ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ព្រឹកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីពិធីអបអរសាទរទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ==> ឧត្ដមសេនីយ៍​ឯក រ័ត្ន ស្រ៊ាង សូមក្រាបបង្គំទូលថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ខួប៧៣ យាងចូល ៧៤ព្រះវស្សា ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្តស្វាយរៀង, ស្វាយរៀង ជាខេត្តទី៧ហើយ ដែលសម្តេចតេជោអញ្ជើញសំណេះសំណាល ==> អភិបាលខេត្តប៉ៃលិន ពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធនិងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយ បន្តបង្កើនសមត្ថភាពផលិតមាតិកា និងកម្មវិធីល្អៗ ដើម្បីពង្រឹងការប្រកួតប្រជែង និងឆ្លើយតបនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ==> រដ្ឋបាលខេត្តពោធិ៍សាត់ ប្រារព្ធពិធីបុណ្យឡើងរោងជូន “ទេពឧកញ៉ា ឃ្លាំង មឿង” ដើម្បីបួងសួងសុំសេចក្តីសុខសន្តិភាព និងឧទ្ទិសកុសលជូនវីរកងទ័ពការពារបូរណភាពទឹកដី ==> អតីតយុទ្ធជន និងនិវត្តជន ៩គ្រួសារ នៅស្រុកបវេល និងស្រុកថ្មគោល ទទួលបានផ្ទះថ្មី ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ==> យោងតាមប្រសាសន៍សម្តេចតេជោ! រដ្ឋមន្ត្រី នេត្រ ភក្ត្រា បន្តរម្លឹកដល់អាជ្ញាធរខេត្តក្រចេះ ឱ្យយកចិត្តទុកដាក់លើគ្រួសារវីរកងទ័ពដែលពលី ក្នុងបុព្វហេតុការពារទឹកដី ==> កំណាព្យបទពាក្យប្រាំបី៖ ៩ ឧសភា ទិវាមហាប្រសើរ ==> ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធិផលនានានៅវត្តសិរីឧត្ដម (វត្តត្របែក) ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង

សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានដាស់តឿនដល់ថ្នាក់ដឹកនាំគណបក្សនៅតាមមូលដ្ឋាន ត្រូវរួមគ្នាប្រមូលបញ្ហាប្រឈមនានា មកដោះស្រាយ ដោយគ្មានការលាក់លៀម ខិតខំផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋល្អ

សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានដាស់តឿនដល់ថ្នាក់ដឹកនាំគណបក្សនៅតាមមូលដ្ឋាន ត្រូវរួមគ្នាប្រមូលបញ្ហាប្រឈមនានា មកដោះស្រាយ ដោយគ្មានការលាក់លៀម ខិតខំផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋល្អ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានដាស់តឿនដល់ថ្នាក់ដឹកនាំគណបក្សនៅតាមមូលដ្ឋាន ត្រូវរួមគ្នាប្រមូលបញ្ហាប្រឈមនានា មកដោះស្រាយ ដោយគ្មានការលាក់លៀម ខិតខំផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋល្អ

ព្រៃវែង)៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានដាស់តឿនដល់ថ្នាក់ដឹកនាំគណបក្សនៅតាមមូលដ្ឋាន ត្រូវរួមគ្នាប្រមូលបញ្ហាប្រឈមនានា មកដោះស្រាយ ដោយគ្មានការលាក់លៀម ខិតខំផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋល្អ ដោយមិនប្រកាន់និន្នាការនយោបាយ ធ្វើអំពើល្អដោយការមិនរំលោភអំណាច មិនបំពានសិទ្ធិ សេរីភាពប្រជាពលរដ្ឋ និងត្រូវពង្រឹងគុណភាពសមាជិកមានស្រាប់ ព្រមទាំងពង្រីកសមាជិកថ្មីបន្ថែម។

ការដាស់តឿនបែបនេះ របស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញ ជាអធិបតីកិច្ចប្រជុំបូកសរុបសកម្មភាពការងារ ប្រចាំឆ្នាំ២០២១ លើកទិសដៅការងារឆ្នាំ២០២២ របស់គណៈកម្មាធិការគណបក្សខេត្តព្រៃវែង ដែលប្រារព្ធនៅមន្ទីរគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

នាឱកាសនោះដែរ សម្តេចអនុប្រធានគណបក្ស ក៏បានផ្ដាំផ្ញើដល់មន្ត្រីនៅតាមមូលដ្ឋាន ត្រូវប្រមូលផ្ដុំគ្នាចុះទៅកាន់មូលដ្ឋានប្រជាពលរដ្ឋ ជាពិសេសចូលរួមផ្ដល់ការគាំទ្រដល់បេក្ខជន បេក្ខនារីក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សឱ្យធ្វើសកម្មភាពនានានៅមូលដ្ឋានគឺជាអាទិភាព។

សម្ដេចក្រឡាហោម ស ខេង បានបន្តថា ទោះបីជានៅឆ្នាំ២០២១ មានការបន្តប្រឈមុខខ្ពស់នឹងជំងឺឆ្លងកូវីដ១៩ ក៏កម្ពុជានៅតែអាចបន្តរក្សាបានសុខសន្តិភាព និងស្ថិរភាពជាតិ បង្កលក្ខណៈសម្រាប់ការរៀបចំព្រឹត្តិការណ៍ធំៗជាច្រើន ក្នុងនោះក៏រួមទាំងការត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ នាពេលខាងមុខផងដែរ។

បន្ថែមពីនេះ សម្ដេចក្រឡាហោម ក៏បានសម្ដែងការកោតសរសើរគណៈកម្មាធិការគណបក្សខេត្តព្រៃវែង ដែលបានបំពេញភារកិច្ចជាច្រើនសម្រាប់ការត្រៀមខ្លួនចូលរួមប្រកួតប្រជែងការបោះឆ្នោតខាងមុខ រួមទាំងការរៀបចំបញ្ជីបេក្ខជនឈរឈ្មោះ។

សម្ដេចក្រឡាហោម ស ខេង ក៏បានគូសបញ្ជាក់អំពីការបន្តប្រព្រឹត្តទៅនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការសារៈសំខាន់នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព គ្រោះថ្នាក់ចរចរណ៍ ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមទាំងការស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។

សម្ដេចបានស្នើឱ្យអាជ្ញាធរបង្កើនការយកចិត្តទុកបញ្ហាគ្រឿងញៀន ហើយឪពុកម្ដាយ អាណាព្យាបាលត្រូវជួយទប់ស្កាត់ក្រុមគ្រួសារកុំឱ្យជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។

សម្ដេចក្រឡាហោម ក៏បានផ្ដល់អនុសាសន៍ផ្ដាំផ្ញើឱ្យថ្នាក់ដឹកនាំ និងសមាជិកសមាជិការគណបក្សខេត្តព្រៃវែង បន្តខិតខំរួមគ្នាយកចិត្តទុកដាក់បំពេញភារកិច្ចទៅតាមផែនការ និងប្រតិទិននៃការបោះឆ្នោត រួមទាំងការរៀបចំភ្នាក់ងារគណបក្ស អ្នកសង្កេតការណ៍បោះឆ្នោត។ សម្ដេចក៏បានណែនាំឱ្យបន្តចូលរួមផ្សព្វផ្សាយស្មារតីនៃកិច្ចប្រជុំនាថ្ងៃនេះដល់សមាជិកសមាជិការនៅតាមមូលដ្ឋានផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.