ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ

ទេសរដ្ឋមន្ត្រី គន់ គីម ស្នើពន្លឿនការងារសង់ផ្លូវ ជីកអណ្តូងទឹក និងប្រឡាយទឹក ជូនអតីតយុទ្ធជននៅស្រុកសន្ទុក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ធំ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានស្នើទៅកាន់ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធនធានទឹក ជួយពន្លឿនការសាងសង់ផ្លូវ អណ្តូងទឹក និងប្រឡាយទឹក ជូនដល់អតីតយុទ្ធជនកម្ពុជា ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីជួយសម្រួលការរស់នៅ និងការបង្កបង្កើនផលរបស់ពួកគាត់។

លោកទេសរដ្ឋមន្ត្រី គន់ គីម ក្នុងនាមជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២នេះ បានធ្វើដំណើរចុះទៅពិនិត្យការរស់នៅ ក៏ដូចជាការបង្កបង្កើនផលរបស់អតីតយុទ្ធជនកម្ពុជា ដែលកំពុងរស់នៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

អតីតយុទ្ធជនកម្ពុជា ដែលជាអ្នកមានគុណបំណាច់ដ៏ធំធេងសម្រាប់ជាតិមាតុភូមិក្នុងអំឡុងពេលសង្គមជាតិជួបវិបត្តិភ្លើងសង្គ្រាមនោះ ប្រមាណ ១៥០គ្រួសារ ត្រូវបានសមាគមអតីតយុទ្ធជនកម្ពុជា រៀបចំឱ្យរស់នៅទីតាំងខាងលើ ដោយរាជរដ្ឋាភិបាលផ្តល់ដីសម្បទាន ១ហិកតាកន្លះ សម្រាប់តាំងទីលំនៅ និងបង្កបង្កើនផល។ បន្ថែមពីលើនោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសាងសង់ផ្ទះជូនពួកគេទាំង១៥០គ្រួសារផងដែរ។

លោកទេសរដ្ឋមន្ត្រី គន់ គីម តែងបានចុះទៅសួរសុខទុក្ខ និងតាមដានការរស់នៅរបស់ពួកគេជាប់ប្រចាំ។ ក្នុងដំណើរចុះទៅសួរសុខទុក្ខ និងពិនិត្យការរស់នៅរបស់ពួកគេនាព្រឹកមិញនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានគូសបញ្ជាក់ថា បន្ទាប់ពីទទួលបានដីសម្បទានសង្គមកិច្ច និងទទួលបានផ្ទះសម្បែងពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតហើយនោះ ក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ បានប្រឹងប្រែងក្នុងការកសាងជីវភាពរបស់ពួកគេតាមរយៈការដាំដុះដំណាំ និងធ្វើស្រែចម្ការ។ ក្នុងនោះនៅរដូវប្រាំងពួកគេដាំដំឡូង ហើយរដូវវស្សានាំគ្នាធ្វើស្រែ។ បន្ថែមពីលើនេះ ពួកគេបានឆ្លៀតចិញ្ចឹមសត្វធាតុផ្សេងៗ ដើម្បីរកចំណូលបន្ថែមទ្រទ្រង់ដល់ជីវិភាព។

«បងប្អូនអតីតយុទ្ធជនរបស់យើងគាត់មករស់នៅទីនេះ ប្រកបដោយភាពរីករាយជាមួយពន្លឺជីវិតថ្មី ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ បងប្អូនយើងគាត់ពេញចិត្តជាមួយជីវភាពថ្មីនេះ ហើយបានប្រឹងប្រែងខ្លាំងក្នុងការកសាងជីវភាពឱ្យមានភាពប្រសើរ»។ នេះជាការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី គន់ គីម។

បើទោះបីជាយ៉ាងណា ការរស់នៅរបស់អតីតយុទ្ធជនកម្ពុជាក្នុងតំបន់នេះបន្តជួបបញ្ហាខ្វះខាតប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវ អណ្តូងទឹក និងប្រព័ន្ធស្រោចស្រពទឹកជាដើម។ ឆ្លើយតបបញ្ហានេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានណែនាំទៅក្រសួងអភិវឌ្ឍន៍ជនបទជួយសាងសង់ផ្លូវប្រវែងប្រមាណ ១២គីឡូម៉ែត្រ ជួយជីកអណ្តូងទឹក ហើយក៏បានណែនាំទៅខាងក្រសួងធនធានទឹកជួយរៀបចំប្រព័ន្ធប្រឡាយទឹកសម្រាប់ទាញយកទឹកបម្រើដល់ការស្រោចស្រពផងដែរ។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានបង្ហាញក្តីសង្ឃឹមថា លោករដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធនធានទឹក នឹងពន្លឿនលើការងារទាំងនេះ ដើម្បីជួយសម្រួលដល់ការរស់នៅ និងការបង្កបង្កើនផលរបស់អតីតយុទ្ធជន។

ក្នុងដំណើរចុះទៅពិនិត្យការរស់នៅ និងការបង្កបង្កើនរបស់អតីតយុទ្ធជននៅឃុំក្រយានេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន ដោយបានកៀរគរមន្ទីរស្ថាប័នក្នុងខេត្តចងសម្ព័ន្ធមេត្រីភាពជាមួយភូមិអតីតយុទ្ធជន ហើយបានបង្កើតចលនាជួយគាំទ្រដល់ការរស់នៅរបស់អតីតយុទ្ធជន។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលគិតគូរជាប់ជានិច្ចលើការរស់នៅ និងជីវភាពរបស់អតីតយុទ្ធជនគ្រប់កាលៈទេសៈទាំងអស់។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានលើកឡើងថា អតីតយុទ្ធជននៅទូទាំងប្រទេសកម្ពុជា ចងចាំជាប់ក្នុងដួងចិត្តចំពោះគុណូបការៈ និងទឹកចិត្តប្រកបដោយធម៌មេត្តាយ៉ាងជ្រាលជ្រៅរបស់សម្តេចទាំងទ្វេ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.