ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

លោកស្រី ឱ វណ្ណឌីន ណែនាំឲ្យរៀបចំក្រុមគ្រូពេទ្យចល័ត ដើម្បីចុះចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន 

លោកស្រី ឱ វណ្ណឌីន ណែនាំឲ្យរៀបចំក្រុមគ្រូពេទ្យចល័ត ដើម្បីចុះចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ក្រចេះ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស បានណែនាំដល់រដ្ឋបាលខេត្ត ត្រូវរៀបចំក្រុមគ្រូពេទ្យចល័ត ដើម្បីចុះចាក់វ៉ាក់សាំងដូសជំរុញជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន បន្ថែមពីទីតាំងដែលកំពុងតែដំណើរការចាក់ជាអចិន្ដ្រៃយ៍។

ក្នុងឱកាសចុះពិនិត្យមើលដំណើរការចាក់វ៉ាក់សាំង នៅខេត្តក្រចេះ នាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា ការរៀបចំក្រុមគ្រូពេទ្យចល័ត ដើម្បីចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនេះ គឺដើម្បីរុញវ៉ាក់សាំងដែលមាននៅក្នុងដៃឲ្យដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋតែម្ដង ពិសេសសម្រាប់អ្នកដែលលំបាកក្នុងការធ្វើដំណើរមកទីតាំងចាក់។

បើតាមលោកស្រី ឱ វណ្ណឌីន ដើម្បីដំណើរការនេះប្រព្រឹត្តទៅរលូន និងមានភាពច្បាស់លាស់នោះ អាជ្ញាធរមូលដ្ឋានត្រូវរៀបចំធ្វើជំនឿលើប្រជាពលរដ្ឋពាក់ព័ន្ធការងារចាក់វ៉ាក់សាំង ពិសេសដើម្បីដឹងច្បាស់ថា ពួកគាត់ចាក់វ៉ាក់សាំងបានប៉ុន្មានដូសហើយ និងដល់វេលាកំណត់ដើម្បីចាក់ដូសជំរុញហើយឬនៅ។ ដូច្នេះក្រុមគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋាន ត្រូវសហការគ្នារកចំនួនអ្នកដែលមិនទាន់បានចាក់ដូសជំរុញ រួចកំណត់ថ្ងៃដើម្បីរៀបចំក្រុមគ្រូពេទ្យចុះទៅចាក់ជូនពួកគាត់។

លោកស្រីប្រធានគណៈកម្មការចំពោះកិច្ច បានកត់សម្គាល់ថា កាលពីអំឡុងពេលជំងឺកូវីដរីករាលដាល ប្រជាពលរដ្ឋនាំគ្នារត់រកចាក់វ៉ាក់សាំង ប៉ុន្ដែពេលនេះដោយសារការគ្រប់គ្រងបានល្អពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ពួកគាត់ប្រហែលជាភ្លេចអំពីការរស់នៅតាមបែបប្រក្រតីភាពថ្មី និងភ្លេចនូវការចាក់វ៉ាក់សាំងដូសជំរុញ។ លោកស្រីថា ប្រជាពលរដ្ឋមួយចំនួនយល់ច្រឡំថា ខ្លួនបានចាក់វ៉ាក់សាំងរួចហើយ ប៉ុន្ដែមិនដឹងថា ត្រូវចាក់ប៉ុន្មានដង ហើយត្រូវចាក់ដូសជំរុញឬទេ។

បន្ថែមពីការជំរុញដំំណើរការចាក់ដូសជំរុញហើយនោះ លោកស្រី ឱ វណ្ណឌីន បានណែនាំទៀតថា ក្រុមគ្រូពេទ្យ រួមជាមួយអាជ្ញាធរមូលដ្ឋាន ត្រូវបង្កើននូវការផ្សព្វផ្សាយបន្ដទៀតដល់ប្រជាពលរដ្ឋ អំពីការវិវឌ្ឍន៍នៃជំងឺកូវីដ១៩ ពិសេសការបំប្លែងខ្លួនថ្មី ព្រមទាំងវិធានការការពារ គឺ៣ការពារ និង៣កុំ ដើម្បីឲ្យពួកគាត់បន្ដនូវការប្រុងប្រយ័ត្នការពារខ្លួនពីជំងឺកូវីដ១៩ និងរស់នៅតាមប្រក្រតីភាពថ្មី។

គួរជម្រាបថា ទីតាំងដែលលោកស្រី ឱ វណ្ណឌីន ចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងនៅមូលដ្ឋានខេត្តក្រចេះនោះរួមមាន៖

*ទី១៖ មណ្ឌលសុខភាពដា ស្ថិតក្នុងស្រុកចិត្របុរី
*ទី២៖ មណ្ឌលសុខភាពគោលាប់ ស្ថិតក្នុងស្រុកចិត្របុរី
*ទី៣៖ មន្ទីរពេទ្យបង្អែកឆ្លូង ស្ថិតក្នុងស្រុកឆ្លូង៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.