ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦...

លោក ម៉ែន វិបុល អភិបាល​នៃ​គណៈ​អភិបាល ខេត្តស្វាយរៀង ​នា​ព្រឹក​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២២ នេះ បាន​ផ្តាំផ្ញើ ប្រាំ​ចំណុច ដល់​កម្មសិក្សាការី វគ្គ​វិក្រឹត្យការ​មន្ត្រីជាន់ខ្ពស់ វគ្គ​វិក្រឹត្យការ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល និង​វគ្គ​វិក្រឹត្យការ​មន្ត្រី​មធ្យម នៃ​សាលា​ភូមិ​ន្ន​រដ្ឋបាល ឆ្នាំ​២០២១

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោក ម៉ែន វិបុល អភិបាល​នៃ​គណៈ​អភិបាល ខេត្តស្វាយរៀង
​នា​ព្រឹក​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២២ នេះ បាន​ផ្តាំផ្ញើ ប្រាំ​ចំណុច ដល់​កម្មសិក្សាការី វគ្គ​វិក្រឹត្យការ​មន្ត្រីជាន់ខ្ពស់ វគ្គ​វិក្រឹត្យការ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល និង​វគ្គ​វិក្រឹត្យការ​មន្ត្រី​មធ្យម នៃ​សាលា​ភូមិ​ន្ន​រដ្ឋបាល ឆ្នាំ​២០២១

ស្វាយរៀងៈ លោក ម៉ែន វិបុល អភិបាល​នៃ​គណៈ​អភិបាល ខេត្តស្វាយរៀង
​នា​ព្រឹក​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២២ នេះ បាន​ផ្តាំផ្ញើ ប្រាំ​ចំណុច ដល់​កម្មសិក្សាការី វគ្គ​វិក្រឹត្យការ​មន្ត្រីជាន់ខ្ពស់ វគ្គ​វិក្រឹត្យការ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល និង​វគ្គ​វិក្រឹត្យការ​មន្ត្រី​មធ្យម នៃ​សាលា​ភូមិ​ន្ន​រដ្ឋបាល ឆ្នាំ​២០២១ នៅក្នុង​ពិធី​សំណេះ សំ​ណា​ល​មួយ នៅ​សាលប្រជុំ អគារ (​ខ​) សាលាខេត្ត​ស្វាយរៀង ។

​ក្នុងឱកាស​នោះ លោក​អភិបាលខេត្ត បាន​ថ្លែងអំណរគុណ ដល់​មន្ត្រី​របស់​យើង ដែល​បាន ខិតខំ ក្នុងការ​ស្វែងរក នូវ​ការបណ្តុះបណ្តាល ដេ​ី​ម្បី​ដុសខាត់ និង​អភិវឌ្ឍន៍ សមត្ថភាព របស់ខ្លួន បើទោះបីជា ការបណ្តុះបណ្តាល​នោះ ប្រព្រឹត្តិ​ទៅ នៅទីណា កន្លែង​ណាក៏ដោយ ក្នុងនាម​ថ្នាក់ដឹកនាំ​ខេត្ត សូម​គាំទ្រ និង​លេ​ី​ក​ទឹកចិត្ត​ជានិច្ច និង​សូម​កោត​ស​សើ​រ ចំពោះ​មន្ត្រី​យើ​ង​ទាំងអស់ បើទោះបី​ស្ថិត ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​តម្រូវអោយ សិក្សា​តាម ប្រព័ន្ធ​អន​ឡាញ ប៉ុន្តែ​បាន​ខិតខំ​ព្យាយាម​រៀនសូត្រ រហូត​បញ្ចប់​ការសិក្សា ដោយ​ជោគជ័យ និង​បាន​វិល​ត្រឡប់មក​បំពេញការងា​រ នៅតាម​អង្គភាព​-​ស្ថាប័ន​របស់ខ្លួន នាពេលនេះ​។

​លោក​អភិបាលខេត្ត ក៏បាន​ផ្តាំ​ផ្ញើ នូវ​ចំណុច​សំខាន់ៗ មួយចំនួនទៀត ដូចជា
១- មន្ត្រី គឺជា​ខ្ញុំ​ប​ម្រើ​ដ៏​ស្មោះត្រង់​របស់​ប្រជាជនៈ ក្នុងនាម​ជាម​ន្ត្រី យើង​ត្រូវ​រំលឹក​ខ្លួនឯង​ថា ខ្លួន​គឺជា​អ្នក​ប​ម្រើ​ប្រជាជន មិនមែនជា​ចៅហ្វាយ ប្រជាជន​ទេ ត្រូវខិតខំ​ធ្វើ​អំពើល្អ និង​ត្រូវ​បំពេញការងារ ដោយ​ឈរ​លើមូលដ្ឋាន ប​ម្រើផលប្រយោជន៍ ប្រជាជន​ជាធំ​។
២- គុណធម៌ និង​សិ​ល​ធម៌​របស់​ម​ន្ត្រីៈ ពេល​នៅ​ឲ្យ​ប្រជាជន​ស្រឡាញ់ ពេលចេញ​ឲ្យ ប្រជាជនរ​ឮ​ក (​ជាពិសេស​សម្រាប់​មន្ត្រី​មូលដ្ឋាន​)​។
៣- កុំ​តាំងខ្លួន​ជា​មន្ត្រី​ជើង​ដប់​ឲ្យ​សោះ ត្រូវ​តាំងខ្លួន​ជា​មន្ត្រី​ជើ​ង​ពីរ​។
៤- កុំ​តាំងខ្លួន​ជា​មន្ត្រី​គ្រាប់​ល្ពៅ គឺ​ត្រូវ​ធ្វើជាម​ន្ត្រី ដែល​ស្មោះត្រង់ ចំពោះ​ថ្នាក់ដឹកនាំ ចំពោះ អង្គភាព ចំពោះ​ការងារ​របស់ខ្លួន និង​ប្រជាជន​។ ត្រូវយក​ចំណេះដឹង ដែល​ទ​ទូល​បាន​ពី វគ្គ​សិក្សា​នេះ ទៅ​បំពេញការងារ ដោយស្មោះ​ត្រង់ និង​ឲ្យ​អស់ពី​សមត្ថភាព ដើ​ម្បី​ជួយ កែលម្អ និង​អភិវឌ្ឍន៍​ស្ថាប័ន​របស់ខ្លួន ឲ្យ​កាន់តែ​មានការ​រី​កច​ម្រើន ដែល​នេះ​ជា ការ​តបស្នង​ដ៏​ធំ​បំផុត ដល់​ប្រធាន​អង្គភាព​របស់ខ្លួន​៕/V

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.