ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

ក្រុមប្រឹក្សាវប្បធម៌អាស៊ី សេចក្តីប្រកាសអំពី ការទទួលបានពានរង្វាន់សន្តិភាពស៊ុនហាក់របស់ សម្តេចតេជោ ហ៊ុន សែន

ក្រុមប្រឹក្សាវប្បធម៌អាស៊ី សេចក្តីប្រកាសអំពី ការទទួលបានពានរង្វាន់សន្តិភាពស៊ុនហាក់របស់ សម្តេចតេជោ ហ៊ុន សែន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសមួយ អំពីការទទួលបានពានរង្វាន់សន្តិភាពស៊ុនហាក់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានស្ថាបនិកកិត្តិយស ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC)។

ក្រុមប្រឹក្សាវប្បធម៌អាស៊ី បានបញ្ជាក់ថា ពានរង្វាន់សន្តិភាពនេះ គឺជាការទទួលស្គាល់ ភាពជាអ្នកដឹកនាំដ៏អស្ចារ្យរបស់ សម្តេចតេជោ អស់រយៈពេលជាច្រើនឆ្នាំក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការចូលរួមចំណែករបស់សម្តេចតេជោ ចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ សេដ្ឋកិច្ចនៅកម្ពុជា និងតំបន់ទាំងមូល។

ពានរង្វាន់សន្តិភាពស៊ុនហាក់ គឺជាពានរង្វាន់សន្តិភាពដ៏មានកិត្យានុភាពបំផុតមួយរបស់ពិភពលោក បង្កើតឡើងដើម្បីទទួលស្គាល់ «បុគ្គល និងស្ថាប័នដែលបានបម្រើដល់មនុស្សជាតិដែលជាគំរូមួយ ក្នុងការ ធ្វើឱ្យពិភពលោកកាន់តែប្រសើរឡើងសម្រាប់មនុស្សជំនាន់ក្រោយ»។ ក្រៅពីសម្ដេចតេជោ ហ៊ុន សែន គណៈកម្មាធិការ ក៏បានផ្តល់ជ័យលាភីពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ ដល់ជ័យលាភី២រូបទៀត រួមមាន (១) លោកស្រី Dame Sarah Catherine Gilbert សាស្ត្រាចារ្យផ្នែក វ៉ាក់សាំងនៃវិទ្យាស្ថាន Jenner នៃសាកលវិទ្យាល័យ Oxford ដែលជាអ្នកវិទ្យាសាស្ត្រសហការបង្កើត វ៉ាក់សាំង AstraZeneca និង (២)៖ សម្ព័ន្ធភាពវ៉ាក់សាំងកូវី (Gavi, Vaccine Alliance) ដែលជាយន្តការសហប្រតិបត្តិការអន្តរជាតិដ៏ធំបំផុត ដែលបានរួមចំណែកដល់ការកែលម្អសុខភាពទូទៅរបស់មនុស្សជាតិ តាមរយៈការផ្តល់វ៉ាក់សាំងដល់កុមារ នៅក្នុងប្រទេសដែលមានចំណូលទាប។

ក្រុមប្រឹក្សាវប្បធម៌អាស៊ី បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន គឺជាជ័យលាភីសន្តិភាព ដែលបានលះបង់ ដើម្បីការពារជីវិត និង កសាងសន្តិភាពសម្រាប់មនុស្សជាតិ។ សម្ដេចតេជោ បានប្រថុយជីវិតដើម្បីរំដោះប្រជាជនកម្ពុជាចេញពី របបសម្លាប់រង្គាលរបស់ប៉ុលពត។ សម្ដេចតេជោ បានគាំទ្រកិច្ចចរចាសន្តិភាពដែលនាំទៅដល់ការចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ការស្តារឡើងវិញនូវរបបរាជានិយម និងការបង្កើតប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា។ សម្តេចតេជោ បានផ្តួចផ្តើម និងដឹកនាំការអនុវត្ត គោលនយោបាយឈ្នះ-ឈ្នះ ដែលបានបញ្ចប់សង្គ្រាមស៊ីវិលដ៏យូរ និងនាំមកនូវសន្តិភាពពេញលេញ ដល់ ប្រទេសកម្ពុជានៅខែធ្នូ ឆ្នាំ១៩៩៨ គោលនយោបាយរបស់ សម្តេចតេជោ ប្រកាន់ខ្ជាប់នូវបរិយាប័ន្នភាព សុខដុមរមនា និងការរួមរស់ជាមួយគ្នាក្នុងចំណោមប្រជាជនកម្ពុជាទាំងអស់ ដោយមិនគិតពីប្រវត្តិពីមុន របស់ពួកគេ។ សន្តិភាពដ៏យូរអង្វែងរបស់ប្រទេសកម្ពុជាបានផ្តល់ឱកាសជាច្រើនដល់ប្រទេស និងប្រជាជន ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការអភិវឌ្ឍន៍ធនធានមនុស្ស ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍន៍ ជនបទ និងទីក្រុង។

ក្រុមប្រឹក្សាវប្បធម៌អាស៊ី បានលើកឡើងទៀតថា តាមរយៈការបញ្ចប់សង្គ្រាមនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចូលរួមចំណែកក្នុងការបញ្ចប់ សង្គ្រាមក្នុងតំបន់ទន្លេមេគង្គ និងអាស៊ាន ដែលបានប្រែក្លាយតំបន់ព្រំដែនយោធាទាំងនេះ ទៅជាតំបន់ ព្រំដែន សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។ ដោយទទួលបានសន្តិភាពនៅក្នុងប្រទេស សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន មានបំណងចង់ជួយដល់ការសម្រេចបាននូវសន្តិភាពក្នុងតំបន់ និងពិភពលោក។ ដូច្នេះហើយ សម្តេចតេជោ បានចូលរួមយ៉ាងសកម្មក្នុងការជួយដល់ដំណើរការសន្តិភាព នៅមីយ៉ាន់ម៉ា និងនៅឧបទ្វីបកូរ៉េ។ រដ្ឋាភិបាលកម្ពុជាក៏បានបញ្ចូនទាហានកម្ពុជារាប់ពាន់នាក់ទៅចូលរួម បេសកកម្មរក្សាសន្តិភាព និងបោសសម្អាតមីនរបស់អង្គការសហប្រជាជាតិនៅអាហ្វ្រិក និងមជ្ឈិមបូព៌ា។ សម្តេចតេជោ បានជំរុញទឹកចិត្តប្រជាជនកម្ពុជា ក្នុងការលើកកម្ពស់សន្តិភាពក្នុងប្រទេស និងក្រៅប្រទេស ដើម្បីការអភិវឌ្ឍន៍មនុស្សជាតិ វឌ្ឍនភាព និងវិបុលភាព៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.