ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

អភិបាលខេត្តកំពង់ឆ្នាំង និងអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ចុះសួរសាកសួរសុខទុក្ខ និងនាំអំណោយកាកបាទក្រហមផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ នៅស្រុកជលគិរី

អភិបាលខេត្តកំពង់ឆ្នាំង និងអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ចុះសួរសាកសួរសុខទុក្ខ និងនាំអំណោយកាកបាទក្រហមផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ នៅស្រុកជលគិរី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ឆ្នាំង)៖ ក្នុងឱកាសអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំអំណោយផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យឆេះផ្ទះចំនួន៩ខ្នង នៅភូមិកំពង់បាស្រូវ ឃុំជលសា នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងថា ក្នុងនាមថ្នាក់ ដឹកនាំខេត្តកំពង់ឆ្នាំងសូមពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់បងប្អូនដែលរងគ្រោះដោយអគ្គីភ័យទាំងអស់នៅក្នុងស្រុកជលគិរីខេត្តកំពង់ឆ្នាំងនេះ។

លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យឆេះផ្ទះទាំងអស់ខាងលើនេះថា សូមខិតខំពង្រឹងស្មារតីរកទទួលទានបន្តទៀត ព្រោះថាទ្រព្យសម្បត្តិបានបាត់បង់ទៅហើយ តែអាយុជីវិតយើងនៅមាន ដូច្នេះត្រូវពុះពារគ្រប់ឧបសគ្គដើម្បីគ្រួសារបន្តទៀត។

នៅក្នុងឱកាសនោះដែរលោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ក៏បានថ្លែងទៀតថា ពិតជាសោកស្ដាយខ្លាំងណាស់ចំពោះការបាត់បង់ទ្រព្យសម្បត្តិ និងផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋនាពេលនេះ ក្នុងនាមតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោកស្រីសូមចូលរួមសោកស្ដាយយ៉ាងក្រៃលែង។

ជាមួយនឹងទុក្ខលំបាករបស់បងប្អូនក្នុងថ្ងៃនេះអាជ្ញាធរខេត្តសាខាកាកបាទក្រហមខេត្តស្រុក បានយកចិត្តទុកដាក់សាកសួរសុខទុក្ខដល់បងប្អូន និងនាំអំណោយមកផ្តល់ជូន គឺជាការគិតគូរដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលបានរងគ្រោះដោយភ្លើងឆេះផ្ទះទាំងអស់ផងដែរ។

យោងតាមរបាយការណ៍របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ផ្ទះពលរដ្ឋរងគ្រោះដោយអគ្គីភ័យសរុបមានចំនួន៩ខ្នងក្នុងនោះ៦ខ្នងផ្ទះ បានឆេះខ្ទេចទាំងស្រុង និង៣ខ្នងផ្ទះទៀតរងការប៉ះពាល់ឆេះអស់ ជញ្ជាំងមួយចំហៀង ចំណែកអំណោយដែលផ្ដល់ជូនក្នុង ថ្ងៃនេះ រួមមាន៖ សម្រាប់ប្រជាពលរដ្ឋដោយភ្លើងឆេះផ្ទះខ្ទេចទាំងស្រុង មានអង្ករ២៥គីឡូ មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ កៅស៊ូតង់១ សំ ភារៈផ្ទះបាយមួយឈុត និងថវិកាសរុបក្នុងមួយគ្រួសារ ៤០ម៉ឺនរៀល។

ចំណែកប្រជាពលរដ្ឋដែលរងការប៉ះពាល់មានចំនួន៣គ្រួសារ ផ្ទះត្រូវភ្លើងឆេះជញ្ជាំងអស់មួយចំហៀង ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០ កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា៥ម៉ឺនរៀល។
ដោយឡែក ប្រជាពលរដ្ឋដែលចូលរួមក្នុងពិធីចុះសាកសួរសុខទុក្ខនោះដែរទទួលបានថវិកាម្នាក់២ម៉ឺនរៀល និងកុមាររាកុមារីម្នាក់១ម៉ឺនរៀលផងដែរ។ គួរបញ្ជាក់ថា អគ្គិភ័យឆេះផ្ទះអស់៩ខ្នងនៅភូមិកំពង់បាស្រូវ ឃុំជលសារ ស្រុកជលគីរី បានកើតឡើងកាលពីរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.