ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside)

សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំមិនធានាជូនអ្នកឯងទាក់ទិននឹងបញ្ហាភ័យខ្លាចទេ កុំតែប្រព្រឹត្តអំពើទុច្ចរិតទៅគ្មាននរណាគេធ្វើអីលោកឯងទេ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងការប្រតិកម្មចំពោះក្រុមប្រឆាំងមួយចំនួនដែលលើកឡើងថា នៅកម្ពុជាមានតែសន្តិភាពផ្លូវកាយ ប៉ុន្តែមិនទាន់មានសន្តិភាពផ្លូវចិត្តនោះទេ។ ពាក់ព័ន្ធនឹងការលើកឡើងនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចមិនធានាជូនអ្នកឯងទាក់ទិននឹងបញ្ហាភ័យខ្លាចទេ ហើយអ្នកនោះកុំតែប្រព្រឹត្តអំពើទុច្ចរិតទៅគ្មាននរណាគេធ្វើអ្វីនោះទេ។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ ស្ពានអាកាសលើផ្លូវជាតិលេខ៥ ក្បែរទីលានប្រជាធិបតេយ្យ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «ខ្ញុំមិនអាចធានាជូនទាក់ទិននឹងបញ្ហាអ្នកឯងភ័យខ្លាចរឿងនេះរឿងនោះ កុំតែប្រព្រឹត្តអំពើទុច្ចរិតទៅវាគ្មាននរណាគេធ្វើអីលោកឯងទេ កុំខ្វល់ពេក ហើយខ្ញុំធានាជូនត្រឹមតែកុំឱ្យមានចម្បាំងរាំងជល់ដូចកាលពីអតីតកាល កុំឱ្យមានការសម្លាប់គ្នាដោយអាវុធ»។

ប្រតិកម្មរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីមេដឹកនាំក្រុមប្រឆាំងបានលើកឡើងកាលពីពេលកន្លងទៅថា កម្ពុជាមិនមានសន្តិភាពផ្លូវចិត្ត។ ក្រុមប្រឆាំងខ្លះ បានលើកឡើងថា ការមិនមានសន្តិភាពផ្លូវចិត្តនេះ ដោយសាររាជរដ្ឋាភិបាលបានបង្ក្រាបនៅពេលមានការតវ៉ាជាដើម។

សម្តេចតេជោ បានលើកឡើងថា «អញ្ចឹងនៅលើលោកិយ៍នេះ ប្រហែលជាមានតែប្រទេសកូរ៉េខាងជើងមួយគត់ដែលអត់មនុស្សតវ៉ា ក្រៅពីហ្នឹង គឺមានមនុស្សតវ៉ាសទាំងអស់»។ សម្តេចបានចោទសួរដែរថា នៅសហរដ្ឋអាមេរិក ដែលមានការតវ៉ាជាប់រហូត មានអត់សន្តិភាពឬយ៉ាងណា?

សម្តេចបានបន្តទៀតថា មានខ្លះគេនិយាយទៀតថា តើសន្តិភាពយ៉ាងម៉េច បើក្រោមកណ្តាប់ដៃដែករបស់ «ហ៊ុន សែន» ហ្នឹង។ សម្តេចបញ្ជាក់ថា៖ «ត្រូវហើយអ្នកឯងនិយាយត្រូវ បើគ្មានកណ្តាប់ដៃដែករបស់អាមួយហ្នឹងទេ ពួកអ្នកឯងធ្វើរពើករពើមពេញប្រទេស ពេលណាដែលអ្នកឯងអនុវត្តខុស ខ្ញុំត្រូវតែអនុវត្តនូវកណ្តាប់ដៃដែកនេះ អនុវត្តកណ្តាប់ដៃដែកដើម្បីការរស់រានដ៏សុខសាន្តរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ពួកអ្នកឯងបួនដប់ម្ភៃនាក់ ១០០នាក់ មកធ្វើផ្តេសផ្តាស់បំផ្លាញសន្តិភាពទូទាំងប្រទេស រឿងអីមិនឱ្យយើងប្រើ អំណាចរបស់យើងដើម្បីការពារប្រជាជន»៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.