ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

សម្តេចតេជោ ហ៊ុន សែន គឺជាបុគ្គលទី២ ដែលទទួលបានពានរង្វាន់ពិសេស របស់ស្ថាបនិក នៃពានរង្វាន់សន្តិភាពស៊ុនហាក់ ក្រោយពាននេះបង្កើតឡើង នៅឆ្នាំ២០២០

សម្តេចតេជោ ហ៊ុន សែន គឺជាបុគ្គលទី២ ដែលទទួលបានពានរង្វាន់ពិសេស របស់ស្ថាបនិក នៃពានរង្វាន់សន្តិភាពស៊ុនហាក់ ក្រោយពាននេះបង្កើតឡើង នៅឆ្នាំ២០២០

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺជាបុគ្គលទី២ ដែលទទួលបានពានរង្វាន់ពិសេស របស់ស្ថាបនិក នៃពានរង្វាន់សន្តិភាពស៊ុនហាក់ (The Sunhak Peace Prize Founders’ Award) ក្រោយពាននេះបង្កើតឡើងនៅឆ្នាំ២០២០។

នេះបើតាមលោក Ek Nath Dhakal ប្រធានសហព័ន្ធសន្តិភាពសកល (UPF) ប្រចាំតំបន់អាស៉ីប៉ាស៉ីហ្វិក និងជាប្រសិតពិសេសនៃកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២។

ក្រោយសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំកិច្ចប្រជុំកំពូលពិភពលោក ឆ្នាំ២០២២ (World Summit 2022) និងការប្រកាសជ័យលាភីពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ (The Sunhak Peace Prize 2022 ) និងពានរង្វាន់ពិសេស របស់ស្ថាបនិក នៃពានរង្វាន់សន្តិភាពស៊ុនហាក់ (The Sunhak Peace Prize Founders’ Award 2022) ដោយផ្ទាល់ និងអនឡាញ ពីសាធារណរដ្ឋកូរ៉េ លោក Ek Nath Dhakal បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អ្នកទទួលបានពានរង្វាន់ស្ថាបនិក នៃពានរង្វាន់សន្តិភាពស៊ុនហាក់មុនគេ គឺលោក បាន គីមូន (Ban Ki-moon) អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ នៅឆ្នាំ២០២១។ បន្ទាប់ មកសម្តេចតេជោ ហ៊ុន សែន នៅឆ្នាំ២០២២»។

លោកបន្តថា «មូលហេតុដែលសម្តេចតេជោ ហ៊ុន សែន ទទួលបានពានរង្វាន់ពិសេស របស់ស្ថាបនិក នៃពានរង្វាន់សន្តិភាពស៊ុនហាក់នេះ ដោយសារតែកម្ពុជា ដើរតួយ៉ាងសំខាន់នៅក្នុងតំបន់អាស៉ីប៉ាស៉ីហ្វិក ដើម្បីកសាងសន្តិភាពពិភពលោក»។

សូមជម្រាបថា ពានរង្វាន់ពិសេសរបស់ស្ថាបនិក នៃពានរង្វាន់សន្តិភាពស៊ុនហាក់ (The Sunhak Peace Prize Founders’ Award) ត្រូវបានផ្តើចផ្តើមបង្កើតឡើង ក្នុងឆ្នាំ២០២០ ដើម្បីផ្តល់កិត្តិយសដល់ថ្នាក់ដឹកនាំពិភពលោកដ៏មានកិត្តិយស ដែលមានសមិទ្ធផលសំខាន់ៗ សម្រាប់សន្តិភាព និងការអភិវឌ្ឍពេញមួយជីវិតរបស់ពួកគេ។

ចំណែកឯ ពានរង្វាន់សន្តិភាពស៊ុនហាក់ (The Sunhak Peace Prize) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៣ ដើម្បីផ្តល់កិត្តិយសដល់បុគ្គល និងស្ថាប័ននានា ដែលបានរួមចំណែកដ៏អស្ចារ្យដល់សន្តិភាព និងសុខុនមាលភាពសកល ដែលទាក់ទងជាមួយកត្តាមួយ នៅក្នុងកត្តាសំខាន់ៗទាំង៣ គឺ ការអភិវឌ្ឍមនុស្សប្រកបដោយចីរភាព ការដោះស្រាយជម្លោះ ឬការអភិរក្សអេកូឡូស៉ី។ លោកស្រីបណ្ឌិត ហាក់ ចាហាន់ មូន បានបង្កើតពានរង្វាន់នេះឡើង ដើម្បីឧទ្ទិសដល់កេរ្តិ៍មរតករបស់ស្វាមីលោកស្រី គឺលោកបណ្ឌិត សាន់ ម្ញ៉ុង មូន ដែលបានលះបង់ជីវិតរបស់គាត់ ដើម្បីកសាងវប្បធម៌សន្តិភាពពិភពលោក ក្រោមបដាររួមមួយគឺ «យើងជាគ្រួសារមនុស្សជាតិតែមួយ ក្រោមព្រះតែមួយ»។

លោក Ek Nath Dhakal បានបន្ថែមថា សម្តេចតេជោ ហ៊ុន សែន បានទទួលពានរង្វាន់ពិសេស របស់ស្ថាបនិក សម្រាប់ឆ្នាំ២០២២ (2022 Founders’ Special Honorary Award) ក្នុងនាមជាថ្នាក់ដឹកនាំក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៉ីអាគ្នេយ៍ និងជាអ្នកគាំទ្រដំណើរការសន្តិភាពថ្មីនៅលើឧបទ្វីបកូរ៉េ។

សម្តេចតេជោ ហ៊ុន សែន មានសមិទ្ធផលបង្ហាញពីភាពជាអ្នកដឹកនាំឆ្នើម សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៉ីអាគ្នេយ៍។ សម្តេចតេជោ ហ៊ុន សែន បាននិងកំពុងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីសន្តិភាព ដោយបានចូលរួមយ៉ាងសកម្មនៅក្នុងវេទិកាសន្តិភាពអន្តរជាតិ និងគំនិតផ្តួចផ្តើមសន្តិភាព រួមទាំងកម្មវិធីដែលរៀបចំដោយសហព័ន្ធសន្តិភាពសកល (UPF) ហើយជាពិសេសបានបង្ហាញពីភាពជាអ្នកដឹកនាំឆ្នើម សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៉ីអាគ្នេយ៍។

កម្ពុជាបានធ្វើជាប្រធានសមាគមប្រជាជាតិអាស៉ីអាគ្នេយ៍ (អាស៊ាន) ក្នុងឆ្នាំ ២០០២, ២០១២, និង ២០២២ និងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប (ASEM) លើកទី១៣ ក្នុងឆ្នាំ២០២១ ដោយជំរុញកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីសន្តិភាព និងវឌ្ឍនភាពក្នុងតំបន់អាស៉ី។

សម្តេចតេជោ បានគាំទ្រដំណើរការសន្តិភាពថ្មីនៅលើឧបទ្វីបកូរ៉េ ក្នុងនាមជាសហប្រធាននៃកិច្ចប្រជុំកំពូលដើម្បីសន្តិភាពនៅលើឧបទ្វីបកូរ៉េ។ សម្តេចតេជោ បានធ្វើជាសហប្រធាននៃ «កិច្ចប្រជុំកំពូលដើម្បីសន្តិភាពនៅលើឧបទ្វីបកូរ៉េ» ស្របតាមគម្រោងសន្តិភាពកូរ៉េរួមដែលជាដំណើរការសន្តិភាពថ្មីមួយនៅលើឧបទ្វីបកូរ៉េ ហើយដែលស្នើឡើងដោយលោកស្រីបណ្ឌិត ហាក់ ចាហាន់ មូន។ កិច្ចប្រជុំកំពូលដើម្បីសន្តិភាពនៅឧបទ្វីបកូរ៉េ គឺជាគំនិតផ្ដួចផ្ដើមរបស់អង្គការអន្តរជាតិមួយដែលបានចាប់ផ្តើមនៅក្នុងខែកញ្ញា ឆ្នាំ២០២១ ដោយមានមេដឹកនាំ និងបញ្ញវន្តមកពីប្រទេសចំនួន ១៥៧ ហើយដែលមានទំនាក់ទំនងការទូតរវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូង ដើម្បីសន្តិភាពនៅលើឧបទ្វីបកូរ៉េ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការដឹកនាំដើម្បីឈានដល់ការឈានដល់ទំនាក់ទំនងអន្តរកូរ៉េ។

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.