចំនួន ១លានរៀល និងយុវជនសង្កាត់ ចំនួន ១លានរៀល ផងដែរ៕












