ពិធីសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សខណ្ឌដូនពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ
(ភ្នំពេញ)៖ នៅល្ងាចថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ បានប្រារព្ធពិធីសំណេះសំណាលជាមួយសមាជិកសមាជិកាគណៈកម្មាធិការគណបក្សខណ្ឌដូនពេញ គណៈកម្មាធិការគណបក្សសង្កាត់ទាំង១១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សួន រិនឌី អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌដូនពេញ ឯកឧត្តម លោកជំទាវ លោក លោកស្រីអនុប្រធាន សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌ និងសង្កាត់ទាំង១១ លោក ប្រធាន អនុប្រធាន សមាជិកគណៈកម្មាធិការគណបក្សខណ្ឌដូនពេញ លោក លោកស្រីប្រធានគណកប្សសង្កាត់ទាំង១១ និងទីរួមផ្សារទាំង៣ និងសមាជិកសមាជិកាគណបក្សសរុបចំនួន ៩០នាក់ បន្ទាប់ពីបញ្ចប់ពីធី ឯកឧត្តម ប្រធានគណៈអធិបតី បានឧបត្ថម្ភថវិកាដល់ គណៈបក្សខណ្ឌចំនួន៥,០០០,០០០រៀល និង ឧបត្ថម្ភដល់ គណបក្សសង្កាត់ទាំង១១ ថវិកាចំនួន២,០០០,០០០រៀល៕







