ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យរដ្ឋបាល នៅតាមទីតាំងស្នាក់នៅប្រមូលផ្តុំ ឃាត់ខ្លួនជនជាតិ ០៧នាក់ និងវត្ថុតាងមួយចំនួន ដែលសង្ស័យលួចបង្កប់បទល្មើសបច្ចេកវិទ្យា Online Scams ==> សកម្មភាព ៣ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី គួរឱ្យគោរពកោតសរសើរណាស់! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពេញចិត្ត និងអបអរសាទរលទ្ធផលប្រកួតកីឡាឆ្លងកាត់ឧបសគ្គ វគ្គផ្តាច់ព្រ័ត្រ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ==> អភិបាលខេត្តបាត់ដំបង នាំអំណោយរបស់យុវជនគណបក្សខេត្តចែកជូនពលរដ្ឋមានជីវភាពខ្វះខាត ៣០០គ្រួសារ នៅឃុំកោះជីវាំង ស្រុកឯកភ្នំ ==> អភិបាលខេត្តបាត់ដំបង អញ្ជើញចែកបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ២១២៧បណ្ណ នៅឃុំព្រៃចាស់ និងឃុំកោះជីវាំង ស្រុកឯកភ្នំ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជួបចំណេះសំណាលជាមួយអាជ្ញាធរឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ដើម្បីស្វែងយល់ស្ថានភាពជាក់ស្តែង បញ្ហាប្រឈម និងតម្រូវការចាំបាច់ សំដៅរួមចំណែកលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងអភិវឌ្ឍមូលដ្ឋាន ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យរដ្ឋបាល តាមទីតាំងស្នាក់នៅប្រមូលផ្តុំក្នុងខេត្ត ចំនួន៥ទីតាំង ក្នុងស្រុកសាលាក្រៅ ដែលសង្ស័យលួចបង្កប់បទល្មើស ==> ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ២៦០០ប្រអប់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាប ក្នុងខណ្ឌសែនសុខ! ==> នារសៀលថ្ងៃសុក្រ ១៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នេះ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារសាមគ្គីជាមួយនិវត្តជន និងអតីតយុទ្ធជនខេត្តព្រៃវែង ស្ថិតក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ​អគារគណបក្ស​ប្រជា​ជន​កម្ពុជាខេត្តព្រៃវែង និងសំណេះសំណាលជាមួយសមាជិកបក្ស

លោក ហ៊ុន ម៉ានី ប្រៀបប្រយោគ «មើលព្រៃទាំងមូល» ជាការសិក្សារៀនសូត្រដកស្រង់បទពិសោធន៍ពីថ្នាក់ដឹកនាំ ដើម្បីពង្រឹងសមត្ថភាព

លោក ហ៊ុន ម៉ានី ប្រៀបប្រយោគ «មើលព្រៃទាំងមូល» ជាការសិក្សារៀនសូត្រដកស្រង់បទពិសោធន៍ពីថ្នាក់ដឹកនាំ ដើម្បីពង្រឹងសមត្ថភាព

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ឧត្តរមានជ័យ)៖ ក្នុងជំនួបជាមួយសមាជិក សមាជិកា ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តឧត្តរមានជ័យ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចែករំលែកជ្រុងមួយ នៃគុណវុឌ្ឍសម្រាប់ការដឹកនាំមួយតាមរយៈប្រយោគមួយឃ្លាគឺ «មើលព្រៃទាំងមូល»។

លោកប្រធានស.ស.យ.ក. បានបញ្ជាក់ថា «ប្រយោគមួយឃ្លានេះ ក្នុងនាមខ្ញុំផ្ទាល់ ក៏កំពុងស្ថិតក្នុងការសិក្សារៀនសូត្រជាប្រចាំដែរ ហើយរៀនសូត្រតាមរយៈការសង្កេតបទពិសោធន៍ និងពុទ្ធិរបស់ថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា ដើម្បីច្នៃប្រឌិតបន្ថែមក្នុងសកម្មភាពការងារប្រចាំថ្ងៃ។

លោក ហ៊ុន ម៉ានី បានបន្ដទៀតថា ប្រយោគមួយឃ្លានេះជាទ្រឹស្តីមួយសម្រាប់ការដឹកនាំប្រទេសជាតិ ជាទ្រឹស្តីដែលត្រូវដោះស្រាយបញ្ហាជាក់លាក់ ក្នុងស្ថានភាពជាក់ស្តែង ស្របតាមវិចារវិជ្ជា ដែលមានហេតុ មានផលច្បាស់លាស់ដើម្បីដោះស្រាយរួម និងជាទ្រឹស្តីនៃការដឹកនាំប្រកបដោយភាពទទួលខុសត្រូវខ្ពស់។

បន្ថែមពីនេះ លោកបានផ្សាភ្ជាប់ប្រយោគនេះ ដើម្បីឲ្យសមាជិក សមាជិកាក្នុងអង្គពិធីយកទៅពិចារណា រៀនសូត្របន្ថែមជាមួយបទពិសោធន៍ នៃស្ថានភាពសង្គមកម្ពុជាជាក់ស្តែង ជាពិសេសវិធីសាស្ត្រដឹកនាំក្នុងស្ថានភាពដែលប្រទេសជាតិ ស្ថិតក្នុងការលំបាកដូចជាការរីករាលដាលជំងឺកូវីដ១៩ ឬក្នុងពេលប្រទេសជាតិប្រឈមជាមួយការឈ្លានពាន ក្នុងតំបន់នៃខេត្តឧត្តរមានជ័យផ្ទាល់ និងរំលឹកដល់បទពិសោធន៍ នៃការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំកន្លងមកផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.