ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ព្រឹកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីពិធីអបអរសាទរទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ==> ឧត្ដមសេនីយ៍​ឯក រ័ត្ន ស្រ៊ាង សូមក្រាបបង្គំទូលថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ខួប៧៣ យាងចូល ៧៤ព្រះវស្សា ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្តស្វាយរៀង, ស្វាយរៀង ជាខេត្តទី៧ហើយ ដែលសម្តេចតេជោអញ្ជើញសំណេះសំណាល ==> អភិបាលខេត្តប៉ៃលិន ពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធនិងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយ បន្តបង្កើនសមត្ថភាពផលិតមាតិកា និងកម្មវិធីល្អៗ ដើម្បីពង្រឹងការប្រកួតប្រជែង និងឆ្លើយតបនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ==> រដ្ឋបាលខេត្តពោធិ៍សាត់ ប្រារព្ធពិធីបុណ្យឡើងរោងជូន “ទេពឧកញ៉ា ឃ្លាំង មឿង” ដើម្បីបួងសួងសុំសេចក្តីសុខសន្តិភាព និងឧទ្ទិសកុសលជូនវីរកងទ័ពការពារបូរណភាពទឹកដី ==> អតីតយុទ្ធជន និងនិវត្តជន ៩គ្រួសារ នៅស្រុកបវេល និងស្រុកថ្មគោល ទទួលបានផ្ទះថ្មី ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ==> យោងតាមប្រសាសន៍សម្តេចតេជោ! រដ្ឋមន្ត្រី នេត្រ ភក្ត្រា បន្តរម្លឹកដល់អាជ្ញាធរខេត្តក្រចេះ ឱ្យយកចិត្តទុកដាក់លើគ្រួសារវីរកងទ័ពដែលពលី ក្នុងបុព្វហេតុការពារទឹកដី ==> កំណាព្យបទពាក្យប្រាំបី៖ ៩ ឧសភា ទិវាមហាប្រសើរ ==> ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធិផលនានានៅវត្តសិរីឧត្ដម (វត្តត្របែក) ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង

ទេសរដ្ឋមន្រ្តី លី ធុជ ប្រាប់សិស្សានុសិស្សថា ការខិតខំប្រឹងប្រែង និងការព្យាយាមជាប្រចាំ គឺជាគន្លឹះឈានឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិត

ទេសរដ្ឋមន្រ្តី លី ធុជ ប្រាប់សិស្សានុសិស្សថា ការខិតខំប្រឹងប្រែង និងការព្យាយាមជាប្រចាំ គឺជាគន្លឹះឈានឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ស្វាយរៀង)៖ លោកទេសរដ្ឋមន្ដ្រី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្ស អនុវិទ្យាល័យបាទី និងអនុវិទ្យាល័យប្រាសាទ ក្រុងបាវិត ចំនួន១៩៦នាក់។ ក្នុងនោះក៏មានការចូលរួមពី ក្រុមការងារសង្កាត់បាទី និងសង្កាត់ប្រាសាទ មន្រ្តីរដ្ឋបាលក្រុងបាវិត លោកគ្រូ-អ្នកគ្រូ និងមេភូមិទាំង៧។

ក្នុងនាមលោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង លោក លី ធុជ បានប្រាប់សិស្សានុសិស្សថា «ការខិតខំប្រឹងប្រែង និងការព្យាយាមជាប្រចាំ គឺជាគន្លឹះឈានឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិត»។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកគ្រូ-អ្នកគ្រូ និងបានកើតសរសើរចំពោះលោកគ្រូ-អ្នកគ្រូ ដែលបានចំណាយពេលវេលាដ៏មានតម្លៃឈរជាសសរទ្រូងយ៉ាងរឹងមាំ និងជាឆ្អឹងខ្នងមួយយ៉ាងសំខាន់ក្នុងការចូលរួមបណ្តុះបណ្តាល និងអប់រំដល់សិស្សានុសិស្សដោយមិនខ្លាចនឿយហត់។

លោកទេសរដ្ឋមន្រ្តី បានណែនាំឲ្យសិស្សានុសិស្សទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងរៀនសូត្រ និងព្យាយាមជាប្រចាំ ដើម្បីឈានឆ្ពោះទៅដល់គោលដៅដែលប្រាថ្នា និងទទួលភាពជោគជ័យក្នុងជីវិត។ លោកបានបញ្ជាក់បន្ថែមទៀតថា «ក្នុងនាមយើងជាសិស្ស ត្រូវមានគោលដៅច្បាស់លាស់ ហើយធ្វើការងារអ្វីមួយត្រូវធ្វើឡើងអោយអស់ពីចិត្ត និងមិនត្រូវធ្វើឲ្យរួចផុតតែពីដៃឡើយ។ រយៈពេលក្នុងមួយថ្ងៃគឺខ្លីណាស់ ប៉ុន្តែវាបានផ្តល់នូវសារៈសំខាន់សម្រាប់យើង នៅពេលណាដែលយើងប្រើប្រាស់វាក្នុងការសិក្សារៀនសូត្រ»។

ក្នុងពិធីសំណេះសំណាលនេះ លោកទេសរដ្ឋមន្រ្តី បានប្រគល់ជូននូវកាបូប សម្ភារៈសិក្សា និងថវិកាជូនដល់សិស្សានុសិស្សទាំង ១៩៦នាក់ ដោយក្នុងមួយនាក់ទទួលបានកាបូប សៀវភៅ ប៊ិច ខ្មៅដៃ បន្ទាត់ ប្រអប់ដាក់សម្ភាៈសិក្សា និងថវិកា១ម៉ឺនរៀល ដែលមានចូលរួមឧបត្ថម្ភពី លោក សាឡា អ៊ីសា៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.