ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្ដម នេត្រ ភក្ត្រា អញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំតម្រង់ទិសស្តីពីការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ==> មន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យបណ្តុះស្មារតីចូលរួមបរិច្ចាគឈាម ក្នុងបុព្វហេតុមនុស្សធម៌ ដើម្បីសង្គ្រោះជីវិតមនុស្ស ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យរដ្ឋបាល នៅតាមទីតាំងស្នាក់នៅប្រមូលផ្តុំ ឃាត់ខ្លួនជនជាតិ ០៧នាក់ និងវត្ថុតាងមួយចំនួន ដែលសង្ស័យលួចបង្កប់បទល្មើសបច្ចេកវិទ្យា Online Scams ==> សកម្មភាព ៣ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី គួរឱ្យគោរពកោតសរសើរណាស់! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពេញចិត្ត និងអបអរសាទរលទ្ធផលប្រកួតកីឡាឆ្លងកាត់ឧបសគ្គ វគ្គផ្តាច់ព្រ័ត្រ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ==> អភិបាលខេត្តបាត់ដំបង នាំអំណោយរបស់យុវជនគណបក្សខេត្តចែកជូនពលរដ្ឋមានជីវភាពខ្វះខាត ៣០០គ្រួសារ នៅឃុំកោះជីវាំង ស្រុកឯកភ្នំ ==> អភិបាលខេត្តបាត់ដំបង អញ្ជើញចែកបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ២១២៧បណ្ណ នៅឃុំព្រៃចាស់ និងឃុំកោះជីវាំង ស្រុកឯកភ្នំ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជួបចំណេះសំណាលជាមួយអាជ្ញាធរឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ដើម្បីស្វែងយល់ស្ថានភាពជាក់ស្តែង បញ្ហាប្រឈម និងតម្រូវការចាំបាច់ សំដៅរួមចំណែកលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងអភិវឌ្ឍមូលដ្ឋាន ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យរដ្ឋបាល តាមទីតាំងស្នាក់នៅប្រមូលផ្តុំក្នុងខេត្ត ចំនួន៥ទីតាំង ក្នុងស្រុកសាលាក្រៅ ដែលសង្ស័យលួចបង្កប់បទល្មើស ==> ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ២៦០០ប្រអប់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាប ក្នុងខណ្ឌសែនសុខ!

នាយឧត្តមសេនីយ៍ ជា តារា ផ្ញើសាររំលែកទុក្ខចំពោះមរណភាព ម្ដាយបង្កើតលោកឧត្ដមសេនីយ៍ទោ ផេង គីមស្រ៊ុន សាកលវិទ្យាធិការរង សាកលវិទ្យាល័យការពារជាតិ

នាយឧត្តមសេនីយ៍ ជា តារា ផ្ញើសាររំលែកទុក្ខចំពោះមរណភាព ម្ដាយបង្កើតលោកឧត្ដមសេនីយ៍ទោ ផេង គីមស្រ៊ុន សាកលវិទ្យាធិការរង សាកលវិទ្យាល័យការពារជាតិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលបន្ទុកជា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ ក្នុងនាមសាកលវិទ្យាធិការរង នាយកនាយករងមហាវិទ្យាល័យ មជ្ឈមណ្ឌល ស្ថាប័នចំណុះព្រមទាំងនាយ-ពលទាហាន ជាបុគ្គលិកសិក្សា យោធាចារ្យ និស្សិតសិក្ខាកាមទាំងអស់ ក្នុងសាកលវិទ្យាល័យការពារជាតិ មានក្តីរន្ធត់ក្នុងចិត្តយ៉ាងក្រៃលែង និងសោកស្តាយជាទីបំផុតចំពោះ ដំណឹងមរណភាពរបស់ ឧបាសិកា ឡៅ គាវ ត្រូវជាម្តាយបង្កើត របស់លោកឧត្តមសេនីយ៍ទោ ផេង គីមស្រ៊ុន សាកលវិទ្យាធិការរង សាកលវិទ្យាល័យការពារជាតិ នៅថ្ងៃសៅរ៍៣រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២៖៤៥នាទី ក្នុងជន្មាយុ៨១ឆ្នាំ ដោយជរាពាធ។

នាយឧត្តមសេនីយ៍ សាស្ដ្រាចារ្យ បានចាត់ទុកថា មរណភាពរបស់ឧបាសិកា ឡៅ គាវ គឺជាការបាត់បង់មាតាម្នាក់ ជីដូនម្នាក់ប្រកបដោយព្រហ្មវិហារធម៌របស់កូនៗ និងចៅៗ។

ក្នុងឱកាសដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវសមានទុក្ខ និងសោកស្តាយជាទី បំផុតជាមួយ លោក និងលោកស្រី ព្រមទាំងក្រុមគ្រួសារ នៃសពទាំងអស់ ដែលបានបាត់បង់អ្នកម្តាយ ជីដូន ដែលប្រកបដោយព្រហ្មវិហារធម៌ ព្រមទាំងសូមចូលរួមរំលែកទុក្ខដោយសេចក្តីសង្វេគជាទីបំផុត។ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងឲ្យដួងវិញ្ញាណក្ខន្ធរបស់ ឧបាសិកា ឡៅ គាវ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.