ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា!

សម្តេចតេជោ ហ៊ុន សែន ដាក់សំណើ៤ចំណុច ទៅលោក មីង អោង ឡាំង ដើម្បីជាគន្លឹះដោះស្រាយបញ្ហាមីយ៉ាន់ម៉ា (Video inside)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងនាមប្រធានអាស៊ាន បានដាក់សំណើចំនួន ៤ចំណុច ទៅកាន់នាយឧត្តមសេនីយ៍ មីង អោងឡាំង មេដឹកនាំជាន់ខ្ពស់របស់មីយ៉ាន់ម៉ា ដើម្បីជាគន្លឹះឈានទៅដោះស្រាយជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានជួបសន្ទនាជាថ្មីម្តងទៀតជាមួយនាយឧត្តមសេនីយ៍ មីង អោងឡាំង តាមប្រព័ន្ធវីដេអូ ដើម្បីផ្លាស់ប្តូរព័ត៌មាន និងការវិវឌ្ឍន៍នានាពាក់ព័ន្ធបញ្ហារបស់មីយ៉ាន់ម៉ា។

លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបថា ក្រៅតែពីការផ្លាស់ប្តូរព័ត៌មាននានាហើយនោះ សម្តេចតេជោ ហ៊ុន សែន បានដាក់សំណើចំនួន៤ទៅកាន់លោក មីង អោង ឡាំង ឱ្យយកចិត្តទុកដាក់អនុវត្តន៍ ដើម្បីជាពន្លឹនៃការឈានទៅដោះស្រាយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

បើតាមលោកបណ្ឌិត កៅ គឹមហួន សំណើទាំង៤ចំណុច ដែលបានសម្តេចតេជោ បានស្នើនោះរួមមាន៖

១៖ សម្តេចតេជោ អំពាវនាវលោក មីញ អោង ឡាំង ខិតខំអនុវត្តន៍គោលការណ៍ឯកច្ឆន្ទទាំង៥ របស់អាស៊ាន ដែលបានដាក់ចេញកាលពីខែមេសា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំពិសេសរបស់មេដឹកនាំអាស៊ាន នៅឥណ្ឌូនេស៊ី។

២៖ សម្តេចតេជោ ស្នើនាយឧត្តមសេនីយ៍ មីញ អោង ឡាំង ខិតខំបង្កលក្ខណៈល្អប្រសើរ ដើម្បីបើកផ្លូវឱ្យប្រេសិតពិសេសរបស់ប្រធានអាស៊ាន ទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា នាពេលខាងមុខ។

៣៖ សម្តេចតេជោ អំពាវនាវសុំឱ្យភាគីជម្លោះទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា រួមទាំងភាគីគ្រប់គ្រងរដ្ឋាភិបាលផង ត្រូវបញ្ឈប់រាល់អំពើហិង្សា និងឈានទៅដល់ការអនុវត្តន៍បទឈប់បាញ់នាពេលខាងមុខ។ បញ្ហានេះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន បានសម្តែងនូវក្តីបារម្ភចំពោះអំពើហិង្សា ក្រោយដំណើរទស្សនកិច្ចរបស់សម្តេចនៅមីយ៉ាន់ម៉ា កាលពីដើមខែមករា។ សម្តេចតេជោ បានស្នើគ្រប់ភាគីទាំងអស់បង្ហាញនូវភាពអត់ធ្មត់។

៤៖ សម្តេចតេជោ បានអញ្ជើញនាយឧត្តមសេនីយ៍ មីញ អោង ឡាំង ចូលរួមផ្តល់កិច្ចសហការជាមួយបណ្តាប្រទេសអាស៊ាន ក្នុងការផ្តល់ជំនួយមនុស្សធម៌ ទៅដល់ប្រជាពលរដ្ឋដែលត្រូវការបំផុត ដូចអ្វីដែលសម្តេចបានលើកពេលជួបនៅណៃពិដោ។

សូមបញ្ជាក់ថា មីយ៉ាន់ម៉ា កំពុងជួបនូវវិបត្តិនយោបាយក្នុងប្រទេស ចាប់តាំងពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីក្រុមយោធា បានចាប់ខ្លួនលោកស្រី អោងសាន ស៊ូជី ដាក់ពន្ធនាគារ ក្រោយពេលគណបក្សរបស់លោកស្រីឈ្នះការបោះឆ្នោត។

វិបត្តិនេះត្រូវបានអូសបន្លាយអស់រយៈពេលប្រមាណមួយឆ្នាំមកហើយ រហូតប្រទេសមីយ៉ាន់ម៉ា មិនបានចូលរួមកិច្ចប្រជុំនានារបស់អាស៊ាននោះឡើយ កាលពីឆ្នាំ២០២១កន្លងទៅ។ អវត្តមានរបស់មីយ៉ាន់ម៉ា នៅអាស៊ាន ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចាត់ទុកជាការបែកបាក់របស់អាស៊ាន។

សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន បានបង្ហាញបំណងយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា ជាពិសេសការនាំមីយ៉ាន់ម៉ាមកកាន់វេទិកាអាស៊ានជាដើម។ នៅដើមខែមករា ឆ្នាំ២០២២នេះ គ្រាន់តែបានក្លាយជាប្រធានអាស៊ានភ្លាម សម្តេចតេជោ ហ៊ុន សែន ក៏បានធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា។

តបតាមសំណើររបស់កម្ពុជាមេដឹកនាំយោធារបស់មីយ៉ាន់ម៉ា លោក អោង មីង ឡាំង បានយល់ព្រមពន្យារពេលបាញ់គ្នាជាមួយភាគីពាក់ព័ន្ធនៅក្នុងប្រទេស។ មេដឹកនាំយោធារូបនេះ បានយល់ព្រមជួយសម្របសម្រួលឱ្យប្រេសិតពិសេសរបស់ប្រធានអាស៊ាន អាចចូលជួបជជែកជាមួយភាគីជម្លោះនៅក្នុងមីយ៉ាន់ម៉ា និងជួយសម្របសម្រួលដល់ការផ្តល់ជំនួយទៅកាន់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា គ្រប់ភាគីទាំងអស់។

លទ្ធផលកើតចេញពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានចាត់ទុកជាជំហ៊ាន និងពន្លឺក្នុងការឈានទៅរកការដោះស្រាយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ក្រៅតែពីការធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ាហើយនោះ ក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ សម្តេចតេជោ ហ៊ុន សែន បានជួបជាមួយមេដឹកនាំប្រទេសសមាជិកអាស៊ានជាបន្តបន្ទាប់ ដើម្បីជជែកលើបញ្ហារបស់មីយ៉ាន់ម៉ា។

តាមរយៈជំនួបនោះ មេដឹកនាំប្រទេសអាស៊ានសុទ្ធតែបានគាំទ្រចំពោះកិច្ចប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន តែបើទោះបីជាយ៉ាងណា ពួកគេនៅតែទាមទារឱ្យរបបយោធាមីយ៉ាន់ម៉ា អនុវត្តន៍ឱ្យបានពេញលេញ នូវគោលការណ៍ឯកច្ឆន្ទទាំង៥ចំណុចដែលអាស៊ានបានអនុម័ត បើមិនដូច្នោះមេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីង អោង ឡាំង មិនគួរអញ្ជើញចូលរួមកិច្ចប្រជុំអាស៊ាននោះឡើយ។

ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីកាលពីថ្ងៃទី២៥ ខែមករា សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ជំហររបស់សម្តេចដែរថា ប្រសិនបើការអនុវត្តគោលការណ៍ទាំង៥ចំណុច មិនមានការវិវឌ្ឍទៅមុខទេ កម្ពុជាមិនអញ្ជើញលោក មីង អោង ឡាំង ចូលប្រជុំកំពូលអាស៊ានឡើយ ហើយជំនួដោយភាគីដែលមិនជាប់ពាក់ព័ន្ធនយោបាយ។

ការជួបសន្ទនាជាមួយលោក មីង អោង ឡាំង នៅថ្ងៃនេះ គឺបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្ត និងការប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការរកដំណោះស្រាយជូនប្រជាជាតិមីយ៉ាន់ម៉ា ដែលជាសមាជិកអាស៊ាន បើទោះបីបញ្ហាត្រូវបានមើលឃើញថា ស្មុគស្មាញខ្លាំងយ៉ាងណាក៏ដោយ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.