ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏

លោក ទុំ ណូ មេ​គយ​ខេត្ត​ព្រះសីហនុ​រង​ការចោទប្រកាន់​ថា​ប្រព្រឹត្ត​អំពើពុករលួយ កឹ​បកេង​ថវិការដ្ឋ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មតិ​រិះគន់​ថា លោក ទុំ ណូ កាល​នៅ​កាន់​តំណែង​ចាស់​នៅ​ខេត្ត​ប៉ៃលិន ត្រូវ​គេ​ដឹងថា បាន​ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​ដោយ​ផ្តល់​ឱកាស​ឲ្យ​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន ទំនិញគេចពន្ធ​ឆ្លងកាត់​ខេត្ត​ប៉ៃលិន​ដោយ​រលូន​។ ទន្ទឹមនឹងនេះ​លោក ទុំ ណូ អតីត ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន ក៏​មាន​ចំណែក​ក្នុង​ការបញ្ជាឲ្យ​មន្ត្រីក្រោមឱវាទ​ប្រមូល​លុយ​ពី​ឈ្មួញ​ដោយ​មិន​ខ្វល់​ពី​ការកែទម្រង់​របស់​រដ្ឋាភិបាល​អ្វី​នោះឡើយ​។​

​មន្ត្រី​គយ​តូចតាច​នៅ​ខេត្ត​ប៉ៃលិន​បាន​បង្ហើប​ថា លោក ទុំ ណូ មាន​ជំនាញ​ក្នុងការ ប្រមូល​លុយ​ពី​អំពើ​គេច​ពន្ធ​ហើយក៏​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុម​ឈ្មួញ​មាន​លុយ មាន​អំណាច​ផង​ដែរ​ដែល​ធ្វើឲ្យ​គេ​ជឿថា ក្នុង​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​ព្រះ សីហនុ​ប្រកបដោយ​សក្តានុពល​លោក ទុំ ណូ អាច​នឹង​បន្ត​ប្រើប្រាស់​ជំនាញ​របស់​ខ្លួន​ប្រមូល​លុយ​ស្រង់ដើម​ព្រោះ​ប្រភព​ខ្លះ​បានឲ្យដឹងថា លោក ទុំ ណូ ហ៊ាន​ចំណាយ​ច្រើន គួរសម​ដើម្បី​កាន់តំណែង​បច្ចុប្បន្ននេះ ។​

​ប្រភព​ដដែល​បាន​បញ្ជាក់ថា ការតែងតាំង​មន្ត្រី​គយ​ភាគច្រើន​សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ ពុករលួយ​។​ដូច្នេះ​មន្ត្រី​គយ​ដែល​ចូល​ទៅ​បំពេញ​ការងារ​ក៏​តែងតែ​ប្រព្រឹត្ត​អំពើ​ពុករលួយ​តាម​តែ​អាច​ធ្វើទៅបាន​ដើម្បី​ប្រមូលប្រាក់​ស្រង់ដើម​វិញ ។​

​គួរ​រំលឹក​ដែរ​ថា​លោក ទុំ ណូ ដែល​កន្លង​មក​បានកា​ន់​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន​នោះ ត្រូវបាន​ថ្នាក់លើ​ផ្លាស់ប្តូរ​ឲ្យមក​ធ្វើ​ជា​មេ​គយ​ខេត្ត​ព្រះសីហនុ​បន្ត​ពី​តំណែង​ចាស់​ពេលនេះ​កំពុងតែ​ប្រឈម​នឹង​ការរិះគន់​កាន់តែខ្លាំង​ឡើងៗ​។ មាន​ការលើកឡើង​ថា លោក ទុំ ណូ កំពុង​រក​គ្រប់​វិធី​ដើម្បី​ប្រមូល​លុយ​ក្នុង​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​ព្រះសីហនុ​ដោយ​យក​មេ រៀន​ចាស់​មក​អនុវត្តន៍​។​

​មន្ត្រី​គយ​តូចតាច​បាន​រិះគន់​ថា អំពើពុករលួយ​ក្នុង​ជួរ​មន្ត្រី​គយ​មាន​តាំង​ពី​ក្រោម​ដល់​កំពូល ហើយ​បើ​មន្ត្រី​គយ​ដែល​គ្មាន​បក្ខពួក ឬ​ប្រាក់​សូកប៉ាន់​កុំ​សង្ឃឹមថា បាន​កាន់​តំណែង​ល្អៗ​ឲ្យ សោះ បើ​ទោះ​ជា​មន្ត្រី​គយ​ទាំងនោះ​បាន​បំពេញការងារ​រាប់សិប​ឆ្នាំ ហើយ​ក៏​ដោយ ។​
​ពាក់ព័ន្ធ​ករណី​ខាងលើនេះ សារ​ព័ត​មាន​យើង​ពុំ​អាច​សុំ​ការបំភ្លឺ​ពី​លោក ទុំ​ណូ ប្រធាន​សាខាគយ​ខេត្ត​ព្រះសីហនុ​ទើប​ឡើង​កាន់តំណែង​ថ្មី​នេះ​បានទេ​?៕

 

 

Tomno

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.