ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា!

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ តែងតាំងលោក ប៉ោ ប៊ុនស្រឺ ជាអនុប្រធានគណបក្សហ្វ៊ុនស៊ិនប៉ុច

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាប្រធានគណបក្សហ៊្វុនស៊ិន ទ្រង់សម្រេចតែងតាំង លោក ប៉ោ ប៊ុនស្រ៊ឺ ជាអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន   នៅយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ។

បើតាមលោក ញឿន រ៉ាដែន ជាមួយនឹងការតែងតាំងតួនាទី, លោក ប៉ោ ប៊ុនស្រ៊ឺន បានប្រកាសប្តេជ្ញាថែរក្សាកេរដំណែលសម្តេចតា និងក្នុងនាមលោកជាសហស្ថាបនិកម្នាក់របស់គណបក្សហ្វ៊ុនស៊ិនប៉ិច ជាពិសេសលោកនឹងដង្ហែព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ស្របទៅតាមព្រះតម្រិះដ៏ថ្លៃថ្លារបស់សម្តេចក្រុមព្រះ ហើយលោកនឹងបន្តប្រមូលអ្នករាជានិយម សីហនុនិយម ដើម្បីតាមដង្ហែព្រះម្ចាស់ នរោត្តម ចក្រាវុធ ដើម្បីចូលរួមលើកស្ទួយកិត្យានុភាពគណបក្សហ្វ៊ុនស៊ិនប៉ិច ឡើងវិញ។

គួរជម្រាបថា លោក ប៉ោ ប៊ុនស្រ៊ឺ ជាសហស្ថាបនិកគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលត្រូវបានគេមើលឃើញថា ស្ម័គ្រស្មោះ និងដើរតាមសម្ដេចក្រុមព្រះ នរោត្តម រណឫទិ្ធ ក្នុងឆាកនយោបាយកម្ពុជា រយៈពេលជាយូរឆ្នាំមកហើយ។

គណបក្សហ៊្វុនស៊ិនប៉ិច ធ្លាប់ជាគណបក្សធំមួយ ដែលទទួលបានអសនៈក្នុងរដ្ឋសភា និងចូលរួមដឹកនាំរដ្ឋាភិបាល ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣។ ក្រោយមក គណបក្សនេះបានបែកបាក់ជាបន្តបន្ទាប់ ចុះទន់ខ្សោយបន្តិចម្តងៗ រហូតគ្មានអសនៈទាល់តែសោះ នៅក្នុងរដ្ឋសភា៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.