ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦...

លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ដាក់ផែនការ១០​ ចំណុច​ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ចិន វៀតណាមខាងមុខ!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ដាក់ផែនការ១០​ ចំណុច​ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ចិន វៀតណាមខាងមុខ!

ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ ដាក់ចេញផែនការដើម្បីធានាបានសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ចិន វៀតណាមនាពេលខាងមុខ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពរបៀបរាបរយល្អប្រសើរជូនបងប្អូនដែលចូលរួមអបអរសាទរនិងសប្បាយរីករាយ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ចិន វៀតណាមខាងមុខនេះ ទទួលបានសន្តិសុខ ល្អប្រសើរ។

នៅព្រឹក ថ្ងៃទី ២៥ ខែ មករា ឆ្នាំ២០២២លោឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវវិធានការជំនាញមួយចំនួន ដល់ លោក-លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរងទទួលផែននីមួយៗ ដែលដឹកនាំទទួលខុសត្រូវតាមបណ្តាអធិការនគរបាលក្រុង/ស្រុកទាំង៩ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនទាំង៤ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦៥ដូចខាងក្រោម៖

១/យកចិត្តទុកដាក់ប្រមូលព័ត៌មាន ពាក់ព័ន្ធសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពិសេសក្តាប់ឲ្យបាននូវឧបាយកលសកម្មភាពបង្កអសន្តិសុខ ឬការញុះញង់នានាធ្វើឲ្យសង្គមមានចលាចល ដើម្បីមានវិធានការបង្ការ-ទប់ស្កាត់ បំបាត់ប្រសិទ្ធិភាព និងបង្ក្រាបបានទាន់ពេលវេលា ។

២/ចាត់វិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមទីវត្តអារាម ព្រះវិហារចិន វៀតណាម ក៏ដូចជាទីសក្ការៈ និងរមណីយដ្ឋាននានាមួយចំនួនដែលមានការប្រារព្ធពិធីប្រពៃណីផ្សេងៗ ដោយយកចិត្តទុកដាក់បង្ការ ទប់ស្កាត់មិនឲ្យកើតមានបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ជាពិសេសសកម្មភាពបង្កការអុកឡុកដោយក្មេងទំនើង និងត្រូវរៀបចំឲ្យមានសណ្តាប់ធ្នាប់របៀបរៀបរយ ល្អប្រសើរ។

៣/ត្រូវយកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់ និងលំហូរចរាចរណ៍ ដោយបង្កើនការរឹតបន្តឹងត្រួតពិនិត្យការអនុវត្ដច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ជាពិសេសការត្រួតពិនិត្យនូវចំណុចដើមទី និងមានផែនការជាមុនក្នុងការរៀបចំសណ្ដាប់ធ្នាប់ចរាចរណ៍ តាមផ្លូវជាតិ ទីប្រជុំជន ពិសេសច្រកចេញ-ចូលទីរួមស្រុក/ក្រុង ឲ្យបានល្អធានាកាត់បន្ថយបាននូវការកកស្ទះ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្កលក្ខណៈជូនអ្នកធ្វើដំណើរ សួរសុខទុក្ខបងប្អូន ឬទៅកំសាន្តសប្បាយតាមតំបន់រមណីយដ្ឋាននានា ប្រព្រឹត្តិដោយក្តីសប្បាយរីករាយ និងសុវត្ថិភាព។ ទន្ទឹមគ្នានេះពង្រឹងកិច្ចសហការជាមួយប្រព័ន្ធផ្សព្វផ្សាយ ដើម្បីផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋ អំពីស្ថានភាពចរាចរណ៍តាមដងផ្លូវ និងវិធានការនានា ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍។

៤/ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន បង្កើនការរំលឹកដាស់តឿនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន ចំពោះអគ្គីភ័យ ជាពិសេសទៀនធូបនៅពេលសែនព្រេនភ្លើងចង្ក្រាន ចរន្តអគ្គីសនី គ្រឿងឆេះ ព្រមទាំងហាមឃាត់ មិនឲ្យដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះផ្សេងៗ ។ ជាមួយគ្នានោះត្រូវប្រមូលផ្តុំកម្លាំង និងមធ្យោបាយប្រចាំការនៅនិងកន្លែងដើម្បីត្រៀមចេញអន្តរាគមន៍ពន្លត់ និងសង្គ្រោះហេតុការណ៍អគ្គីភ័យដែលអាចកើតឡើងជាយថាហេតុ។

៥-បន្តពង្រឹងកិច្ចសហការជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធ ជាពិសេសជាមួយគណៈកម្មការប្រយុទ្ធ ប្រឆាំងជំងឺកូវីដ-១៩ គ្រប់ថ្នាក់បង្កើនសកម្មភាពផ្សព្វផ្សាយអប់រំ អំពីវិធានការសុខាភិបាលនៅតាមគោលដៅដែលមានការប្រមូលផ្តុំប្រជាពលរដ្ឋច្រើន ព្រមទាំងត្រៀមកម្លាំង មធ្យោបាយ សម្ភារៈ ដើម្បីបង្ការទប់ស្កាត់ និងសង្គ្រោះបានទាន់ពេល ។

៦/កម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៩ ជាពិសេសកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវធ្វើការ ផ្សព្វផ្សាយ និងស្រាវជ្រាវរកឲ្យឃើញពលរដ្ឋខ្មែរដែលចំណូលស្រុក ត្រឡប់មកពីក្រៅប្រទេស ដែលគេចវេសពីសមត្ថកិច្ចត្រូវណែនាំពួកគាត់ឲ្យមកធ្វើចត្តាឡីស័កនៅផ្ទះ។

៧/ជម្រុញការអនុវត្តន៍គោលនយោបាយភូមិ/ឃុំ/សង្កាត់ មានសុវត្ថិភាព ឲ្យបានសកម្មផុសផុលនិងត្រូវយកចិត្តទុកដាក់គ្រប់គ្រងមុខសញ្ញាគ្រប់ប្រភេទ នៅតាមសហគមន៍ភូមិ/ឃុំ/សង្កាត់ ឲ្យបានហ្មត់ចត់ដោយប្រើគ្រប់វិធានការ ដើម្បីបំបាត់ប្រសិទ្ធិភាពជាមុន មិនទុកឲ្យមុខសញ្ញាមានឱកាសធ្វើសកម្មភាព បង្កគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត និងអន្តរាយដល់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។

៨/រៀបចំធ្វើការប្រមូលកម្លាំងរួមប្រជុំដាក់ផែនការពង្រឹងលើ ការងារការពារបូរណភាពដែនដី ការពារសន្តិសុខព្រំដែន រក្សាសន្តិសុខនយោបាយ បង្ការរាំងស្កាត់រាល់សកម្មភាពរំលោភរំខាន និងការវិវាទផ្សេងៗ។

៩/កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ ជាពិសេសកម្លាំងប៉ុស្តិ៍ការពារព្រំដែនទាំង៣២ ត្រូវពង្រឹងតាមខ្សែបន្ទាត់ព្រំដែន ចុះល្បាតត្រួតពិនត្យ និងរងចាំទទួលពលរដ្ឋខ្មែរចំណូលស្រុកត្រឡប់មកពីក្រៅប្រទេស ដែលអាជ្ញាធរថៃបញ្ជូនមក ឬមកដោយខ្លួនឯង នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវបញ្ជូនពួកគាត់ទៅឲ្យក្រុមគ្រូពេទ្យប្រចាំការនៅទីនោះ និងធ្វើការស្រាវជ្រាវរកមេខ្យល់ ឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ។

១០/ត្រូវពង្រឹងបន្ថែមការងារប្រចាំបញ្ជាគ្រប់ថ្នាក់ និងការងារផ្តល់ព័ត៌មានឲ្យបានឆាប់រហ័ស ដើម្បីដោះ ស្រាយសភាពការណ៍ដែលកើតមានឡើងជាយថាហេតុឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព៕

ដោយ លោក រុនសារ៉េត

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.