ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា!

អ្នកឧកញ៉ា គិត ម៉េង ទទួលតំណែងប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានពីប្រ៊ុយណេ និងបើកកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានលើកទី៩១

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សភាពាណិជ្ជកម្មកម្ពុជា នាព្រឹកថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២ បានបន្តរៀបចំពិធីផ្ទេរតំណែងប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានពីប្រ៊ុយណេមកកម្ពុជា និងកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានលើកទី៩១ ក្រោមអធិតបតីភាព លោក ពេជ ឬទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន។

ពិធីនេះប្រព្រឹត្តទៅដោយមានការចូលរួមតាមប្រព័ន្ធអនឡាញ និងចូលរួមផ្ទាល់នៅសភាពាណិជ្ជកម្មកម្ពុជា ក្នុងនោះមាន លោក សាវីនឌើ ស៉ីញ អគ្គលេខាធិការងអាស៊ាន,អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា, លោក ហុក សុភា ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រ៊ុយណេ, លោក ឃេលវីន អ៉ឹង ធៀង លូង ភារធារីទូតប្រ៊ុយណេប្រចាំកម្ពុជា រួមទាំងថ្នាក់ដឹកនាំ សមាជិកសមាជិកាសភាពាណិជ្ជកម្មកម្ពុជា សមាជិកសមាជិកាក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានទាំង១០ប្រទេស សមាជិកសមាជិកាក្រុមប្រឹក្សាធុរកិច្ចចម្រុះ និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានទទួលភារៈជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានឆ្នាំ២០២២ បន្តវេនពី លោកស្រី យ៉ានទី ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានឆ្នាំ២០២១ ប្រ៊ុយណេ ដែលបានបញ្ចប់អាណត្តិ។

ថ្លែងក្នុងពិធីផ្ទេរតំណែងនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានសង្កត់ធ្ងន់ថា ការទទួលតំណែងជាប្រធានប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាននាពេលនេះ ស្ថិតក្នុងកាលៈទេសៈដែលសេដ្ឋកិច្ចអាស៊ាន និងពិភពលោកកំពុងប្រឈមផលវិបាកនៃវិបត្តិជំងឺកូវីដ-១៩ ដែលស្ថានភាពនេះតម្រូវឲ្យរដ្ឋសមាជិកអាស៊ានទាំងអស់ធ្វើការរួមគ្នាជាមួយវិស័យឯកជន ឲ្យកាន់តែជិតស្និទ្ធ និងកាន់តែខ្លាំងក្លាជាងមុន ឆ្ពោះទៅកាន់ការស្តារសេដ្ឋកិច្ចឡើងវិញ។ អ្នកឧកញ៉ាប្រធាន បានគូសបញ្ជាក់ថា ស្របតាមមូលបទរបស់រាជរដ្ឋាភិបាល អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានបានកំណត់ទិសដៅអាទិភាព និងកម្មវិធីចម្បងៗរបស់ខ្លួន ដើម្បីចូលរួមគាំទ្រដល់មូលបទនេះ។

អ្នកឧកញ៉ាប្រធាន បានថ្លែងអំណរគុណ និងកោតសរសើរ លោកស្រី យ៉ានទី អតីតប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ចំពោះសមិទ្ធផលនានា ដែលសម្រេចបានក្នុងអណត្តិរបស់លោកស្រី ដែលពិតជាបានរួមចំណែកលើកកម្ពស់កិត្តិនាម របស់ក្រុមប្រឹក្សាពិគ្រោះយោបល់ឲ្យឈានដល់កម្រិតខ្ពស់គួរជាទីមោទនៈ។ ក្នុងន័យនេះ អ្នកឧកញ៉ាប្រធាន សង្ឃឹមថា បន្ទាប់ពីផ្ទេរតំណែងប្រធានពីប្រ៊ុយណេមកកម្ពុជា សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចប្រ៊ុយណេ ក៏ដូចជាសមាជិកក្រុមប្រឹក្សារបស់ប្រទេសសមាជិកផ្សេងទៀត នឹងនៅតែបន្តជួយគាំទ្រកម្ពុជា។

ការទទួលទង់ក្រុមប្រឹក្សាពិគ្រោះយោប់ធុរកិច្ចអាស៊ាន គឺជាកាតព្វកិច្ចដែលអ្នកឧកញ៉ាប្រធាន ត្រូវប្តេជ្ញា ប្រឹងប្រែងបំផុតក្នុងនាមជាប្រធាន ដើម្បីប្រសិទ្ធភាពនិងប្រសិទ្ធផល ឆ្ពោះទៅកាន់ជោគជ័យរបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានឆ្នាំ២០២២។ អ្នកឧកញ៉ាប្រធានចាត់ទុកថា ការធ្វើជាប្រធាននៃក្រុមប្រឹក្សានេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងជីវិត ហើយនេះជាលើកទី២ហើយ ដែលអ្នកឧកញ៉ាទទួលតំណែងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន។ កាលពី១០ឆ្នាំមុន គឺឆ្នាំ២០១២ អ្នកឧកញ៉ាក៏ទទួលតំណែងជាប្រធានក្រុមប្រឹក្សានេះដែរ។

បន្ទាប់ពីពិធីផ្ទេរតំណែងប្រធានជាផ្លូវការ បានបញ្ចប់ អ្នកឧកញ៉ា គិត ម៉េង បានដឹកនាំកិច្ចប្រជុំលើកទី៩១ របស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។ កិច្ចប្រជុំនេះ គឺជាកិច្ចប្រជុំដំបូងបង្អស់សម្រាប់ឆ្នាំពី២០២២នេះ។

កិច្ចប្រជុំបានពិភាក្សាអំពី ការអនុម័តលើកំណត់ហេតុកិច្ចប្រជុំលើកទី៩០ បញ្ហាដែលនៅសេសសល់ពីកិច្ចប្រជុំលើកទី៩០, ការអនុម័តរបៀបវារៈនៃកិច្ចប្រជុំលើកទី៩១, គម្រោងនិងកម្មវិធីនានាដែលនឹងត្រូវអនុវត្តអំឡុងពេលកម្ពុជាជាម្ចាស់ផ្ទះ, បច្ចុប្បន្នភាពពីអគ្គលេខាធិការដ្ឋានអាស៊ាន, បច្ចុប្បន្នភាពគម្រោងនានាដែលកំពុងអនុវត្តដោយប្រទេសជាសមាជិក, កិច្ចសហប្រតិបត្តិជាមួយក្រុមប្រឹក្សាធុរកិច្ចចម្រុះ និងបញ្ហាផ្សេងៗ។

សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានចូលរួមអបរសាទ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះ អ្នកឧកញ៉ា គិត ម៉េង ជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន។ អង្គប្រជុំបានពិភាក្សាយ៉ាងផុលផុស និងផ្តល់ធាតុចូលទៅលើរបៀបវារៈនីមួយៗខាងលើ។

អ្នកឧកញ៉ាប្រធាន បានថ្លែងអំណរគុណចំពោះអង្គប្រជុំទាំងមូល និងបានលើកឡើងនូវអាទិភាពសំខាន់ៗ រួមនិងកម្មវិធីចម្បងៗដែលនឹងត្រូវអនុវត្តក្នុងឆ្នាំ២០២២នេះ ជាពិសេសវឌ្ឍនភាពនៃការត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២ ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំបំផុតរបស់អាស៊ាន និង ជាវេទិកាតំបន់ដ៏មានឥទ្ធិពល និងមានប្រសិទ្ធភាពបំផុតដែលថ្នាក់ដឹកនាំពិភពលោក តែងមានវត្តមានចូលរួម ជួបសន្ទនាជាមួយវិស័យឯកជន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនិងកំណើនសេដ្ឋកិច្ចក្នុងតំបន់។ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ក៏ដូចជា សភាពាណិជ្ជកម្មកម្ពុជា មានកិត្តិយស់បំផុត ដែលទទួលបាននូវសារលិខិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គាំទ្រចំពោះការរៀបចំកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២។

កិច្ចប្រជុំលើកទី៩១ របស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលជាផ្លែផ្កាក្នុងបរិយាកាសស្និទ្ធស្នាលជាភាតរភាព។

សូមជម្រាបថា ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០១ ដោយប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលអាស៊ាន។ ក្រុមប្រឹក្សានេះ មានកាត្វកិច្ចផ្តល់នូវធាតុចូល និង របាយការណ៍អនុសាសន៍របស់វិស័យឯកជន ដើម្បីជួយជំរុញដល់កិច្ចប្រឹងប្រែងរបស់អាស៊ានឆ្ពោះទៅកាន់សមាហរណកម្មសេដ្ឋកិច្ច។

ក្រៅពីនេះ ក្រុមប្រឹក្សាក៏ផ្តល់ជាមតិយោបល់ផងដែរអំពីការអនុវត្តកិច្ចសហប្រតិបត្តិសេដ្ឋកិច្ចអាស៊ាន និងដាក់ស្នើនូវវិស័យអាទិភាពជូនថ្នាក់ដឹកនាំពិចារណា។ សកម្មភាពជាចម្បងៗ របស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ផ្តោតលើ ការពិនិត្យ និងការកំណត់ បញ្ហាប្រឈមនានា សំដៅសម្រួលនិងជំរុញកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មសេដ្ឋកិច្ច៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.