ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្ដម នេត្រ ភក្ត្រា អញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំតម្រង់ទិសស្តីពីការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ==> មន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យបណ្តុះស្មារតីចូលរួមបរិច្ចាគឈាម ក្នុងបុព្វហេតុមនុស្សធម៌ ដើម្បីសង្គ្រោះជីវិតមនុស្ស ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យរដ្ឋបាល នៅតាមទីតាំងស្នាក់នៅប្រមូលផ្តុំ ឃាត់ខ្លួនជនជាតិ ០៧នាក់ និងវត្ថុតាងមួយចំនួន ដែលសង្ស័យលួចបង្កប់បទល្មើសបច្ចេកវិទ្យា Online Scams ==> សកម្មភាព ៣ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី គួរឱ្យគោរពកោតសរសើរណាស់! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពេញចិត្ត និងអបអរសាទរលទ្ធផលប្រកួតកីឡាឆ្លងកាត់ឧបសគ្គ វគ្គផ្តាច់ព្រ័ត្រ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ==> អភិបាលខេត្តបាត់ដំបង នាំអំណោយរបស់យុវជនគណបក្សខេត្តចែកជូនពលរដ្ឋមានជីវភាពខ្វះខាត ៣០០គ្រួសារ នៅឃុំកោះជីវាំង ស្រុកឯកភ្នំ ==> អភិបាលខេត្តបាត់ដំបង អញ្ជើញចែកបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ២១២៧បណ្ណ នៅឃុំព្រៃចាស់ និងឃុំកោះជីវាំង ស្រុកឯកភ្នំ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជួបចំណេះសំណាលជាមួយអាជ្ញាធរឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ដើម្បីស្វែងយល់ស្ថានភាពជាក់ស្តែង បញ្ហាប្រឈម និងតម្រូវការចាំបាច់ សំដៅរួមចំណែកលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងអភិវឌ្ឍមូលដ្ឋាន ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យរដ្ឋបាល តាមទីតាំងស្នាក់នៅប្រមូលផ្តុំក្នុងខេត្ត ចំនួន៥ទីតាំង ក្នុងស្រុកសាលាក្រៅ ដែលសង្ស័យលួចបង្កប់បទល្មើស ==> ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ២៦០០ប្រអប់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាប ក្នុងខណ្ឌសែនសុខ!

អភិបាលខេត្តពោធិ៍សាត់ ណែនាំដល់អង្គភាពច្រកចេញចូលតែមួយ ត្រូវពិនិត្យឡើងវិញ ចំពោះស្លាកប៉ាណូអច័ល ដែលចាស់រហែក ត្រូវរៀបចំថ្មី

អភិបាលខេត្តពោធិ៍សាត់ ណែនាំដល់អង្គភាពច្រកចេញចូលតែមួយ ត្រូវពិនិត្យឡើងវិញ ចំពោះស្លាកប៉ាណូអច័ល ដែលចាស់រហែក ត្រូវរៀបចំថ្មី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ លោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ បានណែនាំដល់អង្គភាពច្រកចេញចូលតែមួយ ត្រូវពិនិត្យឡើងវិញ ចំពោះស្លាកផ្សព្វផ្សាយផ្សេងៗ តាមប៉ាណូអចល័ត ដែលមានសភាពចាស់ រហែក ក្រុមហ៊ុនត្រូវរុះរើចេញ និងរៀបចំដាក់ពាក្យស្នើសុំថ្មី យ៉ាងយូរថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២។ ចំពោះករណីប៉ាណូកាត់ទទឹងផ្លូវ ត្រូវទំនាក់ទំនងជាមួយក្រុមហ៊ុន ធ្វើយ៉ាងណារៀបចំឲ្យមានស្លាកសញ្ញា ចង្អុលបង្ហាញទិសដៅ ឆ្ពោះទៅតាមបណ្ដា ខេត្ត ក្រុង ស្រុកនានាឲ្យបានត្រឹមត្រូវ ដើម្បីចូលរួមលើកកម្ពស់សោភ័ណ្ឌភាព។

លោកបានណែនាំបែបនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ស្តីពីការរៀបចំការលើកស្លាកប៉ាណូអចល័ត គ្រប់ទីតាំងទាំងអស់ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ដោយបានការចូលរួមពីមន្ដ្រីពាក់ព័ន្ធ និងលោក លោកស្រី នាយក និងតំណាងក្រុមហ៊ុនជាច្រើននាក់ទៀត។

លោក ថន សុភារុណ ប្រធានអង្គភាពច្រកចេញចូលតែមួយ បានឲ្យដឹងថា បច្ចុប្បន្ននេះស្ថានភាពជាក់ស្ដែង នៃចំនួនទីតាំងស្លាកប៉ាណូអចល័ត ដែលបានលើកស្លាករួចហើយ ដោយមួយចំនួនបានដាក់ពាក្យស្នើសុំថ្មី មួយចំនួនផុតសុពលភាព និងមួយចំនួនទៀតពុំមានលិខិតអនុញ្ញាតត្រឹមត្រូវ ពីរដ្ឋបាលខេត្តនោះទេ។

លោកប្រធានអង្គភាពច្រកចេញចូលតែមួយ បានគូសបញ្ជាក់ថា នៅក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់ មានសរុបចំនួន ២៤១ស្លាកប៉ាណូ មានទំហំសរុបស្មើ ៩៥០០,២៨ម៉ែត្រការ៉េ ផ្សព្វផ្សាយ ពាណិជ្ជកម្មដោយក្រុមហ៊ុន ចំនួន២៩ក្រុមហ៊ុន/ស្ថាប័ន។ ក្នុងនោះក្រុមហ៊ុនដែលបានដាក់ពាក្យស្នើសុំថ្មី មានចំនួន០៤ទីតាំង, បានមកដាក់ពាក្យស្នើសុំបន្តលិខិតអនុញ្ញាត មានចំនួន០៤ទីតាំង និងក្រៅពីនោះក្រុមហ៊ុន/ស្ថាប័ន សុទ្ធតែពុំមានលិខិតអនុញ្ញាត ដែលចេញ ដោយរដ្ឋបាលខេត្ត ស្របតាមនីតិវិធី ដែលតម្រូវឱ្យអ្នកស្នើសុំ មកដាក់ពាក្យស្នើសុំ នៅអង្គភាពច្រកចេញចូលតែមួយនោះទេ។

បន្ទាប់ពីតំណាងក្រុមហ៊ុន/ស្ថាប័ន បានមានមតិចូលរួមពិភាក្សា និងលើកពីបញ្ហានានា ជុំវិញការរៀបចំលើកស្លាកប៉ាណូអចល័ត ឲ្យស្របតាមលក្ខណៈបច្ចេកទេស និងមានលិខិតអនុញ្ញាតត្រឹមត្រូវនោះរួចមក, លោក ជាវ តាយ បានមានមតិបូកសរុប និងបានដាក់ចេញ នូវអនុសាសន៍សំខាន់ៗមួយចំនួនដូចខាងក្រោម៖

*ទី១៖ រដ្ឋបាលខេត្ត និងអង្គភាពច្រកចេញចូលតែមួយ ត្រូវរៀបចំសេចក្ដីជូនដំណឹង ទៅក្រុមហ៊ុន/ស្ថាប័ន ដើម្បីឲ្យមកដាក់ពាក្យស្នើសុំបន្ត និងស្នើសុំថ្មីឲ្យបានយ៉ាងយូរ ត្រឹមថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២

*ទី២៖ តំណាងក្រុមហ៊ុន/ស្ថាប័ន ដែលបានចូលរួមកិច្ចប្រជុំនេះ ត្រូវរាយការណ៍ជូន ប្រធានក្រុមហ៊ុន/ស្ថាប័ន ដើម្បីចូលរួមបំពេញកាតព្វកិច្ចច្បាប់ ដោយអនុវត្តការងារ ដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតលើកស្លាកប៉ាណូអចល័ត នៅអង្គភាពច្រកចេញចូលតែមួយ ស្របតាមនីតិវិធី នៃអនុក្រឹត្យ និងប្រកាសអន្តរក្រសួងផ្សេងៗ ដែលបានណែនាំ

*ទី៣៖ អង្គភាពច្រកចេញចូលតែមួយ ត្រូវពិនិត្យឡើងវិញ ចំពោះករណីប៉ាណូកាត់ទទឹងផ្លូវ ត្រូវទំនាក់ទំនង និងធ្វើយ៉ាងណាឲ្យក្រុមហ៊ុនរៀបចំឱ្យមានស្លាកសញ្ញា ដែលចង្អុលបង្ហាញទិសដៅទៅតាមបណ្ដា ខេត្ត ក្រុង ស្រុកនានា ដើម្បីចូលរួមលើកកម្ពស់សោភ័ណ្ឌភាព

*ទី៤៖ ចំពោះស្លាកផ្សព្វផ្សាយផ្សេងៗ តាមប៉ាណូអចល័ត ដែលមានសភាពចាស់ រហែក ក្រុមហ៊ុនត្រូវរុះរើចេញ និងរៀបចំដាក់ថ្មី

*ទី៥៖ ក្នុងករណីម្ចាស់ក្រុមហ៊ុន/ស្ថាប័ន មិនបានមកទំនាក់ទំនងមករដ្ឋបាលខេត្ត ឬអង្គភាពច្រកចេញចូលតែមួយ តាមកាលកំណត់ទេនោះ រដ្ឋបាលខេត្តនឹងអនុវត្តវិធានការរដ្ឋបាល ស្របតាមច្បាប់ដែលមានជាធរមាន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.