ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្ដម នេត្រ ភក្ត្រា អញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំតម្រង់ទិសស្តីពីការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ==> មន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យបណ្តុះស្មារតីចូលរួមបរិច្ចាគឈាម ក្នុងបុព្វហេតុមនុស្សធម៌ ដើម្បីសង្គ្រោះជីវិតមនុស្ស ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យរដ្ឋបាល នៅតាមទីតាំងស្នាក់នៅប្រមូលផ្តុំ ឃាត់ខ្លួនជនជាតិ ០៧នាក់ និងវត្ថុតាងមួយចំនួន ដែលសង្ស័យលួចបង្កប់បទល្មើសបច្ចេកវិទ្យា Online Scams ==> សកម្មភាព ៣ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី គួរឱ្យគោរពកោតសរសើរណាស់! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពេញចិត្ត និងអបអរសាទរលទ្ធផលប្រកួតកីឡាឆ្លងកាត់ឧបសគ្គ វគ្គផ្តាច់ព្រ័ត្រ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ==> អភិបាលខេត្តបាត់ដំបង នាំអំណោយរបស់យុវជនគណបក្សខេត្តចែកជូនពលរដ្ឋមានជីវភាពខ្វះខាត ៣០០គ្រួសារ នៅឃុំកោះជីវាំង ស្រុកឯកភ្នំ ==> អភិបាលខេត្តបាត់ដំបង អញ្ជើញចែកបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ២១២៧បណ្ណ នៅឃុំព្រៃចាស់ និងឃុំកោះជីវាំង ស្រុកឯកភ្នំ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជួបចំណេះសំណាលជាមួយអាជ្ញាធរឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ដើម្បីស្វែងយល់ស្ថានភាពជាក់ស្តែង បញ្ហាប្រឈម និងតម្រូវការចាំបាច់ សំដៅរួមចំណែកលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងអភិវឌ្ឍមូលដ្ឋាន ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យរដ្ឋបាល តាមទីតាំងស្នាក់នៅប្រមូលផ្តុំក្នុងខេត្ត ចំនួន៥ទីតាំង ក្នុងស្រុកសាលាក្រៅ ដែលសង្ស័យលួចបង្កប់បទល្មើស ==> ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ២៦០០ប្រអប់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាប ក្នុងខណ្ឌសែនសុខ!

លោក ជុំ កុសល ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន និងលោក ហែម ដារិទ្ធិ អញ្ជើញប្រគល់ម៉ូតូចំនួន១៣គ្រឿង ជូនសិស្សនិទ្ទេស A នៅស្រុកព្រៃកប្បាស ខេត្តតាកែវ

លោក ជុំ កុសល ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន និងលោក ហែម ដារិទ្ធិ អញ្ជើញប្រគល់ម៉ូតូចំនួន១៣គ្រឿង ជូនសិស្សនិទ្ទេស A នៅស្រុកព្រៃកប្បាស ខេត្តតាកែវ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ជុំ កុសល ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានប្រគល់ម៉ូតូ ចំនួន១៣គ្រឿង ជារង្វាន់លើកទឹកចិត្តជូនដល់សិស្សឆ្នើម ចំនួន១៣នាក់ ដែលបានប្រឡងជាប់និទ្ទេស A ក្នុងសម័យប្រឡងមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា ២០២០-២០២១ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ។

ពិធីនៅបានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ ស្ថិតនៅវិទ្យាល័យភ្ញីមាស ស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយមានការចូលរួមពីលោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាស, លោក ឈាវ ហ៊រ អនុប្រធានក្រុមប្រឹក្សា, លោកប្រធានការិយាល័យអប់រំ និងកីឡា ស្រុកព្រៃកប្បាស ព្រមទាំងលោក លោកស្រីជាមន្ត្រីរាជការសាលាខណ្ឌពោធិ៍សែនជ័យនិងស្រុកព្រៃកប្បាស នាយកសាលាលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើននាក់ទៀតផងដែរ។

ប្រធានការិយាល័យអប់រំស្រុកព្រៃកប្បាស បានថ្លែងអំណរគុណជាអនេកចំពោះលោក ហែម ដារិទ្ធិ អភិបាលពោធិ៍សែនជ័យ តែងយកចិត្តទុកដាក់ជួយគាំទ្រជួយជ្រោមជ្រែង ទំនុកបម្រុងជាបន្តបន្ទាប់ជាថវិការ សម្ភារៈ ក្នុងវិស័យអប់រំ និងស្មារតីជារៀងរាល់ឆ្នាំ ពិសេសសិស្សានុសិស្ស ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាប់និទ្ទេស A កន្លងមក គឺតែងទទួលបានរង្វាន់លើកទឹកចិត្ត ជាម៉ូតូម្នាក់១គ្រឿងគ្រប់ៗគ្នា គិតចាប់ពីឆ្នាំ២០១៦ មកដល់ឆ្នាំ២០២១ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានឧបត្តម្ភម៉ូតូ បាន៤លើកហើយ ដោយមានចំនួនសរុប២១គ្រឿង។

ក្នុងឱកាសប្រគល់រង្វាន់ម៉ូតូ លោក ហែម ដារិទ្ធិ បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមជាមួយ គណៈអភិបាលខណ្ឌ ចែករំលែកធនធានផ្ទាល់ខ្លួនទិញម៉ូតូ ធ្វើជារង្វាន់លើកទឹកចិត្ត ជូនសិស្សានុសិស្ស ប្រឡងបាននិទ្ទេស A ដែលប្រពៃណីនេះ លោកក៏ធ្លាប់បានធ្វើជាច្រើនឆ្នាំមកហើយដែរ និងក៏ធ្លាប់បានសន្យាថា ដរាបណាលោកនៅតែជាអភិបាលខណ្ឌពោធិ៍សែនជ័យ លោកនឹងនៅតែបន្តផ្តល់រង្វាន់ម៉ូតូ ដល់ប្អូនៗ ដែលជាប់និទ្ទេស A ជារៀងរាល់ឆ្នាំ ទោះចំនួនប៉ុន្មាននាក់ក៏ដោយ។

លោកអភិបាលខណ្ឌ បានផ្តាំផ្ញើដល់សិស្សានុសិស្ស ដែលកំពុងសិក្សាថ្នាក់ទី១២ទាំងអស់ ទូទាំងស្រុកព្រៃកប្បាស សូមខិតខំរៀនសូត្រឲ្យបានពូកែ និងប្រឡងចាប់បាននិទ្ទេសល្អៗ គ្រប់ៗគ្នា បើទោះបីថាលោកត្រូវអស់អាណត្តិ និងផ្លាស់ចេញពីមូលដ្ឋានក៏ដោយ តែក៏សង្ឃឹមថានឹងមានរង្វាន់លើកទឹកចិត្តជាបន្តទៀត។

ឆ្លៀតក្នុងឱកាសនេះ លោក ហែម ដារិទ្ធិ បានផ្តាំផ្ញើដល់ប្អូនៗទាំងអស់ ត្រូវចេះគោរពស្រឡាញ់, ឪពុកម្តាយ, បងប្អូន, លោកគ្រូអ្នកគ្រូ និងអ្នកមានគុណចំពោះទឹកដី ជាតិមាតុភូមិ ដើម្បីជាអំពើល្អ ជាកុសល និងធ្វើខ្លួនឲ្យទៅជាកូនល្អ សិស្សល្អ មិត្តល្អ និងជាពលរដ្ឋល្អ ដែលមានប្រយោជន៍ដល់សង្គមជាតិ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.