ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

គណបក្សហ៊្វុនស៊ិនប៉ិច ដែលដឹកនាំដោយប្រធានថ្មី ដាក់ចេញគោលនយោបាយថ្មីចំនួន៩ចំណុច ដើម្បីស្តារប្រជាប្រិយភាព

គណបក្សហ៊្វុនស៊ិនប៉ិច ដែលដឹកនាំដោយប្រធានថ្មី ដាក់ចេញគោលនយោបាយថ្មីចំនួន៩ចំណុច ដើម្បីស្តារប្រជាប្រិយភាព

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ គណបក្សហ៊្វុនស៊ិនប៉ិច ដែលទើបនឹងជ្រើសតាំងប្រធានថ្មី បានដាក់ចេញគោលនយោបាយថ្មីចំនួន ៩ចំណុច ដើម្បីស្តារប្រជាប្រិយភាពរបស់បក្សឡើងវិញ។

ការដាក់ចេញទិសដៅនេះ បានធ្វើឡើងក្នុងឱកាសសមាជវិសាមញ្ញ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ ដើម្បីជ្រើសតាំងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដែលជាបុត្រារបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ឱ្យធ្វើជាប្រធានគណបក្ស ។

គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច ក៏បានប្រកាសដាក់ចេញនូវគោលនយោបាយថ្មីចំនួន ៩ចំណុចរួមមានដូចខាងក្រោម៖

ទី១៖ ប្តូរផ្តាច់ថែរក្សាការពារ និងលើកស្ទួយរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងរបបប្រជាធិបតេយ្យ សេរីពហុបក្ស និងគោរពតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ តុលា ១៩៩១។

ទី២៖ ជំរុញឱ្យបង្កើតសមាជជាតិ ដោយថ្វាយព្រះមហាក្សត្រ គង់ជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ និងគោរពតាមព្រះរាជបុព្វសិទ្ធិរបស់ព្រះមហាក្សត្រ ក្នុងការលើកលែងទោស។

ទី៣៖ ពង្រឹងប្រព័ន្ធតុលាការឯករាជ្យ អព្យាក្រឹត្យ ដើម្បីធានាដោះស្រាយរឿងក្តីជូន ប្រជារាស្ត្រដោយយុត្តិធម៌ត្រឹមត្រូវ។

ទី៤៖ ជំរុញ និងគាំទ្រឱ្យមានការអភិវឌ្ឍគ្រប់ផ្នែកសម្រាប់ផ្តល់ការងារជូនប្រជារាស្ត្រមានការងារធ្វើនៅគ្រប់ទីកន្លែង។

ទី៥៖ បង្កើតឥណទានសិក្សាដើម្បីឱ្យនិស្សិតអាចបន្តការសិក្សា និងសាងសង់អគារសម្រាប់ផ្តល់ការស្នាក់នៅឱ្យបានសមរម្យ។

ទី៦៖ ប្ដូរផ្ដាច់ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ លើវិស័យវិទ្យាសាស្ត្រសុខាភិបាលប្រកបដោយប្រសិទ្ធិភាពខ្ពស់។

ទី៧៖ ធានាបញ្ចុះតម្លៃទំនិញ និងប្រេងឥន្ធនៈគ្រប់ប្រភេទ បញ្ចុះតម្លៃប្រើប្រាស់អគ្គិសនី។ តម្លើងប្រាក់ឈ្នួលជូនកម្មករ និយោជិក និងតម្លើងប្រាក់បៀវត្សមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធឱ្យបានសមស្របតាមស្ថានភាពទីផ្សារ។

ទី៨៖ ធានារកទីផ្សារសម្រាប់លក់កសិផល និងធានាតម្លៃកសិផលតាមតម្លៃទីផ្សារសេរី និងទីផ្សារអន្តរជាតិ។

និងទី៩៖ បញ្ឈប់ការជួលដីសម្បទានសេដ្ឋកិច្ចតាមព្រំដែនឱ្យទៅបរទេស ពង្រីកផ្ទៃដី សម្បទានសង្គមកិច្ចទុកសម្រាប់បែងចែកជូនប្រជារាស្ត្រក្រីក្រ។ លុបបំបាត់ការរំលោភដណ្ដើមដីធ្លីរបស់ប្រជារាស្ត្រ និងការធ្វើអាជីវកម្មលើធនធានធម្មជាតិ ការកាប់បំផ្លាញព្រៃឈើ ការរុករករ៉ែខុសច្បាប់ និងការនេសាទខុសបទដ្ឋានបច្ចេកទេស៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.