ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

លោក ហ៊ុន ម៉ានី៖ «ការរួបរួមគ្នាយ៉ាងស្អិតរមួត និងការផ្តល់នូវការជឿជាក់ចំពោះរាជរដ្ឋាភិបាល គ្រប់កាលៈទេសៈ ទោះវិបត្តិណាក៏ដោយក៏ខ្មែរយើងឆ្លងបានដែរ»

លោក ហ៊ុន ម៉ានី៖ «ការរួបរួមគ្នាយ៉ាងស្អិតរមួត និងការផ្តល់នូវការជឿជាក់ចំពោះរាជរដ្ឋាភិបាល គ្រប់កាលៈទេសៈ ទោះវិបត្តិណាក៏ដោយក៏ខ្មែរយើងឆ្លងបានដែរ»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការរួបរួមគ្នាយ៉ាងស្អិតរមួត និងការផ្តល់នូវការជឿជាក់ចំពោះរាជរដ្ឋាភិបាល គ្រប់កាលៈទេសៈ ទោះវិបត្តិណាក៏ដោយក៏ខ្មែរយើងឆ្លងបានដែរ»។

លោក ហ៊ុន ម៉ានី បានបន្តថា មិនថាក្នុងពេលមានវិបត្តិ ឬក្នុងគ្រប់កាលៈទេសៈ គឺទាមទារការចូលរួម និងការផ្តល់ជំនឿទុកចិត្តលើការដឹកនាំប្រកបដោយភាពច្បាស់លាស់ វិធានការតម្រង់ទិសដែលឆ្លើយតប និងការសម្រេចទាន់ពេលតាមស្ថានការណ៍ជាក់ស្តែងរបស់រាជរដ្ឋាភិបាល។

សូមជម្រាបជូនថា លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានដឹកនាំប្រតិភូគណៈកម្មការទី៧ និងតំណាងគណៈកម្មការពាក់ព័ន្ធ ជួបប្រជុំជាមួយ លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងសហការី ដើម្បីពិនិត្យវឌ្ឍនភាពការងារលើការអនុវត្ត «ផែនទីចង្អុលផ្លូវស្ដីពីការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩» នាព្រឹកថ្ងៃអង្គារ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ។

កិច្ចប្រជុំនៅថ្ងៃនេះ ត្រូវបានរៀបចំឡើងដោយផ្អែកលើស្ថានភាពជាក់ស្តែងនៃការឆ្លើយតបនឹងបញ្ហាប្រឈមនានា ដែលបង្កដោយវិបត្តិជំងឺកូវីដ១៩ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញជាដំណោះស្រាយជាបន្តបន្ទាប់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឈានឆ្ពោះទៅការកាត់បន្ថយផលប៉ះពាល់លើគ្រប់ វិស័យជាជំហានៗ តាមអាទិភាព ពីមួយដំណាក់កាល ទៅមួយដំណាក់កាល ជាពិសេសក្នុងវិស័យទេសចរណ៍។

លោក ហ៊ុន ម៉ានី ក៏បានចាត់ទុកថា កិច្ចប្រជុំរវាងគណៈកម្មការទី៧ និងក្រសួងទេសចរណ៍ ដែលអាចរៀបចំឡើងដោយផ្ទាល់នាព្រឹកនេះ គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពជោគជ័យរបស់កម្ពុជា ក្នុងការឆ្លើយតបបានយ៉ាងត្រឹមត្រូវ ទៅនឹងវិញ្ញាសារ នៃឥទ្ធិពលរបស់ជំងឺកូវីដ-១៩ មកលើវិស័យទេសចរណ៍ តាមរយៈការកំណត់នូវគោលនយោបាយ និងផែនការសកម្មភាពឆ្លើយតបបានយ៉ាងមានប្រសិទ្ធិភាពទៅនឹងស្ថានភាពជាក់ស្តែង ដែលប្រទេសមួយចំនួនលើពិភពលោកមិនទាន់អាចធ្វើបាននៅឡើយ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.