ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្ដម នេត្រ ភក្ត្រា អញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំតម្រង់ទិសស្តីពីការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ==> មន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យបណ្តុះស្មារតីចូលរួមបរិច្ចាគឈាម ក្នុងបុព្វហេតុមនុស្សធម៌ ដើម្បីសង្គ្រោះជីវិតមនុស្ស ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យរដ្ឋបាល នៅតាមទីតាំងស្នាក់នៅប្រមូលផ្តុំ ឃាត់ខ្លួនជនជាតិ ០៧នាក់ និងវត្ថុតាងមួយចំនួន ដែលសង្ស័យលួចបង្កប់បទល្មើសបច្ចេកវិទ្យា Online Scams ==> សកម្មភាព ៣ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី គួរឱ្យគោរពកោតសរសើរណាស់! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពេញចិត្ត និងអបអរសាទរលទ្ធផលប្រកួតកីឡាឆ្លងកាត់ឧបសគ្គ វគ្គផ្តាច់ព្រ័ត្រ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ==> អភិបាលខេត្តបាត់ដំបង នាំអំណោយរបស់យុវជនគណបក្សខេត្តចែកជូនពលរដ្ឋមានជីវភាពខ្វះខាត ៣០០គ្រួសារ នៅឃុំកោះជីវាំង ស្រុកឯកភ្នំ ==> អភិបាលខេត្តបាត់ដំបង អញ្ជើញចែកបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ២១២៧បណ្ណ នៅឃុំព្រៃចាស់ និងឃុំកោះជីវាំង ស្រុកឯកភ្នំ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជួបចំណេះសំណាលជាមួយអាជ្ញាធរឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ដើម្បីស្វែងយល់ស្ថានភាពជាក់ស្តែង បញ្ហាប្រឈម និងតម្រូវការចាំបាច់ សំដៅរួមចំណែកលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងអភិវឌ្ឍមូលដ្ឋាន ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យរដ្ឋបាល តាមទីតាំងស្នាក់នៅប្រមូលផ្តុំក្នុងខេត្ត ចំនួន៥ទីតាំង ក្នុងស្រុកសាលាក្រៅ ដែលសង្ស័យលួចបង្កប់បទល្មើស ==> ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ២៦០០ប្រអប់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាប ក្នុងខណ្ឌសែនសុខ!

លោក ហ៊ុន ម៉ានី៖ គណបក្សប្រជាជនកម្ពុជា នៅតែជាជម្រើសតែមួយគត់របស់ប្រជាជនកម្ពុជា

លោក ហ៊ុន ម៉ានី៖ គណបក្សប្រជាជនកម្ពុជា នៅតែជាជម្រើសតែមួយគត់របស់ប្រជាជនកម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ឧត្តរមានជ័យ)៖ នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្នុងពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តឧត្តរមានជ័យ លោក ហ៊ុន ម៉ានី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានលើកឡើង ចំពោះមុខសកម្មជនគណបក្សប្រជាជនជាច្រើនរូបថា «គណបក្សប្រជាជនកម្ពុជា នៅតែជាជម្រើសតែមួយគត់ សម្រាប់ប្រជាជនកម្ពុជា ព្រោះគណបក្សប្រជាជនមានប្រភពពីប្រជាជន ជារបស់ប្រជាជន និងដើម្បីប្រជាជន»។

ការលើកឡើងបែបនេះ គឺចំពេលដែលប្រទេសកម្ពុជា កំពុងទទួលបានការកោតសរសើរខ្លាំង ចំពោះការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩ បានល្អប្រសើរទាំងក្នុងប្រទេស កម្រិតតំបន់ និងអន្តរជាតិ។ ក្នុងដំណាក់កាល នៃការលំបាកបែបនេះ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃគណបក្សប្រជាជនកម្ពុជាតែងតែនៅកៀកក្បែរ ប្រជាពលរដ្ឋ ស្គាល់ទុក្ខធុរៈគ្រប់កាលៈទេសៈទាំងអស់។

លោក ហ៊ុន ម៉ានី បានបន្ថែមប្រកបដោយភាពជឿជាក់ថា «គ្រប់ពេលដែលមានការលំបាក ឬពេលប្រទេសជាតិមានវិបត្តិ មន្ត្រីនៃគណបក្សប្រជាជនកម្ពុជា តែងតែមានវត្តមាននៅជាមួយប្រជាជនកម្ពុជាជានិច្ច»។

ក្នុងជំនួបនារសៀលនេះ លោក ប៉ែន កុសល្យ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ ក៏បានលើកឡើងក្នុងរបាយការណ៍របស់លោកដែលមានខ្លឹមសារថា នៅខេត្តឧត្តរមានជ័យ ឲ្យតែមានការខ្វះខាត មានបញ្ហា តែងតែមានមន្ត្រីគណបក្សប្រជាជនកម្ពុជា មិនថាជនរងគ្រោះមាននិន្នាការទៅខាងណាក៏ដោយ។

ឆ្លៀតក្នុងឱកាសនោះ លោកបានថ្លែងអំណរគុណដល់មន្ត្រីរាជការ ក្រុមការងារទាំងអស់ ដែលបានចុះជួយប្រជាពលរដ្ឋ រួមមាន ខ្យល់កន្ត្រាក់ ទឹកជំនន់ គ្រោះរាំងស្ងួត ឬផលលំបាកនានា មិនថាយប់ ឬថ្ងៃ ឬជនរងគ្រោះមាននិន្នាការនយោបាយខាងណាក៏ដោយ។ លោកបានបន្ថែមយ៉ាងដូច្នេះថា «ស្មារតីបម្រើប្រជាជន ស្ថិតក្នុងចិត្តរបស់យើងខ្ញុំទាំងអស់គ្នាជានិច្ច»។

ស្របពេលដែលបេសកកម្មរបស់លោក ហ៊ុន ម៉ានី បានមកដល់ភូមិសាស្ត្រខេត្តឧត្តរមានជ័យនេះ ដែលជាខេត្តស្ថិតជាប់បន្ទាត់ព្រំដែន លោកក៏បានឆ្លៀតឱកាស កោតសរសើរ និងថ្លែងអំណរគុណដល់មន្តី្ររាជការ ក្រុមការងារមូលដ្ឋាន ក្នុងការគ្រប់គ្រង និងសម្របសម្រួលបងប្អូនកម្មករ ដែលវិលត្រឡប់មកពីប្រទេសជិតខាងក្នុងការធ្វើចត្តាឡីស័ក ឬជាជំនួយការផ្សេងៗ។

លោកបានគូសបញ្ជាក់ថា សកម្មភាព នៃការលះបង់របស់មន្ត្រីរាជការដែលជាសមាជិកបក្សទាំងអស់គ្នា ពិតជាហត់នឿយណាស់ ម្យ៉ាងត្រូវប្រឈមមុខជាមួយហានិភ័យផង ម្យ៉ាងត្រូវប្រឈមជាមួយបញ្ហានានាជាច្រើនផ្សេងៗទៀត ដែលជួបប្រទះផង ទាំងបញ្ហាផ្ទាល់ខ្លួន និងទំនួលខុសត្រូវដទៃទៀតផង តែមន្រ្តីមូលដ្ឋាននៅតែបន្តពុះពារបំពេញការងារឲ្យសម្រេចបានប្រកបដោយប្រសិទ្ធិភាពខ្ពស់៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.