ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside) ==> ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខែថ្មី សូមប្តូរផ្នត់គំនិត រៀនគិតអ្វីៗដែលជាវិជ្ជាមាន! ==> សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំដាក់ផែនការណ៍បង្រាយកម្លាំងនគរបាល ការពារសន្តិសុខសណ្តាប់សណ្តាប់ និងសុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន..! ==> ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប ==> អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់

ក្លឹបវាយសីខេត្តសៀមរាប និងការប្រកួតកីឡាវាយសីពានរង្វាន់ ៧មករា លើកទី២១នៅខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់និងបិទការប្រកួត

ក្លឹបវាយសីខេត្តសៀមរាប និងការប្រកួតកីឡាវាយសីពានរង្វាន់ ៧មករា លើកទី២១នៅខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់និងបិទការប្រកួត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

 

ព័ត៌មានជាតិ

ក្លឹបវាយសីខេត្តសៀមរាប និងការប្រកួតកីឡាវាយសីពានរង្វាន់ ៧មករា លើកទី២១នៅខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់និងបិទការប្រកួត

(សៀមរាប) :ក្លឹបកីឡាវាយសីមួយជាការចូលរួមរបស់វិស័យឯកជន ត្រូវបានសាងសង់ ចំណាយទុន វិនិយោគឲ្យពេញលក្ខណៈជាក្លឹបវាយសីខ្នាតអន្តរជាតិ ដែលប្រើប្រាស់ថវិកា ជាង៦៥ម៉ឺនដុល្លារ លើផ្ទៃដី ៩,៨០០ម៉ែត្រក្រឡា ព្រមទាំងមានការិយាល័យបម្រើការ មានចំណតរថយន្តធំទូលាយ ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានសម្ពោធកាត់ខ្សែបូរស្របគ្នាជាមួយនឹងពិធីបិទការប្រកួតកីឡាវាយសីពានរង្វាន់ ៧មករា លើកទី២១ផងដែរ កាលពីចុងសប្តាហ៍នៅរសៀល ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយវត្តមាន ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ-អង្គភាព កម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ ចៅក្រម អាជ្ញា កណ្តាល កីឡាករ-កីឡាការិនី ជាច្រើនរូបទៀតអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស។

ឯកឧត្តម ទៀ សីហា បានសម្តែងនូវមោទកភាព និងកោតសរសើរចំពោះការចូលរួមរបស់ផ្នែកឯកជនសម្រេចលេចចេញនូវសមិទ្ឋផលទេសចរណ៍ថ្មីមួយទៀតសម្រាប់ខេត្តសៀមរាប ដែលនេះបានបញ្ជាក់ពីការចូលរួមយ៉ាងសកម្មរបស់វិស័យឯកជន ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាក្នុងខេត្តសៀមរាបឱ្យកាន់តែមាន ភាពរីកចម្រើនឈានឡើង ដែលមិនត្រឹមតែបំរើវិស័យកីឡាជូន បងប្អូនប្រជាជនក្នុងខេត្តប៉ុណ្ណោះទេ តែថែមទាំងបានផ្តល់សេវានេះដល់ ភ្ញៀវទេសចរជាតិ-អន្តរជាតិថែមទៀតផងដែរ។

ឯកឧត្តម អភិបាលខេត្ត បន្ថែមថាក្នុងរយៈពេលចុងក្រោយនេះ វិស័យកីឡានៅកម្ពុជា ក៏ដូចជាខេត្តសៀមរាបមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ជាមួយគ្នានេះ កីឡាទេសចរណ៍ ត្រូវបានប្រទេសក្នុងតំបន់អាស៊ាន ចាត់ទុកថាជាផលិតផលថ្មីមួយ សម្រាប់ទាក់ទាញភ្ញៀវទេសចរ នៅលើពិភព-លោក ឱ្យចូលមកកម្សាន្តនៅតំបន់របស់ខ្លួន ក្នុងចំណោមយុទ្ធសាស្រ្តសំខាន់ៗ។ កីឡាទេសចរណ៍ បានក្លាយជាយុទ្ធសាស្រ្តថ្មីនៅក្នុងតំបន់អាស៊ាន ដែលត្រូវជំរុញឲ្យមានយកចិត្តទុកដាក់ ពីព្រោះទេសចរណ៍កីឡា គឺជាទីផ្សារថ្មីមួយ សម្រាប់ទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យចូលមកទស្សនាកម្ពុជា ក៏ដូចជាខេត្តសៀមរាប កាន់តែច្រើនឡើងថែមទៀត។ ប្រទេសកម្ពុជា ក៏មានសក្តានុពលក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាទេសចរណ៍ធំៗផងដែរ។ ពាក់ព័ន្ធនឹងកិច្ចការនេះ រដ្ឋបាលខេត្ត តែងតែសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធ រៀបចំទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង ជារៀងរាល់ឆ្នាំ ដែលតែងរៀបចំនៅខេត្តសៀមរាប។

ឯកឧត្តម លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជាបានបង្ហាញនូវក្តីសោមនស្សសាទរជាមួយសមិទ្ឋផលថ្មីដែលប្រកបដោយស្តង់ដារទំនើបនិងមានផាសុខភាព។ ឯកឧត្តម បានបន្តថាសហព័ន្ឋតែងតែយកចិត្តទុកដាក់ក្នុងការពង្រឹងពង្រីកនូវចំណងសាមគ្គីភាពរវាងក្លឹបសម្ព័ន្ឋវាយសីនិងសហព័ន្ឋពីកន្លែងមួយទៅកន្លែងមួយពីខេត្តមួយទៅខេត្តមួយឱ្យកាន់តែមានភាពជិតស្និទ្ឋនិងសហការសាមគ្គីគ្នាបានល្អដើម្បីបង្កើនការប្រកួតក្នុងឆ្នាំនីមួយៗឲ្យកាន់តែមានចំនួនកើនទ្វេដង។ ឯកឧត្តម លី កុសល ក៏បាមជំរុញដល់អ្នកទាំងអស់គ្នាប្រឹងប្រែងក្តាប់ឱកាសឱជាប់ដើម្បីដណ្តើមយកជ័យជម្នះ ដើម្បីភាពខ្លាំងនិងមោទកភាពជូនជាតិមាតុភូមិ ថ្វីត្បិតតែអង្គការកីឡាជាអង្គភាព អព្យាក្រិតមិនប្រកាន់សាសនានយោបាយពណ៌សម្បុរអ្វីឡើយ ហេតុនេះមិនមានធនធានថវិកាពេញលេញនោះទេ មានតែបណ្តាក្លឹប សហព័ន្ឋត្រូវចេះចលនាកៀរគររកប្រភពចំណូលពីការគាំទ្រឧបត្ថម្ភរបស់សប្បុរសជននិងស្ថាប័ននានាទាំងក្នុងនិងក្រៅប្រទេសដើម្បីបំរើឱ្យជំនាញ ទើបទទួលបានេជោគជ័យនិងការអភិវឌ្ឍឆាប់រហ័ស។

សូមបញ្ជាក់ថា សម្ព័ន្ឋកីឡាវាយសីខេត្តសៀមរាបបានរៀបចំការប្រកួតវាយសីរយៈពេលពីរថ្ងៃពីថ្ងៃទី២៨ដល់ថ្ងៃទី២៩ខែមករាឆ្នាំ២០២២ដោយមានកីឡាករ កីឡាការិនីចំនួន១៥៤នាក់ មកពីសម្ព័ន្ឋនានាចំនួន១៨ក្លឹប និងប្រតិភូដឹកនាំផងសរុបចំនួន១៩៩នាក់ ។ ជាលទ្ឋផល គូរពិសេសផ្នែកបុរសអាយុ៣៥និងអាយុ៥០ឆ្នាំឡើង ចំណាត់ថ្នាក់លេខ១ ទទួលមេដាយមាសបានទៅលើ កីឡាករ សោម សមសក្តិ និងកីឡាករ ឡាវ ជា មកពីក្លឹបកីឡាវាយសីSBC ខេត្តសៀមរាប គូពិសេសផ្នែកបុរសអាយុ៥០ឆ្នាំឡើង ចំណាត់ថ្នាក់លេខ១ មេដាយមាស បានទៅលើកីឡាករ រស់ អ៊ិនសុផលនិងកីឡាករ ហែម ម៉ានិត មកពី ក្លឹបកីឡាវាយសីSBC ខេត្តសៀមរាប ។ គូរពិសេសផ្នែកបុរស អាយុ៤០ដល់៤៩ឆ្នាំឡើងចំណាត់ថ្នាក់លេខ១ មេដាយមាស បានទៅកីឡាករ ដែន ទិត្យរស្មី និង កីឡាករ សំ រតនា មកពីក្លឹបកីឡាវាយសីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។គូរបុរសអាយុ១៩ឆ្នាំឡើង ចំណាត់ថ្នាក់លេខ១ មេដាយមាស បានទៅកីឡាករ ទេព ច័ន្ទម៉ារ៉ា និងកីឡាករ យ៉ាន កុសល មកពីក្លឹបកីឡាក្រសួងមហាផ្ទៃ។ គូរបុរសអាយុក្រោម១៨ឆ្នាំ ចំណាត់ថ្នាក់លេខ១ មេដាយមាស បានទៅ កីឡាករ សុខ រីករាយ និងកីឡាករ រាជ សុផានិត មកពីក្លឹបកីឡាវាយសីSBC ខេត្តសៀមរាប។ គូរយុវជនអាយុក្រោម១៦ឆ្នាំ ចំណាត់ថ្នាក់លេខ១ មេដាយមាស បានទៅ កីឡាករ រាជ្រ សុផានិត និងកីឡាករ ហាក់ ម៉ានិត មកពីសម្ពន្ឋកីឡាវាយសីខេត្តស្វាយរៀង និង វាយគូចម្រុះមិនគិតអាយុ ចំណាត់ថ្នាក់លេខ១មេដាយមាស បានទៅកីឡាការិនី សុខ សុម៉ាលីតា និងកីឡាករ វ៉ាត វណ្ណធន មកពីក្លឹបកីឡាវាយសីSBC ខេត្តសៀមរាប៕

                  

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.