ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យទីស្ដីការគណៈរដ្ឋមន្ដ្រី រៀបចំមេដាយពិសេស សម្រាប់កងកម្លាំងដែលបានចូលរួមប្រយុទ្ធក្នុងសមរភូមិផ្ទាល់ ==> ខេត្តប៉ៃលិន ប្រារព្ធខួបលើកទី១៩ ទិវា «អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ១២ ខែឧសភា ឆ្នាំ២០២៦» ==> ព្រឹកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីពិធីអបអរសាទរទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ==> ឧត្ដមសេនីយ៍​ឯក រ័ត្ន ស្រ៊ាង សូមក្រាបបង្គំទូលថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ខួប៧៣ យាងចូល ៧៤ព្រះវស្សា ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្តស្វាយរៀង, ស្វាយរៀង ជាខេត្តទី៧ហើយ ដែលសម្តេចតេជោអញ្ជើញសំណេះសំណាល ==> អភិបាលខេត្តប៉ៃលិន ពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធនិងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយ បន្តបង្កើនសមត្ថភាពផលិតមាតិកា និងកម្មវិធីល្អៗ ដើម្បីពង្រឹងការប្រកួតប្រជែង និងឆ្លើយតបនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ==> រដ្ឋបាលខេត្តពោធិ៍សាត់ ប្រារព្ធពិធីបុណ្យឡើងរោងជូន “ទេពឧកញ៉ា ឃ្លាំង មឿង” ដើម្បីបួងសួងសុំសេចក្តីសុខសន្តិភាព និងឧទ្ទិសកុសលជូនវីរកងទ័ពការពារបូរណភាពទឹកដី ==> អតីតយុទ្ធជន និងនិវត្តជន ៩គ្រួសារ នៅស្រុកបវេល និងស្រុកថ្មគោល ទទួលបានផ្ទះថ្មី ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ==> យោងតាមប្រសាសន៍សម្តេចតេជោ! រដ្ឋមន្ត្រី នេត្រ ភក្ត្រា បន្តរម្លឹកដល់អាជ្ញាធរខេត្តក្រចេះ ឱ្យយកចិត្តទុកដាក់លើគ្រួសារវីរកងទ័ពដែលពលី ក្នុងបុព្វហេតុការពារទឹកដី

គ.ជ.ប ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការប្រកាសផ្សាយបញ្ជីបោះឆ្នោតឆ្នាំ២០២១ ជាផ្លូវការ

គ.ជ.ប ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការប្រកាសផ្សាយបញ្ជីបោះឆ្នោតឆ្នាំ២០២១ ជាផ្លូវការ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសេចក្តីប្រកាសព័ត៌មានស្តីពី ការប្រកាសផ្សាយបញ្ជីបោះឆ្នោតឆ្នាំ២០២១ ជាផ្លូវការ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន   ទទួលបាននៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

កិច្ចប្រជុំនេះ ត្រូវបានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូអនឡាញ ជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ដើម្បីផ្សព្វផ្សាយការផ្តល់សុពលភាព និងប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ ក្រោមអធិបតីភាពលោក ឯម សូផាត សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ។

លោក ឯម សូផាត បានថ្លែងថា បញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ ត្រូវបានផ្តល់សុពលភាព និងប្រកាសផ្សាយជូនប្រជាពលរដ្ឋជាសាធារណៈនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២។

លោកបានបន្តថា បញ្ជីបោះឆ្នោតផ្លូវការនេះត្រូវបានផលិត និងបញ្ជូនទៅឱ្យគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និងសាលាឃុំ សង្កាត់ សម្រាប់រក្សាទុក និងប្រើប្រាស់ជាផ្លូវការនៅ៖

*លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (ជា PDF File) ចំនួន ១ច្បាប់
*គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ចំនួន ១ច្បាប់
*គណៈកម្មការការិយាល័យបោះឆ្នោត ចំនួន ២ច្បាប់
*សាលាឃុំ សង្កាត់ ចំនួន ១ច្បាប់
*ជាមួយគ្នានេះបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ ក៏បានបង្ហោះ និងរក្សាទុក នៅក្នុងគេហទំព័រ គ.ជ.ប voterlist.nec.gov.kh និងកម្មវិធីលើទូរស័ព្ទដៃ (App) NEC KH ផងដែរ។

តាមតួលេខដែលមានក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ គឺ៖

*អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សរុបមានចំនួន ៩,២០៥,៦៨១នាក់ ស្មើនឹង ៨៧.៩៤% នៃចំនួនប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើង ក្នុងនោះមានស្ត្រីចំនួន ៤,៩០៤,៨៣២នាក់។
*ចំនួនការិយាល័យបោះឆ្នោតសរុបមានចំនួន ២៣,៦០២ការិយាល័យ ចំណុះឱ្យឃុំ សង្កាត់ ចំនួន ១,៦៥២ការិយាល័យ នៃរាជធានី ខេត្តទាំង២៥។

ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំ បានថ្លែងអំណរគុណ និងកោតសរសើរដល់ គ.ជ.ប ដែលបានបំពេញភារកិច្ចបានយ៉ាងល្អក្នុងការរៀបចំការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ កន្លងមក និងសរសើរដល់កម្មវិធីបច្ចេកវិទ្យាព័ត៌មានថ្មីដែល គ.ជ.ប បានដាក់ឱ្យប្រើប្រាស់ ដោយបានបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយ។

ឆ្លើយតបទៅនឹងសំណួររបស់ភាគីពាក់ព័ន្ធដែលបានចូលរួមក្នុងកិច្ចប្រជុំនោះ ចំពោះគណបក្សនយោបាយដែលចង់បានបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ គណបក្សនយោបាយអាចជាវដោយបង់ត្រឹមតម្លៃផលិតប៉ុណ្ណោះ។ រីឯចំនួនជនពិការភាពដែលមានក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ មានចំនួន ២៣,៥៩១នាក់។

កិច្ចប្រជុំផ្សព្វផ្សាយតាមប្រព័ន្ធវីដេអូអនឡាញ បានប្រព្រឹត្តទៅតាមកម្មវិធីដែលបានគ្រោងទុក និងមានអ្នកចូលរួមប្រមាណ ៥៦នាក់ ដែលមកពីតំណាងក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន អគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងគណបក្សនយោបាយចំនួន១៦ តំណាងអង្គការមិនមែនរដ្ឋាភិបាលចំនួន ១២អង្គការ តំណាងស្ថានទូតជប៉ុន អង្គការ JICA ក្រុមប្រឹក្សាសកម្មភាពជនពិការ ព្រមទាំងមានអ្នកសារព័ត៌មានជាច្រើនចូលរួមផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.