ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្ដម នេត្រ ភក្ត្រា អញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំតម្រង់ទិសស្តីពីការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ==> មន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យបណ្តុះស្មារតីចូលរួមបរិច្ចាគឈាម ក្នុងបុព្វហេតុមនុស្សធម៌ ដើម្បីសង្គ្រោះជីវិតមនុស្ស ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យរដ្ឋបាល នៅតាមទីតាំងស្នាក់នៅប្រមូលផ្តុំ ឃាត់ខ្លួនជនជាតិ ០៧នាក់ និងវត្ថុតាងមួយចំនួន ដែលសង្ស័យលួចបង្កប់បទល្មើសបច្ចេកវិទ្យា Online Scams ==> សកម្មភាព ៣ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី គួរឱ្យគោរពកោតសរសើរណាស់! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពេញចិត្ត និងអបអរសាទរលទ្ធផលប្រកួតកីឡាឆ្លងកាត់ឧបសគ្គ វគ្គផ្តាច់ព្រ័ត្រ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ==> អភិបាលខេត្តបាត់ដំបង នាំអំណោយរបស់យុវជនគណបក្សខេត្តចែកជូនពលរដ្ឋមានជីវភាពខ្វះខាត ៣០០គ្រួសារ នៅឃុំកោះជីវាំង ស្រុកឯកភ្នំ ==> អភិបាលខេត្តបាត់ដំបង អញ្ជើញចែកបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ២១២៧បណ្ណ នៅឃុំព្រៃចាស់ និងឃុំកោះជីវាំង ស្រុកឯកភ្នំ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជួបចំណេះសំណាលជាមួយអាជ្ញាធរឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ដើម្បីស្វែងយល់ស្ថានភាពជាក់ស្តែង បញ្ហាប្រឈម និងតម្រូវការចាំបាច់ សំដៅរួមចំណែកលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងអភិវឌ្ឍមូលដ្ឋាន ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យរដ្ឋបាល តាមទីតាំងស្នាក់នៅប្រមូលផ្តុំក្នុងខេត្ត ចំនួន៥ទីតាំង ក្នុងស្រុកសាលាក្រៅ ដែលសង្ស័យលួចបង្កប់បទល្មើស ==> ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ២៦០០ប្រអប់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាប ក្នុងខណ្ឌសែនសុខ!

លោក គង់ វិបុល សម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលថ្មីៗ នៅស្រុកល្វាឯម ខេត្តកណ្តាល និងអំពាវនាវដល់ប្រជាពលរដ្ឋ រួមគ្នាបញ្ឈប់ការរីករាលដាលជំងឺកូវីដ១៩

លោក គង់ វិបុល សម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលថ្មីៗ នៅស្រុកល្វាឯម ខេត្តកណ្តាល និងអំពាវនាវដល់ប្រជាពលរដ្ឋ រួមគ្នាបញ្ឈប់ការរីករាលដាលជំងឺកូវីដ១៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កណ្តាល)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ល្វាឯម តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកណ្ដាល ដោយមានការចូលរួមរបស់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកល្វាឯម និងឃុំទាំង១៥ ព្រមទាំងប្រតិភូអមដំណើរ អញ្ជើញចូលរួមក្នុងកម្មវិធីដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការនូវស្ពានបេតុងព្រែកពោធិ៍ ស្ពានព្រែកតាព្រហ្ម សួនច្បារសន្តិភាព និងតារាងបាល់ទាត់នៅស្រុកល្វាឯម ខេត្តកណ្តាល ដែលជាសមិទ្ធផលដ៏ថ្លៃថ្លាជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោក គង់ សោភ័ណ្ឌ បានថ្លែងថា សមិទ្ធផលថ្មីៗដែលត្រូវដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការ ដើម្បីជាប្រយោជន៍ជូន ប្រជាពលរដ្ឋនៅភូមិវាលធំ ភូមិព្រែកតាអុងទី៣ និងភូមិកោះរះលើ ស្រុកល្វាឯមខេត្តកណ្ដាល នាឱកាសនេះរួមមាន៖ ស្ពាន២កន្លែងប្រវែង ៧៦ម៉ែត្រគុណ៨ម៉ែត្រ ដោយមានអ៊ុត កៅស៊ូ AC (ស្ពានព្រែកពោធិ៍ ៥១ម៉ែត្រ គុណ៨ម៉ែត្រ និង ស្ពានព្រែកតាព្រហ្ម ២៥ម៉ែត្រ គុណ ៨ម៉ែត្រ), សួនច្បារទំហំ២០ម៉ែត្រ គុណ ៣៥ម៉ែត្រ, តារាងបាល់ទាត់ទំហំ ៧៥ម៉ែត្រ គុណ៥០ម៉ែត្រ។

លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលខេត្តកណ្តាលក៏ដូចជា រដ្ឋបាលស្រុកល្វាឯម ចំពោះសមិទ្ធផលនានា ដែលសម្រចបាននៅក្នុងខេត្ត។

លោករដ្ឋមន្ត្រី គង់ វិបុល បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងត្រឹមត្រូវរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី សូមអរគុណសន្តិភាព ដែលផ្តល់ឱកាសឱ្យមានការអភិវឌ្ឍទាំងសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ដូចជា ស្ពាន ថ្នល់ សួនច្បារ សាលារៀន មន្ទីរពេទ្យ និងតារាងបាល់ទាត់ជាដើម។

លោកសូមថ្លែងអំណរគុណអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាប្រធានក្រុមការងារចុះជួយស្រុកល្វាឯម ដែលតែងតែយកចិត្តទុកដាក់ សួរសុខទុក្ខប្រជាពលរដ្ឋ និងផ្តួចផ្តើមគំនិតអភិវឌ្ឍមូលដ្ឋាន ដើម្បីលើកកម្ពស់សុខុមាលភាព និងការរស់នៅរបស់ប្រជាពលរដ្ឋជាប្រចាំ។

ប្រជាពលរដ្ឋកម្ពុជាទាំងអស់មានភាពអំណរ និងដឹងគុណដល់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានដាក់វិធានការត្រឹមត្រូវ និងទាន់ពេលវេលាក្នុង បរិការណ៍នៃការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋដោយមិនប្រកាន់ និន្នាការនយោបាយ និងតាមរយៈវិធានសុខាភិបាលផ្សេងៗទៀត។

លោករដ្ឋមន្ត្រីបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋឱ្យជួយថែទាំសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលថ្នាក់មូលដ្ឋានទទួលបានរួមមានផ្លូវ ថ្នល់ ស្ពាន សួនច្បារ និងតារាងបាល់ទាត់ជាដើម ដើម្បីទុកប្រើប្រាស់ជាទ្រព្យសម្បត្តិរួមតកូនតចៅ និងក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់បន្តប្រុងប្រយ័ត្ន និងរក្សាឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ និង៣ការពារ ដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺកូវីដ-១៩។

លោក គង់ វិបុល សូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋស្រុកល្វាឯមបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលជាស្ថាបនិកសន្តិភាព និងភាពរីកចម្រើននៃព្រះរាជាណាចក្រកម្ពុជា៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.