ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ព្រឹកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីពិធីអបអរសាទរទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ==> ឧត្ដមសេនីយ៍​ឯក រ័ត្ន ស្រ៊ាង សូមក្រាបបង្គំទូលថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ខួប៧៣ យាងចូល ៧៤ព្រះវស្សា ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្តស្វាយរៀង, ស្វាយរៀង ជាខេត្តទី៧ហើយ ដែលសម្តេចតេជោអញ្ជើញសំណេះសំណាល ==> អភិបាលខេត្តប៉ៃលិន ពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធនិងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយ បន្តបង្កើនសមត្ថភាពផលិតមាតិកា និងកម្មវិធីល្អៗ ដើម្បីពង្រឹងការប្រកួតប្រជែង និងឆ្លើយតបនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ==> រដ្ឋបាលខេត្តពោធិ៍សាត់ ប្រារព្ធពិធីបុណ្យឡើងរោងជូន “ទេពឧកញ៉ា ឃ្លាំង មឿង” ដើម្បីបួងសួងសុំសេចក្តីសុខសន្តិភាព និងឧទ្ទិសកុសលជូនវីរកងទ័ពការពារបូរណភាពទឹកដី ==> អតីតយុទ្ធជន និងនិវត្តជន ៩គ្រួសារ នៅស្រុកបវេល និងស្រុកថ្មគោល ទទួលបានផ្ទះថ្មី ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ==> យោងតាមប្រសាសន៍សម្តេចតេជោ! រដ្ឋមន្ត្រី នេត្រ ភក្ត្រា បន្តរម្លឹកដល់អាជ្ញាធរខេត្តក្រចេះ ឱ្យយកចិត្តទុកដាក់លើគ្រួសារវីរកងទ័ពដែលពលី ក្នុងបុព្វហេតុការពារទឹកដី ==> កំណាព្យបទពាក្យប្រាំបី៖ ៩ ឧសភា ទិវាមហាប្រសើរ ==> ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធិផលនានានៅវត្តសិរីឧត្ដម (វត្តត្របែក) ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង

លោក ហ៊ុន ម៉ានី ទទួលជួបសម្ដែងការគួរសម រដ្ឋមន្ដ្រីការបរទេសសិង្ហបុរី នៅវិមានរដ្ឋសភា

លោក ហ៊ុន ម៉ានី ទទួលជួបសម្ដែងការគួរសម រដ្ឋមន្ដ្រីការបរទេសសិង្ហបុរី នៅវិមានរដ្ឋសភា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយ លោក Vivian Balakrishnan រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសិង្ហបុរី នាឱកាសដែលលោកអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន។

នេះជាជំនួបសារជាថ្មី បន្ទាប់ពីថ្នាក់ដឹកនាំទាំងពីរបានជួបគ្នាកាលពីឆ្នាំ២០១៧កន្លងទៅ។ ជំនួបនាពេលនោះ ក៏បានពិភាក្សាបន្តស្មារតីនៃទំនាក់ទំនងល្អដែលបានចាក់ឫសរឹងមាំរវាងមេដឹកនាំទាំងពីរ គឺសម្តេចតេជោ ហ៊ុន សែន និងលោក លី ស៊ានឡុង ដើម្បីឲ្យទំនាក់ទំនងទ្វេភាគីកាន់តែរីកចម្រើនបន្តទៅដល់ជំនាន់ក្រោយ។

នាឱកាសនោះផងដែរ ភាគីទាំងពីរ បានពិភាក្សាផ្លាស់ប្តូរយោបល់អំពីទំនាក់ទំនងទ្វេភាគី នៃប្រទេសទាំងពីរដែលក្នុងនាមជាប្រទេស រួមសហគមន៍អាស៊ានតែមួយ។ កិច្ចពិភាក្សាបានផ្តោតសំខាន់លើការបន្តរឹតចំណងមិត្តភាពរវាងប្រជាជន និងប្រជាជន និងការស្វែងយល់ពីតម្រូវការរបស់ប្រជាជនវ័យក្មេង នៃប្រទេសទាំងពីរផងដែរ។

ភាគីទាំងពីរបានពិភាក្សា ផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ក្នុងក្របខ័ណ្ឌ នៃការងារយុវជនរបស់ប្រទេសទាំងពីរ និងបានបង្ហាញជំហរក្នុងការពង្រឹងទំនាក់ទំនងយុវជននៃប្រទេសទាំងពីរក្នុងការស្វែងយល់ពីគ្នាទៅវិញទៅមកកាន់តែច្រើន តាមរយៈការបង្កើនការផ្លាស់ប្តូរឱកាសជំនួប និងគម្រោងការងាររវាងយុវជនអ្នកបន្តវេនជំនាន់ក្រោយ។

ដោយឡែក នារសៀលថ្ងៃដដែលនេះ លោករដ្ឋមន្ដ្រីការបរទេសសិង្ហបុរី នឹងអញ្ជើញចូលជួបសវនការសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.